Home ព័ត៌មានជាតិ វេហាស៍ ដាក់ចំៗបែបនេះរឿងឧកញ៉ាបោ.កលុយរាស្រ្តរហូតដល់អ្នកគាំទ្រកោតសរសើរ

វេហាស៍ ដាក់ចំៗបែបនេះរឿងឧកញ៉ាបោ.កលុយរាស្រ្តរហូតដល់អ្នកគាំទ្រកោតសរសើរ

78
0

នារយៈពេលចុងក្រោយនេះមានជនរងគ្រោះយ៉ាងច្រើនត្រូវខាតបង់លុយរាប់សិបលានដុល្លារដោយស្នាដៃរបស់អ្នកជំនួញមានងារជាឧកញ៉ាតាមការឃោសនាវិយោគតិចចំណេញច្រើននិងរងគ្រោះទៅលើវិស័យអចលទ្រព្យ។ ជុំវិញរឿងអ្នកវិនិយោគមានងារជាឧកញ៉ាបោកលុយរាស្រ្តនេះតារាចម្រៀង វេហាស៍ បោះសម្តីចំៗតែម្តងរហូតអ្នកគាំទ្រកោតសរសើរថាលោកជាតារាចម្រៀងម្នាក់ដែលហ៊ាននិយាយលើរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCL51dBt92gFPrnqbMzSbpfhctifXeC3L-rC8GgDfjK4GbKZHNCub1tHGlK_Q8YuhN5_sU36p-aArahJu6bFIg791JBJiOhz7WS-DkdKDCO3ZSy-3QCijxP3DoZNVmYSNvHvnCcexJzR_r65EOssMZP2qfrp05OFDz8G38J9AucS4dB6beRaXvLTMd2mc/s1456/image_2024-03-25_10-21-27.png

នៅលើបណ្តាញសង្គមរបស់តារាចម្រៀងក្នុងទ្រនំសាន់ដេ លោក វេហាស៍ ដែលកំពុងតែស្ថិតនៅសហរដ្ឋអាម៉េរិកបានសរសេរកាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ថា «ប្រជាជនខ្មែរតែជាង១៧លាននាក់ តែគ្រាន់តែលុយដែលពួកក្រុមហ៊ុនជោគជ័យបោកបានគឺរាប់រយលានដុល្លារ សួរថារឿងអីមិនក្រសឹងម៉ាប្រទេស? អ្នកចាញ់បោកគេសុទ្ធតែអ្នកធម្មតា ឯពួកងារឧកញ៉ាជាអ្នកបោករាស្រ្តទៅវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuydcLpZUBX_A_B-Jr2ZUiPu9gapQlrvou23AGS6K1923UWqHhYCA6ANe_SQzbz8XTw_GyppFORG2FVTYVe5hPAyrTFh3j6MNvM31ivGtq-45LTSezxtP2UuA0zxbs8bXB7qgZSvlcSRdKJLdRWoQW8N6XVXI8EZG2kNcpANk9ZBEEL8dUGJqw3oIcLGM/s1660/image_2024-03-25_10-21-26.png

ការលើកឡើងរបស់តារាចម្រៀងរូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមលើកឡើងថា «តារាស្រុកខ្មែរទើបឃើញបងម្នាក់ដែលនិយាយការពិត» ខណៈ វេហាស៍ បានតបវិញថា « មិនមានអ្វីត្រូវខ្លាចផង ព្រោះវាការពិត»។

នាពេលថ្មីៗនេះអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបង្ហាញជាសាធារណៈថាអ្នកឧកញ៉ា ក៏បានខាតជិត៣០ម៉ឺនដុល្លារ និងស្នើឱ្យបើកការស៊ើបអង្កេតលើក្រុមហ៊ុន CIC Plc ។ អ្នកឧកញ៉ា ថាករណីនេះត្រូវតែមានការស៊ើបអង្កេតព្រោះប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំទាំងនេះ។
ករណីនេះមិនគួរមើលរំលងជាដាច់ខាត ហើយយើងត្រូវតែធ្វើអ្វីមួយ។ សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមក កាត់ទោសតាមផ្លូវច្បាប់ និងទទួលទោសព្រហ្មទណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8IAbHYyBnhuTdEqf5YRaHgRSpF8Pf0pDmAhvJAwoBz-aD5NDqnB1_l9eD1eSRcrd65xCttrXzlpP4YcndeV9tH3NnbfRUbdX5dMNP-U7qSPc-V5KC-0CpqKzbcWoTj6ouK9Mp2HwGiFYUFnJ9sT_Gbgjdu04KNmOt0qWGP3Z6adFX15vcLhgs0mAHcjk/s1920/image_2024-03-25_10-21-31%20(2).png

អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងនៅលើបណ្តាញសង្គមទៀតថា ប្រសិនបើទុកឱ្យជនបោកប្រាស់មានឱកាសបន្តបំផ្លាញប្រជាជន និង សេដ្ឋកិច្ច នោះប្រទេសកម្ពុជានឹងការខូចខាតយ៉ាងធំនាពេលខាងមុន។ ប្រជាជនក៏នឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនិងភាពអយុត្តិធម៌ដែលបង្កដោយសេរីពីសំណាក់ជនបោកប្រាស់មួយក្រុមតូចនៅក្នុងសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietHKilmeoe2mMgt7w6k43wmJbe0yijf42d5Zpf6CwKOcWyXrNcvZz0QVWSmANGuZlCm_9SZR7rl2SBF76_FUATh1jCMS_weIO_yJ0qRrdWGlK07M-9kXH4TEBZSBqKSndsbBnWM1byRs5yecurZ6ddUNgRNmJqYHjp90GAVMxC4G3u61-APYF3H65VFI/s990/image_2024-03-25_10-21-31.png

ក្រៅពីក្រុមហ៊ុន CIC ដែលកំពុងរងចោទការចោទប្រកាន់ និងមានការស្នើឱ្យប្រព័ន្ធផ្លូវច្បាប់មានការស៊ើបអង្កេតលើរឿងនេះ កាលពីកន្លងទៅនេះបុគ្គល ឡេង ចាន់ណា ដែលមានងារជាឧកញ៉ា ជាប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើល» ក៏ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនពីបទ ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ផងដែរបន្ទាប់ពីពលរដ្ឋជាច្រើនគ្រួសារចាញ់បោកបុគ្គលនេះ៕