Home ព័ត៌មានអន្តរជាតិ ការស្រាវជ្រាវបង្ហាញថា ឪពុក-ម្តាយភាគច្រើនស្រឡាញ់កូនពុំស្មើគ្នា

ការស្រាវជ្រាវបង្ហាញថា ឪពុក-ម្តាយភាគច្រើនស្រឡាញ់កូនពុំស្មើគ្នា

74
0

តើឪពុក-ម្តាយគួរធ្វើបែបណា ដើម្បីស្រឡាញ់កូនឱ្យបានស្មើៗគ្នា? ឪពុក-ម្តាយគួរតែចាប់ផ្តើមស្វែងរកគុណសម្បត្តិរបស់កូនជាមុន វាប្រសើរជាងការចាប់កំហុសកូន ពីព្រោះកូនម្នាក់ៗតែងមានគុណសម្បត្តិរៀងៗខ្លួន ប្រសិនបើឪពុក-ម្តាយសង្កេតឱ្យបានល្អិតល្អន់ តាមរយៈការជជែកលេង ឬអង្គុយជាមួយកូន ។ ជឿចុះ កូនៗនឹងមានអារម្មណ៍ល្អ បើបានឪពុក-ម្តាយមកអង្គុយក្បែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0tRbH9Bq4fSxQ3gcqJXUh9EJdvmOEu4fGO1M-UmlKZ9iZGhsOMXE6ElK7cL77-a8IF4BkYwf1a2jhfIB9z7b6cMFQsc1JfaksWxpjxkwYNXr52tRjqxQvKjnD-OPjWoPtszjs_NXCQXo9AIECQQNDuwzIjFX42WquFxlzzYiWLRlLx1V9Kec1_CW-xE/s5472/blog_family_life_compressed.jpg

កូនៗខ្លះមានអារម្មណ៍ថា ឪពុក-ម្តាយរបស់ខ្លួនពុំបានស្រឡាញ់កូនស្មើគ្នាទេ ហើយឪពុក-ម្តាយតែងតែកាន់ជើងកូនសំណព្វជានិច្ច និងចូលចិត្តស្តីបន្ទោសកូនផ្សេងទៀត ។ ហេតុនេះ ពួកគេនឹងមានអារម្មណ៍មួយតូចចិត្ត ហើយចង់ឱ្យឪពុក-ម្តាយផ្តល់ភាពយុត្តិធម៌ចំពោះពួកគេ ។ បើតាមលទ្ធផលការស្រាវជ្រាវមួយចំនួន ក៏បានលើកឡើងដូចគ្នាដែរថា ឪពុក-ម្តាយភាគច្រើនស្រឡាញ់កូនពុំស្មើគ្នាទេ ហើយតែងលម្អៀងទៅរកកូនសំណព្វជានិច្ច ។

ខាងក្រោមនេះ គឺជាលទ្ធផលការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវអាមេរិក និងអង់គ្លេស អំពីការស្រឡាញ់របស់ឪពុក-ម្តាយចំពោះកូនៗ ៖

១-ឪពុក-ម្តាយ ស្មើនឹង៧០% តែងតែមានកូនសំណព្វចិត្ត ៖
យោងតាមលទ្ធផលស្រាវជ្រាវរបស់អ្នកស្រាវជ្រាវអាមេរិកមកពីសាកលវិទ្យាល័យ California បង្ហាញថា ឪពុក-ម្តាយ ស្មើនឹង៧០% តែងតែស្រឡាញ់កូនណាម្នាក់ខ្លាំងជាងកូនផ្សេងទៀត ហើយអ្នកស្រាវជ្រវជឿថា ជាទូទៅ ឪពុក-ម្តាយភាគច្រើនបានស្រឡាញ់កូនរបស់ខ្លួនពុំស្មើគ្នាទេ ហើយការបង្ហាញក្តីស្រឡាញ់វិញ ក៏ខុសៗគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivyQfoYRL6vp36Q-YkUdz39FEQNtpju9DDlklwiCqRlUxj0GzkXlVxfbEDvwIpSNcL0K6bPkMrgDra6pefgFXKaiow1rZ5LrphVFVY0T-9qy5iwuiQlCB7eEk6BYuZmjnCRRQSvSHLfB86OftoMlqAmf17uFdcYGyMCISgd5EUnkODnxSkPUSCfUHl_TE/s2122/family-parents-grandparents-Morsa-Images-Taxi-56a906ad3df78cf772a2ef29.jpg

