Home ព័ត៌មានអន្តរជាតិ មកដឹងពីជីវិតរបស់ប្រជាជនកូឡុំប៊ីដែលរស់នៅលើកោះតូចចង្អៀតបំផុតក្នុងពិភពលោក

មកដឹងពីជីវិតរបស់ប្រជាជនកូឡុំប៊ីដែលរស់នៅលើកោះតូចចង្អៀតបំផុតក្នុងពិភពលោក

150
0

បរទេស៖ Santa Cruz del Islote គឺជាកោះដែលតូចចង្អៀតជាងគេបំផុតនៅលើពិភពលោក ជាមួយផ្ទៃដីត្រឹមតែ ៩,៧០០ ម៉ែត្រការ៉េប៉ុណ្ណោះ ដោយមានប្រជាជនរស់នៅជាង ៨០០ នាក់ ក្លាយជាកោះតូចតែមានប្រជាជនរស់នៅច្រើនជាងគបំផុតលើលោក។
យោងតាមផលិតករភាពយន្ត Ruhi Cenet ដែលបានទៅលេងកោះនេះកាលពីដើមខែមីនា បានឱ្យដឹងថា ទីក្រុង Santa Cruz del Islote គឺជាកន្លែងដែលមានផ្ទះនៅជាប់ៗគ្នាបំផុត មិនមានប្រព័ន្ធលូ ហើយគ្រួសារជាច្រើនដែលមានសមាជិក ១០ នាក់តែងដេករួមគ្នាក្នុងបន្ទប់តែមួយ ដោយទំហំផ្ទះនីមួយៗមានត្រឹមតែ ១២ ម៉ែត្រការ៉េប៉ុណ្ណោះ។ លោក Ruhi បានបន្តទៀតថា នៅពេលដើរលេងជុំវិញកោះ គាត់បានឃើញមនុស្សយ៉ាងច្រើនកុះករចេញពីគ្រប់ជ្រុងទាំងអស់ មានអារម្មណ៍ហាក់ដូចជាទីក្រុងនេះស្ទះរាល់ថ្ងៃ និងមានសំឡេងអូអរខ្លាំង។https://blogger.googleusercontent.com/img/a/AVvXsEjoJT1meSTy104KRNrDnxShBQL1fyP1598gvGjdUrGgnonEThXqTv4NDqZR_hLb5A0rFLCjLYFBpQsVmvJIwmMqRezhNNQMgnYoaemcy7e8Er7XMCxrBjAroMSmdSV70eUPHLBhc-8JyntUb3OVt8eaJY4CHf-RN3g5fgmR5FpK_K98u3hL70aP6zc8r5M

នៅជុំវិញកោះមានផ្លូវចំនួន ៤ ប៉ុណ្ណោះដែលសាងសង់ពីបេតុង ហើយនៅលើកោះនេះមិនមានរថយន្ត ឬម៉ូតូទេ ព្រោះមានមនុស្សកកកុញពេក។ អ្នកស្រុកនិយាយថា ចំនួនប្រជាជននៅតែបន្តកើនឡើង ដោយសារតែស្ត្រីភាគច្រើនផ្តល់កំណើតកូនដំបូងនៅអាយុ ១៦ ឆ្នាំ ហើយជាទូទៅគ្រួសារជាច្រើនមានកូន ៥ នាក់ឡើង។ ទាក់ទងនឹងលំនៅឋាន ប្រជាជននៅលើកោះតែងតែសាងសង់ផ្ទះ ដោយបន្ថែមជាន់ទៅអគារដែលមានស្រាប់ ដោយសារពួកគេមិនមានដីគ្រប់គ្រាន់ដើម្បីពង្រីកទំហំ។ ដូច្នេះអគារគឺមានការជាប់គ្នាខ្លាំងណាស់ ដែលមនុស្សត្រូវដើរកាត់ផ្ទះគ្នាទៅវិញទៅមកពីផ្ទះមួយទៅផ្ទះមួយ។ ដើម្បីពណ៌នាថាតើកោះនេះតូចប៉ុនណា លោក Ruhi បាននិយាយថា ការដើរពីចុងម្ខាងនៃកោះមួយទៅម្ខាងទៀត គាត់ចំណាយពេលត្រឹមតែពីរនាទីប៉ុណ្ណោះដើម្បីបញ្ចប់។ https://blogger.googleusercontent.com/img/a/AVvXsEiqZSuPZzvNq6RVV25XpvyhV6RJ1zdcuQn6E24QvZFYdzmRUXAM0hxHh3jZhdn9T8ezLY3uPgjbIIuFKh-RKYqTKKlZV5Z3rcJKiIK58xjDH6C5qyqyxRzCA1mcHt7CffH3Lm29hMj1nLQDZ_Bb8HXq79VkThbmXpB_f3odjm98Tkb1YEGihE2b0_arsvw

