Home ព័ត៌មានជាតិ មកដឹងពីអត្ថន័យបង្កប់នៃល្បែងប្រជាប្រិយខ្មែរនីមួយៗ ដែលកម្រមានអ្នកដឹង!

មកដឹងពីអត្ថន័យបង្កប់នៃល្បែងប្រជាប្រិយខ្មែរនីមួយៗ ដែលកម្រមានអ្នកដឹង!

174
0

ល្បែងប្រជាប្រិយខ្មែរ ដែលភាគច្រើនគេតែងនិយមលេងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការកម្សាន្ត ក៏ដូចជាអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មី ដែលក្នុងនោះ គេសង្កេតឃើញថា មានទាំងក្មេង ចាស់ ប្រុស ស្រី កំឡោះ ក្រមុំ ចូលរួមលេងសប្បាយយ៉ាងច្រើនកុះករ ក្នុងឱកាសដ៏មហាឡារិកនេះ។

១ ល្បែងទាញព្រ័ត្រ៖ ល្បែងទាញព្រ័ត្រ ដែលឆ្លាក់នៅតាមប្រាង្គប្រាសាទបុរាណនានានៃប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីរឿងកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹតរវាងយក្សនិងទេវតា។ ល្បែងទាញព្រ័ត្រគឺត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥។ ល្បែងនេះ ត្រូវបានគេយកមកលេងដើម្បីសបញ្ជាក់អំពីសាមគ្គីភាពជាធ្លុងមួយដើម្បីសម្រេចបាននូវការងាររួម ជាពិសេសគឺត្រូវចេះស្រឡាញ់ យកអាសារគ្នាទៅវិញទៅមកក្នុងចំណោមអ្នកភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4VwPfqeODltiahmxGpl_OmCVkDuAo6hlzBpuMevaq43VbVWY-8GsW-bOy-bnY299a7tTfOA_kj4Qa3svNj4m5_cH2KKrgYTY27yxgnx-BTqwawRUoCZcVC9myw3OyBX_9MObY3yg_ywv_v8Ray36tKMhaBLYL9jaetyIlDSVykrOW525so_lnf_E0ay0/s1080/57379449_2054207161550183_1519259885420675072_n.jpg

២ ល្បែងស្តេចចង់៖ ល្បែងប្រពៃណីខ្មែរមួយបែបទៀត គឺស្តេចចង់ ដែលរបៀបនៃការលេងមិនកំណត់ចំនួនមនុស្សទេដោយដាក់ឲ្យឈរតោងគ្នាមួយជួរ បន្ទាប់មកគេរើសម្នាក់ទៀតសម្រាប់អង្គុយតំណាងធ្វើជាស្តេច។ ល្បែងនេះ គឺមានតំណាលថា នៅក្នុងឱកាសព្រះរាជពិធីមួយនោះ ព្រះបាទឥទ្រ្ទបត្តបុរី បានប្រឌិតល្បែងនេះឡើង ដើម្បីលេងកម្សាន្តជាមួយនឹងមហាមន្រ្តី បន្ទាប់ពីនោះមក ប្រជារាស្រ្តក៏បាននាំគ្នាលេងតាម និងបន្តរហូតមកដល់បច្ចុប្បន្ន។ ខណៈ គោលបំណងនៃល្បែងនេះ គឺបង្រៀនមនុស្សឲ្យចេះជ្រើសរើសមេដឹកនាំឲ្យបានត្រឹមត្រូវ ទើបនាំឲ្យមានសុខចម្រើនដល់ប្រទេសជាតិ។https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/92757897_2833293523444163_5861329318956761088_n.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=EyOJ51c3EZAAX9USUoU&_nc_ht=scontent.fpnh1-2.fna&oh=00_AfDxT_O4FaDRU-rGgBPKORw2SQ4u9-CyZ02JTI47xcWh5g&oe=662DDD4D

៣ ល្បែងចាប់កូនខ្លែង ប្រឡែងកូនមាន់៖ ល្បែងនេះ គេលេងដោយជ្រើសយកម្នាក់មានមាឌធំ ដើម្បីធ្វើជាមេមាន់ ហើយអ្នកផ្សេងគឺធ្វើជាកូន ខណៈក៏ត្រូវជ្រើសម្នាក់ទៀតធ្វើជាខ្លែង ចាំចាប់កូនមាន់ផងដែរ។ អត្ថន័យនៃល្បែងនេះ គឺបង្រៀនមនុស្សឲ្យចេះប្រុងប្រយ័ត្ន ក៏ដូចជាចាំការពារមនុស្សក្នុងក្រុមគ្រួសារខ្លួនឲ្យបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-hvhqO70isJDQX9T6wPFs2tU8riK7D4QajNEl9_uZM-l48GCGAbaSZXShUb_bBPQHn9IWnA3j77N3i7DmL2HH84ydWh6PX0bO3BZUOOhkZWoh8xw2zy_PY2_h1kGgVh0sQ5GL-tFcqqNAlpWGVNQoDLlcjThWZmc19cXXVPb647mZqSTh1mVNxjM9ZWI/s900/515dcd6decef45828cf3c8e84b13a500.png

