Home ព័ត៌មានអន្តរជាតិ ព្យុះរដូវក្តៅដ៏ធំមួយក្នុងខេត្ត Phichit ប្រទេសថៃបានបំផ្លិចបំផ្លាញផ្ទះជិត ១០០០ ខ្នង

ព្យុះរដូវក្តៅដ៏ធំមួយក្នុងខេត្ត Phichit ប្រទេសថៃបានបំផ្លិចបំផ្លាញផ្ទះជិត ១០០០ ខ្នង

80
0

ប្រទេសថៃ៖ ព្យុះរដូវក្តៅដ៏ខ្លាំងក្លាមួយនាពេលថ្មីៗនេះបានវាយលុកខេត្ត Phichit ក្នុងប្រទេសថៃ បណ្តាលឱ្យខូចខាតផ្ទះសម្បែង កន្លែងសាសនា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បើយោងតាម TheThaiger បានឱ្យដឹងថា ព្យុះដ៏កំណាចនេះបានវាយលុកខេត្ត Phichit កាលពីល្ងាចថ្ងៃទី៩ ខែមេសា ដែលបណ្តាលឱ្យប៉ះពាល់ដល់ស្រុកចំនួនបីគឺ Bang Mun Nak, Dong Charoen និង Taphan Hin។ ខ្យល់ព្យុះដ៏មានឥទ្ធិពលបានបំផ្លាញដើមឈើឱ្យរលំបាក់កណ្តាលផ្លូវ បង្គោលភ្លើង និងដំបូលផ្ទះត្រូវបានហោះហើរ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីអូសបន្លាយពេញមួយយប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihU31EOpgHwZw9rm-v8X5eGal_gEplx8ZoaXclHQxE8-yiHO8bSrhcRcIz3NxLnJfrLozIXUYmzlrfhWFAJdLL7vswhy1AiEiQSWHS7SXLfdel7UxoXSggmpLZQVBBk2Pq2n1e6TcmxVLPRr4yQY1LyuuMSyH426H4mKhLFs1wzisryaSI9mh5WzMC44A/s1140/photo_2024-04-10_15-08-01.jpg

ក្នុងនោះស្រុក Bang Mun Nak រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ដោយមាន ១០ ឃុំ និង ៥៩ ភូមិរងផលប៉ះពាល់។ នៅឃុំនិនម៉ាកុកតែមួយគត់ ផ្ទះចំនួន ២៧ ខ្នងរងការខូចខាត ចំណែកនៅសង្កាត់វ៉ាងសំរោង មាន ១២៦ ខ្នងរងការប៉ះពាល់។ តំបន់ដែលរងផលប៉ះពាល់ផ្សេងទៀតរួមមាន នឿនម៉ាកុកមានផ្ទះចំនួន ៩៩ខ្នង, ឡាំប្រដាមាន ៣៤ខ្នង, ហោរ៉ាយមាន ១៦៦, បាងផៃមាន ២២, ហួយខេនមាន ៧៣ខ្នង និងជាច្រើនផ្ទះទៀត ដែលសរុបទាំងអស់ផ្ទះដែលខូចខាតមានចំនួន ៨០៨ ខ្នង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdUinuLeMyU8JkATZsrhD6ic1BODmtJd649hoJzCTqvVLzuPHPDXFyxEvU2-s5W6fhNRnxIwjdqVhpp2kIYQp4dfyniLwuGtchCELssgx9V9Ql4Yeg7VpDR_3Ay2CuDukSuoEnJI2AU1w6G1w5dKa4oGyezAO75aPXVbSuI4WfVjHpGL42bD5FokCbcO4/s1280/photo_2024-04-10_15-09-12.jpg

លើសពីនេះ តួប្រាសាទជ័យមង្គលក៏ត្រូវរន្ទះបាញ់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមជាមួយនឹងការបំផ្លិចបំផ្លាញទាំងស្រុងនៃសាលធម្មទេសនានៅប្រាសាទ Bang Lampu ។ នេះបើយោងតាម KhaoSod ក៏បានរាយការណ៍ផងដែរថា នៅក្នុងស្រុក Dong Charoen អនុសង្កាត់ចំនួន ៥ និងភូមិចំនួន ២៧ ត្រូវបានរងផលប៉ះពាល់ ដោយផ្ទះចំនួន ២៣៥ ខ្នងបានរងការខូចខាត ខណៈដែលស្រុក Taphan Hin ក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ ដោយក្នុងនោះសង្កាត់ចំនួន ៧ និងភូមិចំនួន ៩ ស្មើនឹងផ្ទះ ១៦៩ ខ្នងសុទ្ធតែរងការខូចខាតទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhStsNSPTDcJEhc7-J_ic5_FlZwOHo4k6MRCrq1JNlrjRyC8P5ORn-ZdTuptsqSSA07aoFaAofm72bbcU3uZPM-WpJxdp_HBLluF6h-UUWbvHYuOvCb4VTxzzPmpJpvbdPoXz17Y18x2eSXQ4kaM7Ke4IEXuRaZ6Cv4bu7DsTKfeHkbQIAGlgbNu3pbE74/s1280/photo_2024-04-10_15-09-52.jpg

ទោះជាយ៉ាងណា បច្ចុប្បន្នមន្ត្រីមូលដ្ឋានលោក Thongchai Khimmakthong រួមជាមួយនឹងរដ្ឋបាលមូលដ្ឋាន មេភូមិ និងក្រុមជួយសង្គ្រោះ កំពុងធ្វើការវាយតម្លៃការខូចខាត និងផ្តល់ជំនួយជាបឋមដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ពួកគេកំពុងធ្វើការដើម្បីសម្អាតផ្លូវដែលស្ទះ និងធ្វើការស្ទង់មតិបន្ថែមអំពីទំហំនៃការខូចខាត ដើម្បីរៀបចំផែនការសម្រាប់ជំនួយ និងកិច្ចខិតខំប្រឹងប្រែងជួសជុលជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGNbtxVFm3omjF3T211mYwa1cNWc15xCiujrDUBTYEaWrBj-1o8SathAln7gpqk1RxtLyYN2pFw_U9XyaFzat6KycD6O4p-yQHYrqspZ41npnaSm-CBKxLRkzcrk8WnMeBOaq48L3LFjknbE3u_cWCbmQfq3Z_WubI-teiILGoh4trosOcnD-DdG04KII/s1477/347555414_268781642176887_6911202426255366948_n.jpg

គួរបញ្ជាក់ដែរថា ប្រទេសថៃបច្ចុប្បន្នកំពុងត្រៀមខ្លួនសម្រាប់ព្យុះរដូវក្តៅជាបន្តបន្ទាប់ដែលគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំង ព្រិលធ្លាក់ និងខ្យល់បក់ខ្លាំងនៅទូទាំងតំបន់ភាគខាងជើងនៃប្រទេស។ នាយកដ្ឋានឧតុនិយមនៃប្រទេសថៃបានចេញការព្រមានដោយគូសបញ្ជាក់ពីការរំខានអាកាសធាតុដែលជិតកើតមានដោយតំបន់សម្ពាធខ្ពស់ដែលលាតសន្ធឹងពីប្រទេសចិនដែលនឹងជះឥទ្ធិពលដល់ប្រទេសនេះរហូតដល់ថ្ងៃព្រហស្បតិ៍ទី ១១ ខែមេសា៕