ទោះបីជាកោះនេះតូចខ្លាំងប៉ុណ្ណាក៏ដោយ ក៏ Santa Cruz del Islote មានបរិក្ខារជាច្រើនរួមមាន សាលារៀន ព្រះវិហារ គ្លីនិក សណ្ឋាគារ ហាងស្រាតូចៗ និងទីផ្សារចំនួនបីសម្រាប់បម្រើអ្នកស្រុក និងអ្នកទេសចរ។ ទោះជាយ៉ាងណា កន្លែងនេះមិនមានទីបញ្ចុះសពនៅលើកោះទេ នៅពេលមនុស្សស្លាប់ គេនឹងដឹកសពទៅបញ្ចុះនៅដីគោក ។ កោះនេះក៏គ្មានកន្លែងសម្រាប់ដាំដំណាំដែរ ដូច្នេះការផ្គត់ផ្គង់ភាគច្រើន រួមទាំងទឹកផឹក ត្រូវបានផ្តល់ដោយកងទ័ពជើងទឹកកូឡុំប៊ីរៀងរាល់ពីរបីសប្តាហ៍ម្តង។ ប្រជាជននៅលើកោះក៏ព្យាយាមប្រមូលទឹកភ្លៀងដែរ ប៉ុន្តែនៅទីនេះមានភ្លៀងរៀងរាល់ ៧-៨ ខែម្តងប៉ុណ្ណោះ។ ផ្ទះជាច្រើនត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ និងប្រព័ន្ធម៉ាស៊ីនភ្លើង។ ប៉ុន្តែប្រជាពលរដ្ឋនិយាយថា ចរន្តអគ្គិសនីមិនស្ថិតស្ថេរ ច្រើនតែបាត់អស់ជាច្រើនខែក្នុងមួយឆ្នាំ។ https://blogger.googleusercontent.com/img/a/AVvXsEjNK3oM3g2pry-gTZM1HKjd-aDGJhHkpKedIdT7Hrc_Ev7gVhCB-y3gMjFhuYJFEIwc953g_UJF-mSOB371JI9X94hic_rfU3lkMrnNWsiVYt9nfG5AsIkSAXts-AhGf1zcREi47kCPx8h_taDXtj5uNrZGqJz-5GA2T2Co-S3U6nK5d-yihKH4JbU9Vm0

ដោយសារតែកោះនេះតូចណាស់ ហើយគ្រប់គ្នាស្គាល់គ្នា មិនមានឧក្រិដ្ឋកម្ម ឬចោរកម្មទេ ហើយក៏គ្មានប៉ូលីសដែរ។ កោះនេះស្ថិតនៅលើថ្មប៉ប្រះទឹកផ្កាថ្មធំជាងគេទីពីរនៅលើពិភពលោក ដែលជាកន្លែងអ្នកទេសចរមកទស្សនាច្រើនបំផុត ប្រជាជនកោះនេះភាគច្រើនរកប្រាក់បានពីភ្ញៀវទេសចរណ៍ ដែលជាជម្រើសប្រកបដោយនិរន្តរភាព។ ភ្ញៀវទេសចរត្រូវបានទាក់ទាញមិនត្រឹមតែដោយសារតែវាមានដង់ស៊ីតេប្រជាជនខ្ពស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែជីវិតដ៏រស់រវើករបស់ប្រជាជន និងទឹកស្អាតជុំវិញផងដែរ។ អ្នកស្រុកបានសម្របខ្លួនយ៉ាងឆាប់រហ័សចំពោះអ្នកមកលេងញឹកញាប់ ដោយផ្តល់កន្លែងស្នាក់នៅ ការណែនាំដំណើរកម្សាន្ត និងលក់សិប្បកម្មជាវត្ថុអនុស្សាវរីយ៍៕https://blogger.googleusercontent.com/img/a/AVvXsEiZyUXFH2fwbV3jkLrwiRvcnkb12_OnBWTtgQv1Nta-JSw822rkf2dgFMFsgMuyIGGwmkYXqRyB94wmcqWtAfQrJWBl4V8RtiD_g9ypjBqAnnZIHmf2_3x159RtWCuqqxUkZdoOa75-IeFWafigGr4xaEIsczGJc5RHX8_YT3k1oaXVYyXRMmMsViQOBv4