Home ព័ត៌មានអន្តរជាតិ តើបាក់តេរី ស៊ីសា.ច់ មនុស្សបង្កគ្រោះថ្នាក់ខ្លាំងកម្រិតណា?

តើបាក់តេរី ស៊ីសា.ច់ មនុស្សបង្កគ្រោះថ្នាក់ខ្លាំងកម្រិតណា?

62
0

តើបាក់តេរី ស៊ីសា.ច់ មនុស្ស ឬជំងឺស្អុយសាច់ គឺជាអ្វី? តើវាអាច ស៊ីសា.ច់ របស់មនុស្សបានពិតមែនទេ? បើតាមការស្រាវជ្រាវរបស់គ្រូពេទ្យជប៉ុនឱ្យដឹងថា បើជំងឺប្រភេទនេះកើតឡើងចំពោះអ្នកណាម្នាក់ គឺអ្នកនោះនឹងប្រឈមជាមួយការ ស្លា.ប់ រហូតដល់៣០% ។

នៅខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយអំពីជំងឺឆ្លងរាតត្បាតមួយប្រភេទឈ្មោះ «ជំងឺបាក់តេរីស៊ីសាច់មនុស្ស» ហើយបច្ចុប្បន្ន ជំងឺនេះបានឆ្លងរាតត្បាតខ្លាំងនៅប្រទេសជប៉ុន ។ អ្វីគួរឱ្យភ័យខ្លាចបំផុតនោះ គឺជំងឺបាក់តេរីស៊ីសាច់មនុស្ស ឬជំងឺស្អុយសាច់ បានស៊ីស្បែកមនុស្សគ្រប់ស្រទាប់ទាំងអស់ តាំងពីស្រទាប់ស្បែកខាងលើ រហូតដល់ស្រទាប់ស្បែកខាងក្រោម ។https://blogger.googleusercontent.com/img/a/AVvXsEjBRCn1_i0uWspKMOp_dyoQTUHZ_hcvDqth9YBFZ3GdZXAKRL3ldD9FjcjNeqlTHlEqtufYrjw45qmiwdEtcYgDRaO4lnzbofDRFWN8H8CCPwxONt0dpb4WeYYqOeWWc_MSLA7sagDyK-yGooNlUjMdPTLRFlRaGoy1apASIAffA6KRnwDty5H5RK2WdeM

ហេតុនេះ នៅត្រង់ចំណុចឆ្លងជំងឺនេះនឹងមានសភាពរលួយស្បែក ហើយវានឹងឆ្លងរាលដាលទៅផ្នែកផ្សេងទៀតរបស់រាងកាយ ។ ប្រសិនបើបុគ្គលណាមានសុខភាពល្អ និងមានប្រព័ន្ធការពាររាងកាយល្អ គឺពួកគេពុំប្រឈមនឹងជំងឺនេះទេ ព្រោះជំងឺនេះមិនឆ្លងទៅអ្នកមានសុខភាពល្អ ឬមិនឆ្លងទៅស្ត្រីទេ ហើយភាគច្រើន គេបានឃើញបុរសកើតជំងឺនេះច្រើនជាងស្ត្រី ។

ជាទូទៅ អ្នកមានជំងឺទឹកនោមផ្អែម, ជំងឺមហារីក ឬអ្នកមានរាងកាយធាត់ នឹងប្រឈមជាមួយការឆ្លងជំងឺបាក់តេរីស៊ីសាច់មនុស្សច្រើនជាងគេ ។ ក្រៅពីនេះ អ្នកមានដំបៅនៅលើដងខ្លួន ដូចជា ៖ ដំបៅដោយសារស្នាមវះកាត់ ឬដំបៅដោយសារមុតកាំបិត ក៏ប្រឈមនឹងការកើតជំងឺបាក់តេរីស៊ីសាច់មនុស្សដូចគ្នាដែរ ។https://blogger.googleusercontent.com/img/a/AVvXsEgGAXTAUpmiGUBUOC4ek5iw0sP6l9MAqbjzsqxVhQyqxoOTkqq-kGbjihsB_cgtTXz6OGSsyMJBVh1iZH5_PEzBHAru1Fa7TFEsIwYmZ-QOBTEIGZDcldzeVzlW-moKSk5gBfgZDneUjlNFUKn1Ss_lS3OKwY82VLYLxLvbzRO5Po4AWocnGq5cfoQhgYI

