Home ព័ត៌មានអន្តរជាតិ ការដាំដើមឈើខុសកន្លែងនឹងធ្វើឱ្យពិភពលោកកាន់តែក្តៅ

ការដាំដើមឈើខុសកន្លែងនឹងធ្វើឱ្យពិភពលោកកាន់តែក្តៅ

83
0

អ្នកវិទ្យាសាស្ត្រលើកឡើងថា ការដាំដើមឈើខុសកន្លែងមានចំណែកធ្វើឱ្យពិភពលោកកាន់តែក្តៅខ្លាំងលើសមុន ហើយអ្នកវិទ្យាសាស្ត្របានបង្ហាញពីទីកន្លែងល្អបំផុតសម្រាប់ដាំដើមឈើ ដើម្បីធ្វើឱ្យពិភពលោកមានអាកាសធាតុត្រជាក់ ។https://bloximages.chicago2.vip.townnews.com/swoknews.com/content/tncms/assets/v3/editorial/3/85/385a34aa-4696-5145-bef2-bb90aa10756a/60efa3c423fa0.image.jpg?resize=1200%2C902

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា ដើមឈើទាំងឡាយបានស្រូបយកកាបូនឌីអុកស៊ីត និងជួយស្តារតំបន់ព្រៃឈើខូចខាត ហើយគេអាចដាំកូនឈើដើម្បីបង្កើនផ្ទៃដីព្រៃ ព្រមទាំងជួយប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុផងដែរ ។ ប៉ុន្តែការស្រាវជ្រាវមួយក្នុងទស្សនាវដ្តីឈ្មោះ «Nature Communications» បញ្ជាក់ថា ករណីខ្លះ ចំនួនដើមឈើច្រើនពេកបានធ្វើឱ្យពន្លឺព្រះអាទិត្យចាំងមកលើផ្ទៃផែនដីកាន់តែតិច និងធ្វើឱ្យផែនដីស្រូបយកកំដៅលើសមុនទៅទៀត ។https://static.euronews.com/articles/stories/08/33/34/08/1440x810_cmsv2_55d6b5bc-cb89-53a7-a222-419141411b9b-8333408.jpg

អ្នកស្រី Susan Cook-Patton អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកស្តារព្រៃឈើ ហើយលោកស្រីបានចូលរួមសរសេរការស្រាវជ្រាវមកពីអង្គការ The Nature Conservancy និយាយថា ៖ «ការដាំដើមឈើនៅតំបន់មួយចំនួន នឹងផ្តល់ផលអវិជ្ជមានសម្រាប់បរិយាកាស» ។

ការពិត បណ្តាអ្នកវិទ្យាសាស្ត្របានជ្រាបហើយថា ការស្តារតំបន់ផ្ទៃដីព្រៃឈើបណ្តាលឱ្យមានការផ្លាស់ប្តូរនៅក្នុង Albedo (ឬបរិមាណវិទ្យុសកម្មព្រះអាទិត្យ ដែលចាំងពីផ្ទៃផែនដី) ប៉ុន្តែពួកគេគ្មានឧបករណ៍ដើម្បីបកស្រាយរឿងនេះទេ ។ រីឯក្រុមអ្នកស្រាវជ្រាវដែលប្រើប្រាស់ផែនទីថ្មីអាចគិតពីការកាត់បន្ថយកំដៅពីដើមឈើ និងកំដៅកើតពី Albedo ជាលើកដំបូង ដោយក្រុមអ្នកស្រាវជ្រាវមើលឃើញថា គម្រោងដាំព្រៃឈើជាច្រើនមិនបានរួមបញ្ចូល Albedo គឺការដាំដើមឈើបានផ្តល់អត្ថប្រយោជន៍ដល់អាកាសធាតុប្រមាណពី២០% ទៅ៨០% ។https://scontent.fpnh20-1.fna.fbcdn.net/v/t1.6435-9/120648258_3316286608408938_9063834292717535655_n.jpg?_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=q0HeW9u4BRgAX8eOLUb&_nc_ht=scontent.fpnh20-1.fna&oh=00_AfCu8qQuvOlpo6ctemZhH26PAI904XeZ2oEYYWCN5KgB7w&oe=662F2EF9

អ្នកស្រី Susan Cook-Patton អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកស្តារព្រៃឈើបន្តថា ៖ «នៅមានទីកន្លែងជាច្រើនទៀតសម្រាប់ការស្តារតំបន់ព្រៃឈើឡើងវិញ ហើយវាជាគំនិតល្អសម្រាប់ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ ពួកយើងគ្រាន់តែព្យាយាមជួយឱ្យអ្នកទាំងអស់គ្នារកឃើញតំបន់ទាំងនេះ» ។

ការស្រាវជ្រាវខាងលើបង្ហាញថា ប្រទេសជាច្រើនបានតាំងចិត្តដាំដើមឈើរាប់លានដើម ដើម្បីប្រឆាំងនឹងអាកាសធាតុក្តៅខ្លាំង ប៉ុន្តែមិនមែនគ្រប់ការព្យាយាមទាំងអស់នឹងផ្តល់ប្រយោជន៍ដល់ពិភពលោកដូចគ្នាទេ ។ ឧទាហរណ៍ នៅតំបន់ក្តៅហើយសើម ដូចជា ៖ ព្រៃអាម៉ាហ្សូនមានកន្លែងផ្ទុកកាបូនខ្ពស់ និងមានបម្រែបម្រួល Albedo កម្រិតទាប គឺវាជាកន្លែងសម្រាប់ការស្តារតំបន់ព្រៃឈើឡើងវិញ ដែលផ្ទុយនឹងតំបន់វាលស្មៅមានអាកាសធាតុក្តៅ ៕https://static.euronews.com/articles/stories/06/21/53/14/808x539_cmsv2_5661f8c7-9f78-5cf6-beeb-b8b25adff152-6215314.jpg