Home ព័ត៌មានអន្តរជាតិ ពលរដ្ឋឥណ្ឌាជាង៥ពាន់នាក់ កំពុងក្លាយជាទាសករឆបោកតាមអនឡាញនៅកម្ពុជា

ពលរដ្ឋឥណ្ឌាជាង៥ពាន់នាក់ កំពុងក្លាយជាទាសករឆបោកតាមអនឡាញនៅកម្ពុជា

84
0

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Shri Randhir Jaiswal បានអះអាងថា៖”រដ្ឋាភិបាលឥណ្ឌា ប្ដេជ្ញា ជួយជនជាតិខ្លួនជាង៥ពាន់នាក់ ដែលត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអ៊ីនធឺណិត នៅប្រទេសកម្ពុជា”។

ជុំវិញរឿងករណីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា លើកឡើងថា៖” អាជ្ញាធរកម្ពុជា បានរកឃើញមានការពាក់ព័ន្ធនឹងជនជាតិឥណ្ឌាមែន ប៉ុន្តែមិនច្រើនដល់ថ្នាក់នឹងទេ ដោយបានស្នើឱ្យភាគីឥណ្ឌា ផ្ដល់ព័ត៌មានឱ្យបានច្បាស់ ដើម្បីបង្ក្រាបបទល្មើស និងសង្គ្រោះជនរងគ្រោះ។

ជនជាតិឥណ្ឌា ដែលចាញ់បោកគេទាំងនោះ ត្រូវបានគេដកលិខិតឆ្លងដែន និងត្រូវបានធ្វើទារុកម្ម ហើយបង្ខំឱ្យឆបោកតាមបណ្ដាញសង្គម ដែលមានក្រុមការងារ ជាជនជាតិចិន និងម៉ាឡេស៊ី ជួយសម្រួលការបកប្រែភាសា។

បើយោងតាម Indian Today បានឱ្យដឹងថា៖” ជនឆបោក បានបោកលុយប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសឥណ្ឌាសរុបប្រមាណ ១លាន ២សែនដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែចុងក្រោយនេះ”៕