Home ព័ត៌មានអន្តរជាតិ ប្រទេសចំនួន៥ ជំពាក់បំណុលចិនច្រើនបំផុតនៅលើពិភពលោក

ប្រទេសចំនួន៥ ជំពាក់បំណុលចិនច្រើនបំផុតនៅលើពិភពលោក

155
0

ចិន គឺជាប្រទេសមួយមានទឹកដីធំទូលាយ, ពលរដ្ឋច្រើន និងមានទំហំសេដ្ឋកិច្ចធំស្ថិតក្នុងលំដាប់ទី២ នៅលើពិភពលោក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុត ។ ក្រៅពីការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យានៅក្នុងប្រទេសហើយ ប្រទេសចិនក៏បានពង្រីកការវិនិយោគទុនទៅកាន់ប្រទេសផ្សេងៗផងដែរ ។

យោងតាម AidData ជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់សាកលវិទ្យាល័យ William & Mary នៅសហរដ្ឋអាមេរិកឱ្យដឹងថា ប្រាក់ដែលចិនផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ខ្ចីនោះ គឺមិនបានបង្ហាញនៅក្នុងរបាយការណ៍ស្ថិតិជាផ្លូវការទេ ហើយប្រាក់កម្ចីភាគច្រើនបានផ្តល់ឱ្យប្រទេសផ្សេងៗខ្ចី គឺធ្វើឡើងតាមរយៈក្រុមហ៊ុន ឬធនាគាររដ្ឋ ឬស្ថាប័នឯកជន ដែលជំនួសឱ្យការធ្វើកិច្ចព្រមព្រៀងរវាងប្រទេស និងប្រទេស ។https://img2.chinadaily.com.cn/images/202205/19/6285a40ca310fd2bec89ec28.jpeg

មជ្ឈមណ្ឌលស្រាវជ្រាវ AidData បន្តថា បំណុលភាគច្រើនមកពីការវិនិយោគក្នុងគម្រោងផ្លូវ១ ខ្សែក្រវ៉ាត់១ (Belt & Road Initiative – BRI) របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានចាប់ផ្តើមគម្រោងនេះកាលពីឆ្នាំ២០១៣ ។

ខាងក្រោមនេះ គឺជាប្រទេសចំនួន៥ បានជំពាក់បំណុលចិនច្រើនបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ៖

១-ប្រទេសប៉ាគីស្ថាន ៖
ប្រទេសប៉ាគីស្ថានបានជំពាក់បំណុលចិនច្រើនជាងគេ នៅក្រោមគំនិតផ្តួចផ្តើមច្រករបៀងសេដ្ឋកិច្ចរវាងប្រទេសចិន និងប៉ាគីស្ថាន (CPEC) ។ បើទោះជាគម្រោងនេះមានគោលបំណងជំរុញការអភិវឌ្ឍរបស់ប៉ាគីស្ថានក្តី ប៉ុន្តែក៏មានការបារម្ភអំពីលទ្ធភាពរបស់ប៉ាគីស្ថានក្នុងការសងបំណុលចិន ព្រមទាំងផលប៉ះពាល់ទៅលើអធិបតេយ្យភាពផងដែរ ។https://cdn.cfr.org/sites/default/files/styles/open_graph_article/public/image/2022/10/RTR2MKEQ.jpg

២-ប្រទេសជីប៊ូទី ៖
ជីប៊ូទី គឺជាប្រទេសតូចមួយស្ថិតនៅទ្វីបអាហ្រ្វិកខាងកើត និងបានទទួលការវិនិយោគពីប្រទេសចិនកាន់តែច្រើន ជាពិសេស គម្រោងវិនិយោគកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ បើទោះជាការវិនិយោគរបស់ចិនបានជួយជំរុញសេដ្ឋកិច្ចប្រទេសជីប៊ូទី និងមានភាពចាំបាច់យ៉ាងខ្លាំងក្តី ប៉ុន្តែក៏មានការបារម្ភអំពីបញ្ហាបំណុលកើនឡើងរបស់ប្រទេសនេះ និងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុរយៈពេលវែង ។https://s.france24.com/media/display/0f6e09c0-9883-11eb-8be7-005056a9b1a7/w:1280/p:1x1/080421-djibouti-chine-m.jpg

៣-ប្រទេសស្រីលង្ការ ៖
ប្រទេសចិនបានវិនិយោគក្នុងគម្រោងកំពង់ផែ «អាំម៉ាន់តូតា» នៅប្រទេសស្រីលង្ការ ហើយស្រីលង្ការសន្យាថា នឹងសងបំណុលទៅចិនវិញ ។ ចុងក្រោយ ស្រីលង្ការត្រូវធ្វើកិច្ចសន្យាជួលកំពង់ផែនេះ រយៈពេល៩៩ឆ្នាំ ។ វាធ្វើឱ្យមានការបារម្ភពាក់ព័ន្ធនឹងការងារទូត, បំណុល និងអាចបាត់បង់អធិបតេយ្យ ខណៈស្រីលង្ការបានខ្ចីបំណុលពីចិនយ៉ាងច្រើន ។https://media.npr.org/assets/img/2022/08/18/gettyimages-1242567945_custom-a19413f76d18b854ed094377c9bf3dd0c12fee23-s1100-c50.jpg

៤-ប្រទេសម៉ាល់ឌីវ ៖
ម៉ាល់ឌីវ គឺជាប្រទេសស្ថិតក្នុងប្រជុំកោះមហាសមុទ្រឥណ្ឌា ហើយការវិនិយោគរបស់ប្រទេសចិនមានតួនាទីសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញវិស័យទេសចរណ៍របស់ម៉ាល់ឌីវ ។ ទោះយ៉ាងណា ការព្រួយបារម្ភនេះស្ថិតនៅលើសមត្ថភាពនៃការគ្រប់គ្រងបំណុល និងរក្សាស្ថិរភាពផ្នែកហិរញ្ញវត្ថុ ។https://storage.googleapis.com/presidency.gov.mv/Photos/336966_7ac08707-f_.jpg

៥-ប្រទេសឡាវ ៖
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឡាវទទួលបានការវិនិយោគពីប្រទេសចិនកើនឡើង ជាពិសេស គម្រោងអគ្គិសនី, ថាមពលវារីអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ។ បើទោះជាគម្រោងទាំងនេះបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចឡាវក្តី ប៉ុន្តែឡាវត្រូវប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ៖ បំណុល, ការអភិវឌ្ឍយូរអង្វែង និងការបារម្ភពីបញ្ហាបរិស្ថាន ៕https://www.globaltimes.cn/Portals/0/attachment/2021/2021-10-28/60459551-2a11-439c-9c08-bf89e7b4ee66.jpeg