កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក មាស រិទ្ធី ពិធីករព័ត៌មានដ៏ល្បីមួយរួប បានលើកឡើងនៅក្នុងការផ្សាយផ្ទាល់មួយ ដោយលោកបានថ្លែងថា៖”កម្ពុជាមិនបានធ្វើកម្មវិធីអង្គរសង្ក្រាន្តឆ្នាំនេះ និងឆ្នាំក្រោយៗទៀត ដោយសារមកពីប្រទេសថៃ បានដាក់ពីធីសង្ក្រាន្ត ចូលជាបេតិកភ័ណ្ឌពិភពលោក។ ម្យ៉ាងទៀតខ្លាចបាត់បង់មិត្តភាពរវាងកម្ពុជា និងប្រទេសថៃ”។
លុះក្រោយមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រតិកម្ម និងស្នើឱ្យអគ្គនាយកទូរទស្សន៍ហង្សមាស ចាត់វិធានការជាបន្ទាន់ និងលុបព័ត៌មានមិនពិត ទប់ស្កាត់ចែកចាយបន្ត នឹងត្រូវសុំទោសជាសាធារណៈ ឱ្យបានឆាប់រហ័សបំផុត ពាក់ព័ន្ធករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ ជុំវិញការអត្ថាធិប្បាយរបស់ពិធីករល្បី លោក មាស រិទ្ធី។
នៅក្នុងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដដែលលោក មាស រិទ្ធី ក៏បានចេញលិខិតសូមទោសជាសាធារណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕












