Home ព័ត៌មានអន្តរជាតិ ថៃអាចប្រឈមនឹងវិបត្តិយានយន្តព្រោះការវិនិយោគពីចិនពុំផ្តល់លទ្ធផលល្អ

ថៃអាចប្រឈមនឹងវិបត្តិយានយន្តព្រោះការវិនិយោគពីចិនពុំផ្តល់លទ្ធផលល្អ

52
0

ប្រទេសថៃ ៖ ស្ថាប័នស្រាវជ្រាវ KKP Research បានចេញរបាយការណ៍មួយលើកឡើងអំពីឧបសគ្គនានាដែលឧស្សាហកម្មរថយន្តថៃត្រូវប្រឈមមុខ ដោយសារការវិនិយោគរបស់ចិនពុំផ្តល់លទ្ធផលល្អដល់ប្រទេសថៃទេ ។ របាយការណ៍នេះបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តចិន នឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តថៃក្នុងរយៈពេលវែង ហើយថៃនឹងពុំទទួលបានផលប្រយោជន៍ពីចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEZFMVEVWHsnC_4kgRPfqYBhTxuwFN04JoOU2LfwX7AS9aOYXvtnhJ0QICnbrAOwwqmNnfhnkUCQ38CSHncPtueTlU2gvsM0vEgw5ALypVMpdm17Tjo_ClDMp43byNJ_XCJKe-7XVvRMgai0aP1PfoD-4APuz1u3VcEmcyWEsbhTrG9SI28lPisMYTw_0/s823/2089125.png

ស្ថាប័នស្រាវជ្រាវ KKP Research បានលើកឡើងនូវវិធានការចំនួន៦ចំណុច ដើម្បីឱ្យរដ្ឋាភិបាលថៃត្រៀមអនុវត្ត នៅពេលឧស្សាហកម្មរថយន្តថៃត្រូវប្រឈមមុខជាមួយឧបសគ្គ ៖

១-រដ្ឋាភិបាលថៃត្រូវយកចិត្តទុកដាក់លើបញ្ហាតម្លៃរថយន្ត ដោយសាររថយន្តអគ្គិសនីរបស់ ចិននឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្តថៃ ដោយសារក្រុមហ៊ុនចិនមានសមត្ថភាពផលិតរថយន្តអគ្គិសនីលើសលប់ ហើយចិនអាចលក់រថយន្តអគ្គិសនីក្នុងតម្លៃថោកជាងរថយន្តអគ្គិសនីរបស់ប្រទេសផ្សេង ។

២-រថយន្តអគ្គិសនីចិនមិនត្រឹមតែប៉ះពាល់ដល់ទីផ្សាររថយន្តឯកជនថៃប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ដល់ទីផ្សាររថយន្តមួយបាំងកន្លះរបស់ថៃផងដែរ ដែលថៃឧស្សាហកម្មរថយន្តថៃផ្អែកលើទីផ្សាររថយន្តមួយបាំងកន្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtRftD3ScaO3gojkip21TiMJRZuCd6P58LX6L901-6hQ-tndyFS5e4xMExoc9hUIJo2FboSjH55b0K5cu6pzwSp5BhjEeVCCkW5Muj0VEXMXKKOvsuNh7QNHzon5kZ2DRiwZZ03vh4-yuzJ29cy3fcXT1QVhQlAoNP_VwVFaoeCrOVlTMdlgx9z5HcjNc/s1500/Honda-mulls-building-EV-battery-plant-in-Prachin-Buri-Thailand.jpg

កន្លងមក ប្រទេសចិនបាននាំចេញរថយន្តទៅក្រៅប្រទេស ក្នុងនោះរថយន្ត៧០% គឺជារថយន្តមួយបាំងកន្លះ ហើយរថយន្តមួយបាំងកន្លះរបស់ចិនអាចដណ្តើមចំណែកទីផ្សាររហូតដល់៨% ពីប្រទេសអូស្ត្រាលី ក្នុងរយៈពេលពី២ឆ្នាំ ទៅ៣ឆ្នាំ ។ ហេតុនេះ រថយន្តមួយបាំងកន្លះរបស់ថៃនឹងបាត់បង់ចំណែកទីផ្សារ ដូចរថយន្តអូស្ត្រាលីដែរ ។

៣-ក្រុមហ៊ុនរថយន្តចិនមកវិនិយោគផលិតរថយន្តនៅប្រទេសថៃ ពួកគេអាចមានគោលដៅប្រើប្រាស់ប្រទេសថៃសម្រាប់ធ្វើជាទីតាំងផលិតនាំចេញទៅក្រៅប្រទេស ច្រើនជាងការផលិតរថយន្តសម្រាប់លក់ក្នុងប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXuE1tlkL8yyfNTGKCxYRYsP4ARI4nCOCyYEOUMf3lOoMZxKirtIFDHw_ZDsx7Ja0I-4ghvmhOig208rxyuch7gsGYOcqfQLeTRXPxVMUPwSxT5d6K9E0zDA4ytCUQgPQPTtQg12BntzKCYSmHnZQ-D4Ku-bIe88i4kXgeNoqZCGQXM-9l-JwUGRWO0Xc/s550/Thailand%E2%80%99s-Auto-Parts-Sector-Shrinks-Amid-COVID19.jpg

៤-ផលប្រយោជន៍ផ្សេងៗដែលប្រទេសថៃនឹងទទួលបានពីការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនអាចទាបជាងរថយន្តទូទៅ ដោយសារត្រូវពឹងផ្អែកលើការនាំចូលគ្រឿងបន្លាស់សំខាន់ៗពីក្រៅប្រទេស ។

៥-ស្ថាប័នស្រាវជ្រាវ KKP Research បានស្នើឱ្យរដ្ឋាភិបាលថៃយកចិត្តទុកដាក់លើការអភិវឌ្ឍសក្តានុពលបច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតរថយន្តថៃ និងត្រួតពិនិត្យវិធានការគាំទ្ររថយន្តអគ្គិសនី ដើម្បីកុំឱ្យប៉ះពាល់ដល់ទីផ្សាររថយន្តថៃ ។https://i0.wp.com/b2thbz.siamnews.network/2018/01/robots-automobile.jpg

៦-ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តចិននៅប្រទេសថៃ នឹងធ្វើឱ្យរោងចក្រផលិតរថយន្តក្នុងស្រុកបិទទ្វារជាបន្តបន្ទាប់ ប្រសិនបើរដ្ឋាភិបាលថៃគ្មានវិធានការដោះស្រាយជាមួយការវិនិយោគរបស់ចិនទេនោះ ។ ជាក់ស្តែង រថយន្តជប៉ុនបានបាត់បង់ចំណែកទីផ្សារ រហូតដល់ជាង១០% ក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ហើយថៃនឹងបាត់បង់ចំណែកទីផ្សារដូចគ្នាដែរ ៕