នៅពេលបុគ្គលណាម្នាក់ឆ្លងជំងឺនេះ តើពួកគេមានអាការៈដូចម្តេចខ្លះ?
ពេលឆ្លងដំណាក់កាលដំបូង យើងស្ទើរតែពុំដឹងខ្លួនទេ ពីព្រោះអាការៈរបស់វាពុំសូវច្បាស់លាស់ ហើយបរិវេណស្បែកដែលឆ្លងជំងឺនេះ អាចមើលទៅខុសធម្មតាតែបន្តិចបន្តួចប៉ុណ្ណោះ ។ ប៉ុន្តែនៅពេលអ្នកជំងឺកម្រើកដៃ-ជើងនៅបរិវេណឆ្លងជំងឺ គឺអ្នកជំងឺអាចមានអារម្មណ៍ថា កម្រើកដៃ-ជើងពុំសូវរួច ។

នៅពេលជំងឺនេះចាប់ផ្តើមឆ្លងកាន់តែខ្លាំង វាធ្វើឱ្យអ្នកជំងឺឈឺចាប់ខ្លាំង ហើយនៅត្រង់ស្បែកដែលឆ្លងជំងឺ នឹងមានសភាពហើម និងក្តៅ ។ ហេតុនេះ ការឈឺចាប់នឹងកាន់តែធ្ងន់ទៅៗ ។ រីឯអ្នកជំងឺខ្លះទៀតមានដំបៅតូចៗនៅលើជើង ប៉ុន្តែជើងទាំងមូលបែរជាឈឺចាប់ខ្លាំង ហើយបើជំងឺនេះកាន់តែធ្ងន់ធ្ងរ គឺពេលដំបូង ដំបៅមានពណ៌ក្រហម វានឹងប្រែទៅជាពណ៌ស្វាយ និងមានចំណុចខ្មៅ ។https://blogger.googleusercontent.com/img/a/AVvXsEhxJN56tCd2kmZT-wG1tk1Yx34rY3gXM2FYwn4Rna0QDeJJs-1jmZ4F_s_X85IVxYLZkZyIjSKiZ4KrZWxb8IqnWMYikgPRso8Soxh8lMEDAaH8XcZPXhef1iLtVgGWuf31doPSIX5W2IcIKjGN9tzzcBaQ_BCPiUKmKghE1PUCCfHyYLS8FWmQpMyLVNA

បើដំបៅប្រែពណ៌បែបនេះ បានន័យថា សាច់របស់អ្នកជំងឺចាប់ផ្តើមស្អុយរលួយ ពេលនោះ សរសៃដែលចិញ្ចឹមស្បែកនៅក្បែរដំបៅ ក៏ត្រូវបំផ្លាញផងដែរ ។ បើជំងឺនេះកើតនៅលើដៃ ឬជើង វាធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ថា មិនស្គាល់ដៃ-ជើងរបស់ខ្លួន ។ អ្វីគួរឱ្យខ្លាចបំផុត គឺអ្នកជំងឺខ្លះអាចឆ្លងជំងឺនេះក្នុងឈាមទៀតផង ហើយនៅទីបំផុត អ្នកជំងឺនឹងបាត់បង់ជីវិតតែម្តង ។

នៅឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានអ្នកឆ្លងជំងឺបាក់តេរីស៊ីសាច់មនុស្សកើនឡើងខ្លាំង និងខ្ពស់ជាងឆ្នាំ២០២៣ រហូតដល់ទៅ៣ដងឯណោះ ។ ហេតុនេះ ប្រសិនបើយើងមានគម្រោងទៅប្រទេសជប៉ុននៅឆ្នាំនេះ គឺត្រូវប្រុងប្រយ័ត្នខ្លួនកុំឱ្យកើតគ្រោះថ្នាក់ ឬមានស្នាមដំបៅនៅលើស្បែក ។ ករណីមានស្នាមដំបៅនៅលើស្បែក គឺត្រូវលាងសម្អាតដំបៅឱ្យបានល្អ និងប្រើប្រាស់ថ្នាំសម្លាប់មេរោគ ។https://blogger.googleusercontent.com/img/a/AVvXsEghaUYhWUNio1Tl6XyO9qMctw9E3cjuk952aDCJTZmKonmqp2W7KdlfSND03UnPer0qpONBHwuC7IYKo2eXCyrq5_FAIaneiZ6_RSj-jDw3L9tIVPr3pA_7TWDOY6r4w9eICz2GCdf2y6wpseq2b_6rffav6CUnwXqr6OnRAW3-XFo0yNnHxpLjukKuofk

ចំណុចសំខាន់ គួរតែពិនិត្យសុខភាពផងដែរ ដូចជា ៖ បើក្តៅខ្លួន ឬមានអាការៈហើម និងក្តៅនៅត្រង់ដំបៅ ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា ៕