បរទេស៖ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំមួយនៅកោះតៃវ៉ាន់កាលពីថ្ងៃទី ៣ ខែមេសាកន្លងទៅ បានបណ្តាលឱ្យអគារធំៗក៏ដូចជាផ្ទះសម្បែងបាក់បែកខ្ទេចខ្ទី ដោយឧទ្យានជាតិដ៏ល្បីល្បាញ Taroko របស់តៃវ៉ាន់ក៏ត្រូវបង្ខំបិទមួយរយៈផងដែរ។ ទោះជាយ៉ាងណាថ្មីៗនេះឧទ្យានជាតិ Taroko បានប្រកាសថា នឹងបើកដំណើរការឡើងវិញហើយដើម្បីស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះតទៅបន្ទាប់ពីជួសជុលកន្លែងទេសចរណ៍អស់ជាច្រើនថ្ងៃ។
គួររំលឹកដែរថា គ្រោះរញ្ជួយដីនៅព្រឹកថ្ងៃទី៣ ខែមេសា ដែលមានកម្រិត ៧.៤រ៉ិចទ័រ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ឧទ្យាន ដូចជាផ្លូវថ្នល់ ផ្លូវដើរថ្មើរជើង ក៏ដូចជាស្ថានីយ៍សេវាកម្មទេសចរណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរ។ បន្ទាប់មកគណៈគ្រប់គ្រងត្រូវប្រកាសបិទបណ្តោះអាសន្នរហូតដល់ថ្ងៃទី ៧ ខែមេសា និងបន្តរហូតដល់ថ្ងៃទី ១២ ខែមេសាដើម្បីជួសជុលឡើងវិញ ហើយក៏បានប្រកាសបើកឡើងវិញនៅថ្ងៃទី១៨ ខែមេសា ដើម្បីស្វាគមន៍ភ្ញៀវទេសចរឱ្យត្រឡប់មកវិញ។
ទោះជាយ៉ាងណាតំបន់នៃឧទ្យានគឺមិនបើកពេញលេញនោះទេ មានន័យថាតំបន់ខ្លះបើក តំបន់ខ្លះទៀតក៏បិទ ដូច្នេះតំបន់ដែលត្រូវបានបើករួមមាន: តំបន់ភ្នំ Huehuan រួមទាំងផ្លូវលំនៅលើកំពូលភ្នំ Hehuan, Ziaoqilai និងកំពូលភ្នំភាគពាយ័ព្យនៃ Hehuan, Xiaofengkou, Dayuling បានបើកចាប់ពីថ្ងៃទី ១៦ ខែមេសា។ តំបន់ភ្នំ Qilai ដោយមិនរាប់បញ្ចូលតំបន់ Qilai East Ridge និងផ្លូវលំនៃកំពូលភ្នំ Nanhu ភ្នំ Binh Phong និងតំបន់ភ្នំ Thuan នឹងបើកឡើងវិញចាប់ពីថ្ងៃទី ១៨ ខែមេសានេះតទៅ។
គួរបញ្ជាក់ដែរថា ឧទ្យានជាតិ Taroko ត្រូវបានគេចាត់ទុកថាជា “រតនភណ្ឌនៃទេសចរណ៍តៃវ៉ាន់”។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ នៅលើផ្ទៃដី ៩២,០០០ ហិកតា Taroko រត់ ៣៦ គីឡូម៉ែត្រពីខាងជើងទៅខាងត្បូងនិង ៤២ គីឡូម៉ែត្រពីខាងកើតទៅខាងលិចដែលមានទីតាំងនៅប្រសព្វនៃស្រុកចំនួនបីគឺ Hualien, Taichung និង Nantou។ កាលពីឆ្នាំ ២០២៣ ឧទ្យានជាតិដ៏ល្បីល្បាញនេះបានស្វាគមន៍ភ្ញៀវទេសចរជិត ៣.៥ លាននាក់។ ទោះជាយ៉ាងណានៅពេលរញ្ជួយដីបានកើតឡើង មនុស្សជាង ៥០ នាក់ត្រូវបានជាប់និងបាត់ខ្លួនក្នុងសួនច្បារនេះ។ បើយោងតាមព័ត៌មានថ្មីៗរបស់តៃវ៉ាន់ គិតត្រឹមថ្ងៃទី ១១ ខែមេសា រដ្ឋាភិបាលកោះនៅតែកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ៤ នាក់នៅក្នុងឧទ្យានជាតិនេះ ខណៈ ៤៦ នាក់ទៀតបានរកឃើញហើយ៕