Home ព័ត៌មានជាតិ តើវប្បធម៌លេងជះទឹកនិងប៉ាតម្សៅ ជារបស់ខ្មែរ ឬជាលំហូរចូលពីបរទេស?

តើវប្បធម៌លេងជះទឹកនិងប៉ាតម្សៅ ជារបស់ខ្មែរ ឬជាលំហូរចូលពីបរទេស?

202
0

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលជាទូទៅមានរយៈពេល ៣ ឬ ៤ ថ្ងៃ ដែលជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបនឹងឈប់សម្រាកពីការងារ ដើម្បីជាអបអរក៏ដូចជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងមហោឡារិកបំផុត។ ក្នុងនោះគេសង្កេតឃើញថា នឹងមានការរៀបចំសែនទទួលទេវតាឆ្នាំថ្មី ប្រគេនចង្ហាន់ដល់ព្រះសង្ឃ មានការជួបជុំគ្នា រាំលេង ឬលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ជាដើម។ ខណៈដែលវប្បធម៌លេងជះទឹក និងប៉ាតម្សៅ ក៏បានលេចវត្តមានជាមួយគ្នានោះដែរ ជាពិសេសគឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្តាលឲ្យមានការលើកឡើងជាសំណួរថា តើវប្បធម៌មួយនេះជារបស់ខ្មែរឬជាលំហូរចូលពីបរទេស?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQAgBPC1oY1Rzs5o8KYT0GhR13NXZoHO1QA4Ggt0QYxRjaCPkkO9uqWVpy7app7RUWvoR3b2m0P3JqWMsLpEEV4yKUsffpVVLMmJQXjLXg0spVwgdbQUo2ofXVMBuYzuO6YJyUev9BjuVI-vF234NNb4tMshT65T7kvEauBFGGSxzdHO2iCLLQv2aKYeo/s1280/desk%20bunthorn%20(3).jpg

កាលពីថ្ងៃទី ២៥ ខែមីនា យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសបុករបស់ លោកជំទាវឧកញ៉ានឹម វណ្ណៈ គឺបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «ពិធីលេងជះទឹក និង ប៉ាតម៉្សៅ (Water Throwing and Powder Ceremony) ៖ ក្នុងតំណាលនិទានអំពី មហាសង្ក្រាន្តសូត្រ បានបរិយាយអំពី ទឹក ជាគ្រឿង នាំមកនូវ សិរីមង្គល ទាំង បីប្រការ សម្រាប់ជាមង្គលដល់ មនុស្សលោកទាំងពួង “ពេលព្រឹក លាងមុខ” “ពេលថ្ងៃ លាងទ្រូង” និង “ពេលល្ងាច លាងជើង” ។ ក្នុង ឱកាសសង្រ្កាន្តឆ្នាំថ្មី នេះផងដែរ ប្រជាជនខ្មែរ ក៏មាននូវកិច្ចពិធី ស្រង់ព្រះរស់ (ឪពុកម្តាយ) ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និង ពុទ្ធបដិមា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUaQEbOSOZW2zuIhPVn2Jgh38s817_VowHm-S58ZBsYfQEUnRT6FDOpcYK0mUhNb1oOYR4mS8lNVUe7LiDFqAuHs0I6ir0YKvThjJaWBlTuejJ3iclrmv0NGxJc0EVvNw5tTnPWJdYPGnHVPf_ISGBOJ1TXaV8CK4df86ZuKNLuYWDisHuujNB6u8LBs8/s1500/social_media.jpg

«ការលេងជះទឹក ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិកម្ពុជា ទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរ ដែលកើតមានក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជំរះស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥អង្គ ដែលត្រូវបានគេយកមកដង្ហែរនាពេលនោះ ដែលពិធីស្រង់ព្រះពុទ្ធអង្គនេះ បានប្រាព្ធឡើងនៅក្នុងតំបន់ នៃ ប្រាសាទព្រះខ័ន តារយៈសិលាចរឹក ដែលពណ៌នាអំពីព្រឹត្តិការណ៍នេះ ចេញផ្សាយដោយ កម្ពុជសុរិយា នៃ ក្រុមជុំនំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAftSO1qkVjIXyEUBh9HkwMGWKk1X_HStrLVfrJ4fyoUXT-kFh2RDdelHYwwjzPSRfb9ROFnMFQuMT9jVxaJnuhuFoYhpkmbOxgcz_RsoTQcU1jrxq1YLOA1eINp0txkiGH7ckiVjzglRbFt1rtxE-xEVRtvizQCc3RP7cEqOd-q8XPXtHoxgUfWYSWSI/s512/unnamed.jpg

លោកជំទាវឧកញ៉ាក៏បានបន្តទៀតថា «បើយោងតាមកំណត់ត្រារបស់លោក ចូវតាក្វាន់ (Zhou Daguan) ដែលជារាជ្យទូត នគរយ័ន (Yuan dynasty) មកពីប្រទេសចិនបច្ចុប្បន្ន ដែលបានកត់ត្រាអំពីពិធីចូលឆ្នាំខ្មែរ នាសម័យកាលអង្គរ ក្នុងឆ្នាំ ១២៩៧ នៃគ.សករាជ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីជំរះលាងស្រោចស្របលើព្រះពុទ្ធបដិមារផងដែរ ដូចនេះបានបញ្ចាក់ឱ្យឃើញថា ពិធីស្រង់ព្រះ និង ទំនៀមលេងជះទឹករបស់កម្ពុជាបច្ចុប្បន្នទំនងកើតចេញពីពិធីស្រង់ព្រះ អំឡុងថ្ងៃចូលឆ្នាំខ្មែរ តាំងពីសម័យកាលចក្រភពអង្គរមកម៉្លេះ ហើយទំនៀមលេងជះទឹកនេះបានរីកសាយមកដល់បច្ចុប្បន្ននេះផងដែរ»៕