Home ព័ត៌មានអន្តរជាតិ សូរ្យគ្រាសដ៏អស្ចារ្យ ១០០ ឆ្នាំមានម្តង! មិនបង្អង់យូរគូស្នេហ៍ជនជាតិអាមេរិកជាច្រើនបានសម្រុករៀបការនៅថ្ងៃពិសេសនេះ

សូរ្យគ្រាសដ៏អស្ចារ្យ ១០០ ឆ្នាំមានម្តង! មិនបង្អង់យូរគូស្នេហ៍ជនជាតិអាមេរិកជាច្រើនបានសម្រុករៀបការនៅថ្ងៃពិសេសនេះ

58
0

សហរដ្ឋអាមេរិក៖ គូស្នេហ៍ជនជាតិអាមេរិកជាច្រើនបានសម្រេចចិត្តរៀបការក្នុងអំឡុងពេលនៃសូរ្យគ្រាសកាលពីម្សិលមិញថ្ងៃទី៨ ខែមេសា ដែលមានចំនួនរហូតដល់ ១៥០ គូទូទាំងប្រទេស។

បើយោងតាម GMA ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទីក្រុង Tiffin នៃរដ្ឋ Ohio បានរៀបចំពិធីមង្គលការដ៏ធំមួយដោយទាក់ទាញគូស្វាមីភរិយាចំនួន ១៥០ គូទូទាំងប្រទេស ដើម្បីឱ្យគូរស្នេហ៍ទទួលបានអារម្មណ៍ពិសេស និងបង្កើតការចងចាំពេលវេលាដ៏ល្អបំផុតដែលមិនអាចបំភ្លេចបានចំពេលមានបាតុភូតសូរ្យគ្រាសដ៏អស្ចារ្យ ១០០ ឆ្នាំមានម្តង ធ្វើឱ្យគូស្នេហ៍ជាច្រើនទ្រាំមិនបានក៏សម្រុករៀបការនៅថ្ងៃនេះតែម្តង។https://static01.nyt.com/images/2024/04/02/multimedia/ECLIPSE-WEDDINGS-02-kbzv/ECLIPSE-WEDDINGS-02-kbzv-articleLarge.jpg?quality=75&auto=webp&disable=upscale

ព្រឹត្តិការណ៍សូរ្យគ្រាសបានកើតឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានគ្របដណ្តប់តំបន់ជាច្រើននៅអាមេរិកខាងជើង។ ក្នុងអំឡុងពេលនេះ សីតុណ្ហភាពនឹងថយចុះ ហើយផ្កាយនឹងអាចមើលឃើញបានយ៉ាងពេញលេញ។ គូស្នេហ៍ Zach Horrall និង Corlan McCollum បាននិយាយថា ពួកគេពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់នៅពេលដែលពួកគេបានរៀបការក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។https://static.tnn.in/thumb/msid-109150128,thumbsize-838484,width-1280,height-720,resizemode-75/109150128.jpg

ការសម្រេចចិត្តរៀបចំពិធីមង្គលការដែលមានរយៈពេល ៣ នាទីនិង ៤៥ វិនាទី បានធ្វើឱ្យគូស្នេហ៍ជាច្រើនមានការពេញចិត្តជាខ្លាំង ខណៈដែលកម្មវិធីនេះរៀបចំឡើងដោយឥតថ្លៃ។ មន្ត្រីក្រុង Tiffin បាននិយាយថា គូស្នេហ៍ប្រហែល ១០% ប៉ុណ្ណោះគឺជាអ្នកស្រុកនៅទីនេះ ខណៈដែលគូស្នេហ៍ជាច្រើនទៀតគឺមកពីទីក្រុងផ្សេងៗ ចម្ងាយសរុបដែលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Tiffin ដើម្បីរៀបការត្រូវបានប៉ាន់ប្រមាណថាមាន ២៦,៧០០ គីឡូម៉ែត្រឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoDN6fM5qXYUmlMLiRDm74q57bBh1-eOf5ILgjrEcJeYKWWb1mJZf08a9t9LGIP9p7LbhBGJo61e0DTxfzdbb7USwI2ctEOrJ3xPzE3ddESjYx4OZpzfzjGJPsLp_hcBD3SYcLMrrH85N2vWkLzk6Jd2ygc6GNS7M7dSKGhlvPgBf1Qsi8fUKNGERI-48/s800/33a40830-866e-4910-b9b4-63e4f4ad5f97-large1x1_eclipseweddingUntitled5.png

ទោះជាយ៉ាងណា នេះមិនមែនជាព្រឹត្តិការណ៍ធំខ្លាំងនោះទេ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ គេហទំព័រនេះបានកត់ត្រាអាពាហ៍ពិពាហ៍ចំនួន ៣៦០ គូរនៃពិធីបុណ្យ “Eclipse of the Heart Day” ដែលបានប្រារព្ធរយៈពេលបីថ្ងៃរបស់ទីក្រុង។ ទោះបីជាគូស្នេហ៍រៀបការនៅថ្ងៃសូរ្យគ្រាសមានតិចជាងថ្ងៃផ្សេងៗក៏ដោយ ក៏គូស្នេហ៍ជាច្រើនមានការពេញចិត្ត និងរំភើបជាខ្លាំង ខណៈដែលសូរ្យគ្រាសដ៏អស្ចារ្យនេះ ១០០ ឆ្នាំទើបមានម្តងប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvgXGISvsoASDh94SPjt1ISIa0s4t987InzYjhif_N0R35wbEankXj4RvLslxzDqe9JgxpbQaAJ425T-ul9WxYWtsv6R-7GW4z6M0bJ93QU3ISmDMkFMp3ghGcfoMRpm09OMX_pQcI72jtagibOTkthNeIrP4q5xiDHgdRSEvwq-BGXJ7nMj23suZ0TOc/s800/ECLIPSE-WEDDINGS-01-kbzv-googleFourByThree.jpg