Home ព័ត៌មានអន្តរជាតិ ប្រទេសអាល្លឺម៉ង់អនុញ្ញាតឱ្យប្រជាជនប្រើក.ញ្ឆាដើម្បីកំសាន្តជាលើកដំបូង

ប្រទេសអាល្លឺម៉ង់អនុញ្ញាតឱ្យប្រជាជនប្រើក.ញ្ឆាដើម្បីកំសាន្តជាលើកដំបូង

50
0

បរទេស៖ អាឡឺម៉ង់បានក្លាយជាប្រទេសសហភាពអឺរ៉ុបដ៏ធំបំផុតក្នុងការធ្វើឱ្យស្របច្បាប់នូវកញ្ឆាកម្សាន្ត ទោះបីជាមានការប្រឆាំងពីអ្នកនយោបាយបក្សប្រឆាំង និងសមាគមវេជ្ជសាស្ត្រក៏ដោយ។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បើយោងតាម CNN បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់បានចេញច្បាប់ថ្មីដោយអនុញ្ញាតឱ្យមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំកាន់កញ្ឆា ២៥ ក្រាម និងដាំដើមកញ្ឆារហូតដល់បីនៅផ្ទះ។ ការផ្លាស់ប្តូរនេះធ្វើឱ្យប្រទេសអាឡឺម៉ង់ក្លាយជាប្រទេសមួយដែលមានច្បាប់កញ្ឆាសេរីបំផុតនៅអឺរ៉ុប បន្ទាប់ពីប្រទេសម៉ាល់តា និងលុចសំបួ ដែលបានធ្វើឱ្យស្របច្បាប់នូវកញ្ឆានៅឆ្នាំ ២០២១ និង ២០២៣ រៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvpBXPsR43bSWDYNBAEm0dd5bfdHzElCrmch6Xr58nHymSyp_25jkQGU74YYY6QV1MLo1-2y6GNAJPTvrrGQvoTH_y-T135d2o8hOtHgXjCs5HW3lKJvnEttzOI3RMcqYuz2P_DHpFHatM7zf3jxpAdZtagz4xVRcRTo0aJoVrfXBIh1KUULfEKslVUKg/s5087/2QT74YAPVJMBNHDHTCJMZL75SU.jpg

នៅពេលដែលច្បាប់ថ្មីចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ មនុស្សរាប់ពាន់នាក់បានអបអរសាទរនៅពីមុខ Brandenbrug Gate ដែលជាកន្លែងសម្គាល់ទីក្រុងប៊ែកឡាំង ដោយមានមនុស្សជាច្រើនជក់កញ្ឆាដើម្បីអបអរ។ Niyazi អាយុ ២៥ ឆ្នាំបាននិយាយដោយសប្បាយរីករាយថានេះគឺជា “សេរីភាពបន្តិច” សម្រាប់ពួកគេ។ ជំហានបន្ទាប់នៅក្នុងច្បាប់កញ្ឆាថ្មីរបស់ប្រទេសអាឡឺម៉ង់ ដែលចូលជាធរមាននៅថ្ងៃទី១ ខែកក្កដាខាងមុខ នឹងអនុញ្ញាតឱ្យទិញកញ្ឆាស្របច្បាប់នៅ “ក្លឹបកញ្ឆា” មិនរកប្រាក់ចំណេញនៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTYpl6KH1afR3pBPV-dhGhNGIi-8yjjGGNhhKThqnhUshqmauzCVGpYVoFtR-7gwlJqzw0wWJRAEhEnIRgYJ3UdQEzLHA8VO_nnU4lnv3V8u3bj8-36fqUukMhIGq0fWvrnudwQKwi3YFklAR0VTZ_b_-dwTalA-q7GVFzquChMerK9m81Q4R3yWb1ZqI/s980/6cba451282be5af4075ac33c92660de5ceaee342.jpg

ក្លឹបទាំងនេះត្រូវបានគ្រប់គ្រងដោយមន្ត្រីនិងអនុញ្ញាតឱ្យមានសមាជិករហូតដល់ ៥០០ នាក់ ក៏ដូចជាអាចចែកចាយបានរហូតដល់ ៥០ ក្រាមនៃកញ្ឆាក្នុងមនុស្សម្នាក់ក្នុងមួយខែ។ ទោះជាយ៉ាងណា ផែនការដំបូងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការលក់កញ្ឆានៅក្នុងក្លឹបដែលមានអាជ្ញាប័ណ្ណត្រូវបានលុបចោលដោយសារតែការប្រឆាំងពីសហភាពអឺរ៉ុប ( EU )។ ប៉ុន្តែបច្ចុប្បន្នប្រទេសនេះកំពុងស្នើច្បាប់មួយផ្សេងទៀតដើម្បីសាកល្បងការលក់កញ្ឆានៅក្នុងហាងសាកល្បងមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_YhzE4WigyvaRLZBj3HSYJjwLBWwHsL7_HZoM9M2siIleyusa_Y-saQhPRixiFjhT-uCrsUwC9NtMGckF0Q2peifoJUI-8Nzyqnv-hE9t0YLdKSt9inlPfEjJ_PvBErbkpaaQVyEvGc5mJyYvRmfuc6WVzMB2173xSKwLQnYXKn0IByC1tzTuWpTNi-Q/s3500/UN3SSPTGRZL45PYTRDHVRMCPGM.jpg

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Olaf Scholz អះអាងថា ការធ្វើស្របច្បាប់នូវកញ្ឆានឹងរារាំងទីផ្សារងងឹតនៃកញ្ឆាពីការរីកលូតលាស់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមវេជ្ជសាស្ត្របារម្ភថា ការធ្វើឱ្យកញ្ឆាស្របច្បាប់អាចនាំឱ្យមានការកើនឡើងនៃការប្រើប្រាស់សារធាតុក្នុងចំនោមមនុស្សវ័យក្មេង ដែលជាហេតុនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Karl Lauterbach ដែលជាវេជ្ជបណ្ឌិតក៏បានព្រមានផងដែរថា ការប្រើប្រាស់កញ្ឆាអាចមានគ្រោះថ្នាក់ ជាពិសេសសម្រាប់មនុស្សវ័យក្មេង។https://media.timeout.com/images/105943167/750/422/image.jpg

រដ្ឋាភិបាលអាឡឺម៉ង់បានប្តេជ្ញាចិត្តក្នុងយុទ្ធនាការព័ត៌មានមួយ ដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់កញ្ឆា ទន្ទឹមនឹងការពង្រឹងកម្មវិធីគាំទ្រផងដែរ។ រដ្ឋាភិបាលក៏បានសង្កត់ធ្ងន់ថា វានៅតែត្រូវបានហាមឃាត់សម្រាប់មនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំក្នុងការប្រើកញ្ឆា ក៏ដូចជាហាមឃាត់មិនឱ្យសារធាតុនេះលេចឡើងក្នុងចម្ងាយ ១០០ ម៉ែត្រពីសាលារៀន មត្តេយ្យ និងសួនកម្សាន្ត៕