Home ព័ត៌មានជាតិ សល់ត្រឹមតែការចងចាំ! ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ត»ឆ្នាំនេះនៅសៀមរាប នឹងមិនប្រារព្ធឡើងយ៉ាងអធិកអធមដូចឆ្នាំមុនៗនោះទេ

សល់ត្រឹមតែការចងចាំ! ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ត»ឆ្នាំនេះនៅសៀមរាប នឹងមិនប្រារព្ធឡើងយ៉ាងអធិកអធមដូចឆ្នាំមុនៗនោះទេ

82
0

យោងតាមការគូសបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដែលជាអ្នករៀបចំកម្មវិធី«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»ធំៗជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប រយៈពេល១០ឆ្នាំចុងក្រោយនេះ (២០១៣-២០២៣) ដោយឡែកនៅឆ្នាំ២០២៤នេះ ឯកឧត្តមបានលើកឡើងថា នឹងទុកឲ្យរាជធានីខេត្តជាអ្នករៀបចំវិញម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtHXyBt9s5A1DNq24rytJjd0JAtShQP7UvqGSANgpYAtMEc6tgGz_F8kzwOdMm1LFzhqcJL-EfbKLOkM8ZjNKRw9DG7Ik83QAIZbw5R9c9XgbvcxdrTn-YmxiEwa1HYfE9-n2eaGgWdrQiJK7jMg_SWoMhE1yEMIJlJnYhInbEEnyr31hboXuPfhmioMU/s620/7ee27a63-febe-426c-809c-b4dfcd7ab2b4.jpeg

ជាមួយគ្នានេះ កាលពីថ្ងៃទី២៥ ខែមីនា យោងតាមការបង្ហោះនៅលើផេក «ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត» គឺបានជម្រាបជូនដំណឹងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidjs5dhTQg5MRoPYfmfDoE64VenQJ4CBpC0FgLvspcYpu0O3z5LIha8odU-wrkFj0sTGx9o5Wdz9SY-dIzvrqNqb4kv4MqsWU3ElJUXFNTmmMXhqrGyuAPr3pB65YsoYxGqxSaaGh2nw_z19V9ndBe21SFOgW-wR-xTCoOxF-NtUCbgKT9B3xEpik9O0E/s1024/149700086_3953896671342085_8835552831745728663_n-1024x683.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។ បើទោះបីជា «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ ក៏ស្មារតី «អង្គរសង្រ្កាន្ត» ក្នុងរយៈពេល១០ឆ្នាំនេះ បានចាក់ឬសគល់យ៉ាងមាំក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន។ ហេតុដូច្នេះហើយ សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តក៏នឹងត្រូវរៀបចំជាធម្មតានៅឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKuxGLYZwVnm1-alP_8H06ECzoH8zbITfPdYEjUaEMmvxa4_xd9Xffyo-YURPEXSL2M_rGcZSXHhQkkOnQyWkclRgeesXhNTPB4WeO07PY3iwjfAZWXKyytTlh8uUnJITFX-NABXWGKjSIh9qxOQfpUkPaxt-iNdfxBJ9ePe1g_SBWkK5K0aW6DXQrtJE/s1280/photo_2024-03-26_14-53-21.jpg

ជាថ្មីម្តងទៀត ក្រុមការងារអង្គរសង្រ្កាន្តនៅតែចងចាំនូវស្មារតីសាមគ្គីភាព និងការលះបង់ខ្ពស់របស់យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអស់រយៈពេល ១០ ឆ្នាំមកនេះ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់យុវជនយើង ក្នុងការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាថែរក្សានូវកេរដំណែលប្រពៃណីរបស់ដូនតាយើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrXRXrhYlTeuZl0orHDtsXN5_s-jRJivaxv9z3OouLtch7FgxjjJ0sDiDbeJOSCmtYdJGHzwMh-MLCxXRDFF7JlaBkUqziMhvFMLbg9E6jldki0eSgQiyNdedK1bZSRPJX3bnAgfDMSVy-7d7Qxwr2YzGh3MUtnH8OiEbj8mpu5u_-DDoGcB7PbtqWJwY/s1280/photo_2024-03-26_14-53-28.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghbUL-_QLVPsjMnoI124dm8Je4eL1xDb4MnwdvKHFaSnMsi2rAAQGfAk1yz6h-4fXsY70-8wQZJIb8p2MfjjLIL9xiPAk_DrcMvYUJxdiZzy7DXT0oOm5IwqWF76I-AfWYQ5yHfSBvzTMjm2aTqK6iTAfuMqyjOVskboIYZ4YhGiKLaKmM4Qqg-hj3Hlo/s900/BBCCC283-7034-451A-9477-B581E20.jpeg