៤ ល្បែងលាក់កន្សែង៖ ជាប្រភេទល្បែងប្រជាប្រិយខ្មែរមួយប្រភេទទៀត ដែលតម្រូវឲ្យមានគ្នាចាប់ពី៦នាក់ឡើងទៅ ឲ្យអង្គុយជារង្វង់ ហើយក៏មានម្នាក់ដើរជុំវិញនោះ ព្រមជាមួយនឹងកន្សែងឬក្រម៉ារុំឲ្យណែន ដើម្បីយកទៅលាក់ពីក្រោយខ្នង បញ្ឆោតអ្នកអង្គុយនោះ។ អត្ថន័យនៃល្បែងនេះ គឺដាស់តឿនឲ្យយើងមានស្មារតីរឹងមាំ រហ័សរហួន និងតែងត្រៀមខ្លួនជាមួយនឹងបញ្ហាជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhECg8nTaz1j349EnLsqJjVbo9GH8qyBCQT5jAru_7YA2fsGCnXccmDvdPphRqB2J6OtOPrElguixB0sADkDEChj_eGmQAzv7tO6kZfJBgzpn_bvDP79dgn6TAwP4fhTs34Qg6QZ0fJLiXB9vZk-iJnjVTSLLKlalchNTVZJ8N57t_p8drDfMmotFKBVgI/s1024/c773308e-404a-466d-89ed-d105cf5fa9f3_Untitled-5-1024x682.jpg

៥ ល្បែងចោលឈូង ៖ ល្បែងដែលគេនិយមលេងជាងគេក្នុងរដូវកាលចូលឆ្នាំខ្មែរ គឺល្បែងចោលឈូង ដែលល្បែងនេះត្រូវតម្រូវឲ្យឈរជា២ជួរទល់មុខគ្នា ប្រវែងចម្ងាយ១០ម៉ែត្រពីគ្នា ភាគច្រើនគឺ ស្រីមួយជួរ ប្រុសមួយជួរ។ បន្ទាប់មកគេយកកន្សែងឬក្រម៉ាឲ្យមូលតឹង ដើម្បីធ្វើជា«ឈូង» បោះទៅបោះមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY7P-fqRvBuV6REUJJSDWxNaaIY_0kBwE-KMT64-zoeiUUVgDOUp9s2RY3T2UHgK3WquzEo6bMjv4OTRtgxYwHYVzm_-WFG5JP5YLxoYO15h0dHDU5f_iEyJzk0jY-yI4tt43OAohM0aLdmx9x2ZvaR8316nDvo4u2ZzDyamR4LYLKIMVqe9Dnziwc0Bk/s931/j.PNG

៦ ល្បែងបោះអង្គញ់៖ សម្រាប់ល្បែងនេះ គេត្រូវចែកមនុស្សជា២ក្រុម មួយក្រុមចាប់ពី២នាក់ឡើងទៅ ហើយយកផ្លែអង្គញ់មក មកដាំកោយ ៣ -៥ និងចែកវេនគ្នា បោះម្ខាងៗទាល់តែអង្គញ់ទាំងនោះដួលអស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCz_mEZpACbYjoTjGpM5Hl6BJjx_jOKTHU8yPOc_FHiGLFEyQchm4MKi5b_onHVbFj4WT4qZWVfEj39fHjo0_SWJPiUa2CJJg71Nk0-98gBKtaoZfa0hlju_twnMWqIGXcUcwBUDxF3i3ECoXHrxk5IyMy9e_L4eLnkSUKqhbIOq6_eKokPKMShGt3Avc/s1600/10660585_319639071552733_1726579710_n.jpg

ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្រៅពីល្បែងដែលបានរៀបរាប់ខាងលើនេះហើយ ក៏មានល្បែងមួយចំនួនទៀតដូចជា រុញអង្រែ វាយក្អម ឡើងសសរខ្លាញ់ លោតបាវ ដណ្តើមស្លឹកឈើ បោកចំបាប់ គុនដំបង លាក់មាន់ ល្បែងឱបត្រឡាច និងពាំពងទាដើម៕