ប៊ី សុធារី Miss Grand កំពង់ឆ្នាំង បានអះអាងថារូបនាងនិង ព្រះកាយច័ន្ទ អតីត Miss Grand ភ្នំពេញពុំមានបញ្ហាអ្វីជាមួយគ្នានោះទេហើយអ្នកទាំងពីរក៏ធ្លាប់ស្គាល់មានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ។ ការអះអាងថាពុំមានបញ្ហាល្អក់កករនេះបន្ទាប់ពី ព្រះកាយច័ន្ទ បាននិយាយឈ្មោះ ប៊ី សុធារី ពេញៗមាត់នៅក្នុងការ Live មួយហើយត្រូវបាន PD Miss Grand កំពង់ឆ្នាំង កញ្ញា ខាត់ ស្រីច័ន្ទ ចេញមុខប្រតិកម្មជំនួស។
ដ្បិតតែជា Miss Universe Cambodia 2017 និងធ្លាប់តំណាងប្រទេសកម្ពុជាចូលប្រកួតនៅលើឆាកអន្តរជាតិក្តីប៉ុន្តែការវិលត្រលប់មកវិញរបស់ ប៊ី សុធារី ក្នុងការប្រកួត Miss Grand Cambodia2024 គឺពោរពេញដោយទំនុកចិត្តនិងបានវះកាត់ដើមទ្រូងបន្ថែមទៀតដើម្បីឱ្យបំពេញចន្លោះបន្ថែម។ ទោះបីជាការគ្រងតំណែងរបស់ ប៊ី សុធារី ជា Miss Grand កំពង់ឆ្នាំង រងនូវមតិរិះគន់ខ្លះក្តី ប៉ុន្តែមិនអាចមើលរំលងសមត្ថភាពបេក្ខភាពជើងខ្លាំងរូបនេះបានទោះទេ។
កាលពីកន្លងមកនេះ ព្រះកាយច័ន្ទ ក៏បានលើកយកឈ្មោះ ប៊ី សុធារី និយាយពេញៗមាត់នៅក្នុងការ Live មួយពេលដែល ព្រះកាយច័ន្ទ មានបញ្ហាចម្រូងចម្រាសជាមួយអ្នកកាន់ផេកបវរកញ្ញាមួយរហូតកញ្ញា ខាត់ ស្រីច័ន្ទ PD Miss Grand ខេត្តកំពង់ឆ្នាំង ចេញមុខប្រតិកម្មជំនួស។ យ៉ាងណាមិញ តាមរយៈបទសម្ភាសមួយ ប៊ី សុធារី បានអះអាងថានាងនិង ព្រះកាយច័ន្ទ ពុំមានបញ្ហាជាមួយគ្នានោះទេ។
ប៊ី សុធារី ថា «នាងកំពុងផ្តោតទៅលើអ្វីដែលនាងកំពុងធ្វើដូច្នេះអ្វីដែលមិនជាប់ពាក់ព័ន្ធនឹងនាងមិនមែនមិនចាប់អារម្មណ៍សោះនោះទេតែនាងមិនបានគិតច្រើនយកចិត្តខ្លួនឯងទៅគិតទៅលើរឿងអស់ទាំងនោះ។ បេក្ខភាពរូបថា បើតាមការស្តាប់ទាំងស្រុងរបស់ ព្រះកាយច័ន្ទ មិនបានជាប់ពាក់ព័ន្ធជាមួយនាងទាំងអស់នោះទេដូច្នេះគ្មានបញ្ហានោះទេដោយនាងផ្តោតលើការងារប្រចាំថ្ងៃច្រើនជាង»។
Miss Grand កំពង់ឆ្នាំង រូបនេះបាននិយាយទៀតថា នាងនិងព្រះកាយច័ន្ទ ធ្លាប់ស្គាល់គ្នាជាយូរមកហើយមុននាងទៅប្រកួតនៅលើឆាកអន្តរជាតិទៅទៀត អ្នកទាំងពីរពុំមានបញ្ហាអ្វីជាមួយគ្នានោះទេបើទោះបីជាពេលនេះពុំដែលបានជួបគ្នាផ្ទាល់។ ប៊ី សុធារី ក៏បានរំលឹកដែរថាកាលពីថ្ងៃផ្តាច់ព្រ័ត្រ Miss Grand កំពង់ឆ្នាំងអ្នកទាំងពីរនិយាយជាមួយគ្នាធម្មតា ព្រោះខានជួបគ្នាយូរហើយអ្នកទាំងពីរក៏មានទំនាក់ទំនងល្អជាមួយគ្នាដែរ៕