២-បើគ្រួសារមានកូន២នាក់ ឪពុក-ម្តាយនឹងស្រឡាញ់កូនច្បងច្រើនជាងកូនពៅ ៖
លទ្ធផលស្រាវជ្រាវរបស់អ្នកស្រាវជ្រាវអង់គ្លេសមកពីសាកលវិទ្យាល័យ Bristol ឱ្យដឹងថា គ្រួសារណាមានកូន២នាក់ គឺឪពុក-ម្តាយតែងស្រឡាញ់កូនច្បងច្រើនជាងកូនពៅ ដោយសង្កេតតាមរយៈទង្វើមួយចំនួន ដូចជា ៖ យកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយកូនច្បង និងផ្តល់អំណោយផ្សេងៗឱ្យកូនច្បង ។ ហេតុនេះ កូនច្បងមាន IQ ខ្ពស់ជាងកូនពៅ ដោយសារកូនច្បងបានទទួលចំណីអាហារល្អៗជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaD8bRs1Uu4R5kYjluRoM_TkDqlPyUrrHyl9rfLoZObRUYoUjljHvjuMn4oFP9zSjhPEDp5SlC8-_wdjK8YuMk5AIjlfb3Z5dj_RQF3zAix3zQRva_KwmK_e1KaqW4UcycUIYsinBZd-Pk41X808gj30bQ3iHiLRG94ouWegwn9VqYcglHRFEiTLCgSPU/s1200/photo_2024-04-12_11-22-48.jpg

៣-ឪពុក-ម្តាយនៅទូទាំងពិភពលោក ស្រឡាញ់កូនពុំស្មើគ្នា និងស្រឡាញ់កូនមានអត្តចរិតដូចខ្លួន ៖
យោងតាមសៀវភៅដែលបានលក់ដាច់ជាងគេ ស្មើនឹង៩៥% បង្ហាញថា ឪពុក-ម្តាយនៅទូទាំងពិភពលោក ស្រឡាញ់កូនពុំស្មើគ្នាទេ ហើយចាត់ទុកកូនណាម្នាក់ជាកូនសំណព្វចិត្ត ។ រីឯឪពុក-ម្តាយ៥% ទៀត តែងតែនិយាយកុហកខ្លួនឯង និងពុំព្រមទទួលស្គាល់ការពិតថា ស្រឡាញ់កូនពុំស្មើគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3nI9ggDr9ejBFMLTVkEeIkJ7G534Au1ZS_uwbVrUHZdCCxHQVSeaukCmj23r0RAfNEq69jy6kk3sum8H50y91aZuIazIrFw1GXjfcr8p1LD8pdkhlQ_tsHNlV78VWAuOGJyf07n9Kp54VTZrppIKbjmu0Jt9Yg9lSFB1mYZQKDwe3o8Rgvnt5DKQ5Gdg/s1024/photo_2024-04-12_11-22-56.jpg

បើតាមការស្រាវជ្រាវទិន្នន័យស៊ីជម្រៅបង្ហាញថា កូនប្រុសច្បង នឹងក្លាយជាកូនសំណព្វចិត្តរបស់ម្តាយពីកំណើត រីឯកូនស្រីពៅ នឹងទទួលសេចក្តីស្រឡាញ់ពីឪពុក ។ ក្រៅពីនេះ ការស្រាវជ្រាវបង្ហាញទៀតថា ឪពុក-ម្តាយតែងស្រឡាញ់កូនដែលមានអត្តចរិតដូចខ្លួនច្រើនជាងកូនផ្សេងទៀត ដោយសារកូនមានចរិតដូចឪពុក-ម្តាយ នឹងធ្វើឱ្យពួកគាត់នឹកឃើញពីវ័យកុមារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyPZ04ABzI3tZT3r9MRkcFLid4U029mBsigzS_KIe92ksKCn_BEkb6eqEcthX6xV6H7eriwq-47PbCSWFSFj0auNlXYGnT_Fm1pnsS3n4IXr3P1YOLsRUosWQc5fdem-JOYa2nm6UgUy5Wf0NYCEc_nMirAVUxXXt5PApM5N9ujeU4FI4OqFQOwy2lgQ8/s1050/photo_2024-04-12_11-22-52.jpg

៤-ឪពុក-ម្តាយភាគច្រើនតែងស្រឡាញ់កូនច្បងច្រើនជាងកូនផ្សេងទៀត ៖
លទ្ធផលការស្រាវជ្រាវរបស់សាស្ត្រាចារ្យ Catherine Tu មកពីសាកលវិទ្យាល័យ California បង្ហាញថា ឪពុក-ម្តាយភាគច្រើននឹងផ្តល់ក្តីស្រឡាញ់ដល់កូនច្បងច្រើនជាងគេ ។ រីឯការស្ទង់មតិជាមួយយុវវ័យបង្ហាញថា ពួកគេមានអារម្មណ៍ថា ទទួលក្តីស្រឡាញ់ពីឪពុក-ម្តាយពុំស្មើគ្នា ហើយវាមិនយុត្តិធម៌ទេ ដែលឪពុក-ម្តាយស្រឡាញ់កូនលើសខ្វះគ្នាបែបនេះ ៕