Home ព័ត៌មានអន្តរជាតិ បន្ទប់ទឹកជប៉ុនក្លាយជាតំបន់ទេសចរណ៍ថ្មីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ

បន្ទប់ទឹកជប៉ុនក្លាយជាតំបន់ទេសចរណ៍ថ្មីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ

80
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានបរទេសឈ្មោះ TNN World រាយការណ៍ថា បន្ទប់ទឹកនៅតំបន់ Shibuya ស្ថិតក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានក្លាយជាតំបន់ទេសចរណ៍ថ្មីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង ដោយសារបន្ទប់ទឹកទាំងនេះមានលក្ខណៈពិសេស និងខុសប្លែកពីបន្ទប់ទឹកនានានៅលើពិភពលោក ។

គេសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់បាននាំគ្នាមកទស្សនាបន្ទប់ទឹកសាធារណៈនៅតំបន់ Shibuya ស្ថិតក្នុងទីក្រុងតូក្យូ ។ បន្ទប់ទឹកសរុបមានចំនួន១៧កន្លែង ដែលទទួលបានការកែលម្អជាថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរឱ្យមកកម្សាន្ត កាលពីឆ្នាំ២០២០ ។https://external-preview.redd.it/tokyos-public-toilets-a-unique-tourist-attraction-for-v0-HgffdXUFIR-JMaFBpBIwo1TK3z2PIvofrZDaCvfjbQo.jpg?width=640&crop=smart&auto=webp&s=1777b5717ce77fcbba413cec5696a56b00ae5cf3

ស្ថាបនិកល្បីឈ្មោះ និងជាអ្នករចនាម៉ូដពហុកីឡដ្ឋានអូឡាំពិកតូក្យូ គឺជាអ្នកកែលម្អបន្ទប់ទឹកសាធារណៈទាំងនេះធ្វើជាតំបន់ទេសចរណ៍ថ្មី ។ វាមិនត្រឹមតែធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងប៉ុណ្ណោះទេ សូម្បីតែជនជាតិជប៉ុនគ្នាឯង ក៏កោតសរសើរថា បន្ទប់ទឹកទាំងនេះថ្មីប្លែក និងមិនដូចបន្ទប់ទឹកផ្សេងទៀតនៅប្រទេសជប៉ុនទេ ។https://media.assettype.com/bdnews24-english%2F2024-04%2Fe7d496b3-2a59-41cd-8d93-a8313f92b78a%2FJapan_toilets_060424_01.JPG?auto=format%2Ccompress&fmt=webp&format=webp&w=732

លោក ថាខាអុ ខារិណុ ជាភ្ញៀវទេសចរមកពីទីក្រុងអូសាកា និយាយថា ៖ «គ្មានបន្ទប់ទឹកណានៅប្រទេសជប៉ុន មានលក្ខណៈដូចបន្ទប់ទឹកនៅទីនេះទេ ហើយយើងមិនអាចស្វែងរកបន្ទប់ទឹកបែបនេះដោយងាយៗទេ ។ វាមានលក្ខណៈផ្ទាល់ខ្លួន និងពិតជាពិសេសខ្លាំងណាស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj54hZHZltYsGHrPJIoUN18SJ5EXBNnbEwjwlQ8Cu7CEK92qahqirZkIbi8DdVXgUNGsgJi4sIAvxMvXwUEFiiq9WIzn2IohI5i8BmOWPIDy7vZ2LhKIdYrbi_l_A8sw2vcoQsJ43Tl2Oj15goYxbeF9yyynpyOSNuxnimttjz1zQU54cTPJGqqptTt8tk/s5817/28c1ee91-35f0-4380-a112-39233cba1fac.jpg

រីឯអ្នកស្រី ហ្វេណេឡូប៉េ ប៉ែងសុក ជាភ្ញៀវទេសចរជនជាតិបារាំងនិយាយថា ៖ «នៅទីក្រុងតូក្យូ អ្នកនឹងមានសេចក្តីសុខយ៉ាងខ្លាំង បើអ្នកបានចូលបន្ទប់ទឹក ពីព្រោះបន្ទប់ទឹកនៅជប៉ុនមានអនាម័យខ្លាំងណាស់ និងមានសុវត្ថិភាពបំផុត ។ លើសពីនេះ បន្ទប់ទឹកនៅតាមទីកន្លែងនីមួយៗមិនដូចគ្នាទេ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបានរកឃើញអ្វីថ្មី គ្រប់ពេលដែលខ្ញុំបានចូលបន្ទប់ទឹក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrpaDQy6N2Fb7qc5KnP-wPxsbvRKsoTpJHaensck9KGH8oOUN26s2V4ySSpJxrYkEX56Z76_8U0dmd8qiTiP8XE7_X_4-QmMWpHAjzblHBxd-88gw1kF7Tn_hyphenhyphenwknaIpHgz9gaB3b_mMUMn6cC9w6jxWQvCGL3Ipv4jxqyzSaFw75GCf35w99RqEZ7IPE/s5350/e3ab6192-ae3e-43a6-9049-450a1e03af84.jpg

បន្ទប់ទឹកទាំង១៧កន្លែងនេះ គឺជាផ្នែកមួយស្ថិតក្នុងគម្រោងបន្ទប់ទឹកនៅទីក្រុងតូក្យូ (Tokyo Toilet Project) ដែលបានចាប់ផ្តើមដំណើរការដោយមូលនិធិ Nippon (ឬ Nippon Foundation) កាលពីឆ្នាំ២០២០ ។ មូលនិធិនេះបានជួលអ្នករចនាម៉ូដមកកែលម្អបន្ទប់ទឹកសាធារណៈជាថ្មីនៅតំបន់ Shibuya ស្ថិតក្នុងទីក្រុងតូក្យូ ដើម្បីឱ្យសាធារណជនងាយស្រួលប្រើប្រាស់បន្ទប់ទឹក ដែលពោរពេញទៅដោយការតុបតែងបែបសិល្បៈយ៉ាងស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6KJFsBVHG0YOeAxgd0nJsg8ET_xqztNcsYphlh7WSxrEwcrVwmXwjIlB3TGJcuF4rZcWQFj8AvDPPIw74e2sRNnbGiBmsPVphAlAfIYyK6StPSlGPFYto2Tt1sArVNY_3Q-2PjoN2V2IxWj-G7sy3ThUNGEM49m-mbS_W7_mFR2bQpOz2n_Z1L-A26bQ/s1200/image.jpg

កន្លងមក បន្ទប់ទឹកសាធារណៈនៅប្រទេសជប៉ុន តែងតែមានស្នាមប្រឡាក់, កខ្វក់, ក្លិនស្អុយ, ងងឹត និងគួរឱ្យភ័យខ្លាច ។ ហេតុនេះហើយ ទើបបន្ទប់ទឹកទាំងនេះមិនទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទេ ។ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២៤ អាជ្ញាធរប្រចាំតំបន់ Shibuya ក៏បានបង្កើតគម្រោងទេសចរណ៍បន្ទប់ទឹកនេះឡើង ស្របពេលវិស័យទេសចរណ៍ជប៉ុនងើបឡើងវិញ ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ៕