Home ព័ត៌មានអន្តរជាតិ អាមេរិកបញ្ជាក់ថា ហេតុការណ៍ បា.ញ់ នៅកន្លែងប្រគំតន្ត្រីរុស្ស៊ីមិនពាក់ព័ន្ធអ៊ុយក្រែនទេ

អាមេរិកបញ្ជាក់ថា ហេតុការណ៍ បា.ញ់ នៅកន្លែងប្រគំតន្ត្រីរុស្ស៊ីមិនពាក់ព័ន្ធអ៊ុយក្រែនទេ

39
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ថា ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសអ៊ុយក្រែនមិនពាក់ព័ន្ធនឹងហេតុការណ៍ បា.ញ់.រះ ដែលបណ្តាលឱ្យពលរដ្ឋរុស្ស៊ី ស្លា.ប់ ជាង១០០នាក់ នៅកន្លែងប្រគំតន្ត្រី Crocus City Hall ក្បែរទីក្រុងមូស្គូ កាលពីថ្ងៃទី២២ ខែមីនា ទេ ។ សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ក្រុមរដ្ឋឥស្លាម IS គឺជាអ្នកនៅពីក្រោយខ្នងហេតុការណ៍នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD92f6-xiQart1cjmlb6_nffrnVrKxFmMRCsq7dY6udwHVpkKckI1_ls88ew7Ld3IUZUXn0sQjssacS1ToyrrVrW6bNfsQYROX5HJ3b0pJMoz-dFHxe2kuauv4omg7gL3KmRX4NQbnDhBuJ_PF7slvebZCQUqp4NVUKNpH_DfCabi13n5zg9b0vugTs7g/s1500/587131_0.jpeg

ក្រុមរដ្ឋឥស្លាម IS-Khorasan ឬ IS-K មានមូលដ្ឋាននៅអាស៊ីកណ្តាល និងអាស៊ីខាងត្បូង បានអះអាងថា ពួកគេគឺជាអ្នកបញ្ជាឱ្យខ្មាន់កាំភ្លើងបាញ់រះនៅកន្លែងប្រគំតន្ត្រី Crocus City Hall របស់ប្រទេសរុស្ស៊ី ។ រីឯក្រសួងមហាផ្ទៃរុស្ស៊ីបញ្ជាក់ថា ខ្មាន់កាំភ្លើងទាំង៤នាក់នេះជាជនបរទេស ដោយសារពួកគេនិយាយភាសារុស្ស៊ី ប៉ុន្តែមានសំនៀងបរទេស ក្នុងនោះខ្មាន់កាំភ្លើង២នាក់ គឺជាជនជាតិតាជីគីស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCj6PJ6nXm_tJV2MRZvSvZyeD94ewiKW9tyyOSStvXFRZ82X8ORc-RTMNtwezYQUVJyIPChGtJ_q0b3zTs-5mkWVCpI-WJrrYz0bd8q6kkMha0Fz2d8IAfBiwXXSabxeINttJZMGHNnti5GHZWGB4OucFwgxmXG-x3xvzR78rgegeIA_zienraXiQV1zg/s850/c-2024-03-22t183455z-49253608-rc26r6adm1bf-rtrmadp-3-russia-shooting.jpg

ចំណែកមេដឹកនាំប្រទេសរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មិនបានលើកឡើងពីក្រុមរដ្ឋឥស្លាម IS ទេ ដោយលោកនិយាយថា ខ្មាន់កាំភ្លើងទាំង៤នាក់នេះ បានព្យាយាមរត់គេចទៅប្រទេសអ៊ុយក្រែន ក្រោយពីពួកគេបង្កហេតុរួចរាល់ ។ ហេតុនេះ អ៊ុយក្រែនពិតជាមានចំណែកពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEPRb1HukUwPUYr6vXMJmbm3HVyXPnHRDImyr1RpXsWSbIcv42lQ1umJl_Cp9wU4bZk9HB4RIqHGG7qfKR81AOTG5SkceM7OZ5eUl6_OPQ_49p_bTBTzVkSYAcadJWKBSayjZhPol5Kvzu3kGN34KRBaNF4C1fADDmHfhhdQK_1Z802v0cRKjDx5QL7Z4/s640/tag_reuters.com,2024_newsml_LYNXNPEK2O0JI_12024-03-25T150920Z_1_LYNXNPEK2O0JI_RTROPTP_3_RUSSIA-SHOOTING.jpg

សារព័ត៌មានរុស្ស៊ីជាច្រើនបានបង្ហោះវីដេអូក្នុងអំឡុងពេលប៉ូលិសស៊ើបអង្កេតសួរចម្លើយជនល្មើស ហើយជនល្មើសទាំងនេះបាននិយាយភាសារុស្ស៊ីមិនច្បាស់ថា ពួកគេធ្វើបែបនេះ ដោយសារតែប្រាក់ ។ អ្នកនៅពីក្រោយខ្នងសន្យាថា នឹងផ្តល់ប្រាក់ឱ្យពួកគេប្រមាណជាង៥ពាន់ដុល្លារអាមេរិក ក្រោយធ្វើសកម្មភាពរួចរាល់ ហើយមកដល់ពេលនេះ ពួកគេទទួលបានប្រាក់ចំនួនពាក់កណ្តាល ៕