Home ព័ត៌មានអន្តរជាតិ ប្រទេសផ្សេងក្តៅខ្លាំង តែប្រទេសមួយនេះត្រជាក់ខ្លាំងរហូតសត្វ ងា.ប់ រាប់លានក្បាល

ប្រទេសផ្សេងក្តៅខ្លាំង តែប្រទេសមួយនេះត្រជាក់ខ្លាំងរហូតសត្វ ងា.ប់ រាប់លានក្បាល

203
0

ប្រទេសម៉ុងហ្គោលី ៖ កាកបាទក្រហមអន្តរជាតិបានដាស់តឿនថា នៅខែមីនា ឆ្នាំ២០២៤ ប្រទេសម៉ុងហ្គោលីបានប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំងបំផុត ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ដែលបណ្តាលឱ្យសត្វផ្សេងៗ ងា.ប់ ជាបន្តបន្ទាប់ រហូតដល់ជាង៤លាន៧សែនក្បាល ។ លើសពីនេះ អាកាសធាតុត្រជាក់ខ្លាំងបានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងធ្វើឱ្យមនុស្សជាច្រើននាក់ខ្វះខាតអាហារបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBEkVSrZHJdhqXposFr-enRWaDAdbN4lpIgH8pzhdKoPwkG-s_o1iLeQeDcNRBFNhm90iSLJlysb1KRKahRtRGP5bw100SGK1VWNG8Jt_RksZ4qarb21R2gASSH8066K0iYcUa_W7fH5lsD__YyV6a6ktxyjH8pEaqKSWFgNV8iUTQ5ucn0nSpdtATMo/s976/_89134070_f0c64982-69a9-4cca-9bbe-794fc7559f0e.jpg

ប្រទេសម៉ុងហ្គោលីបានប្រឈមនឹងបាតុភូត Dzud ដែលភាសារបស់ម៉ុងហ្គោលីមានន័យថា ជាអាកាសធាតុត្រជាក់ខ្លាំងបំផុត ដោយសារសីតុណ្ហភាពធ្លាក់ចុះ និងមានព្រិលធ្លាក់យ៉ាងក្រាស់ ។ ផ្ទាំងទឹកកកបានគ្របដណ្តប់លើតំបន់ចិញ្ចឹមសត្វនានាក្នុងប្រទេសនេះ ហើយធ្វើឱ្យសត្វខ្វះខាតចំណីអាហារយ៉ាងខ្លាំង ។ ពលរដ្ឋប្រមាណ៣សែននាក់បានចិញ្ចឹមសត្វទុកធ្វើជាអាហារ និងលក់យកប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVSumuBNmzXfIOmH4ez9wIPjaMzV2CphocYT9Ye2I5k2vZ4KdHlxcoDrLQ0iOA8PXLs0bB-gGrdPTJ9f2WMpMagJlxZKFQ3_Ia6gWG4mBaFv1OmlnHErw7zwDAa0jd0rJIC1GNfN63BSGkaAQJnzVKIUOUHsQaUJagwO0_Ze1N8aLIwTSG0LQJqq96CzU/s900/040116_1.jpg

នាយកកាកបាទក្រហមអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឈ្មោះ Alexander Matheou បាននិយាយមកកាន់សារព័ត៌មាន CNN ថា អ្នកដែលពឹងផ្អែកលើមុខរបរចិញ្ចឹមសត្វដើម្បីឱ្យមានជីវិតរស់នៅពេលនេះ ពួកគេនឹងកាន់តែអត់ឃ្លាននៅប៉ុន្មានខែខាងមុខ ។ ពេលនេះ មនុស្សជាច្រើនមិនអាចរកអាហារមកចិញ្ចឹមខ្លួនឯង ឬសាងសង់ផ្ទះឱ្យកក់ក្តៅបានទេ ។

មន្ត្រីកាកបាទក្រហមអន្តរជាតិបញ្ជាក់ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មានក្រុមគ្រួសារមិនតិចជាង២.២៥០គ្រួសារ បានប្រកបមុខរបរចិញ្ចឹមសត្វ ហើយសត្វរបស់ពួកគេងាប់អស់៧០% ខណៈក្រុមគ្រួសារជាង៧. ០០០គ្រួសារទៀត ខ្វះខាតអាហារបរិភោគ ។ បាតុភូត Dzud បានធ្វើឱ្យប៉ះពាល់ដល់តំបន់៣ ក្នុងចំណោម៤ របស់ម៉ុងហ្គោលី ហើយគេគិតថា ស្ថានការណ៍នឹងកាន់តែអាក្រក់ជាងនេះទៀត ដោយសារមិនទាន់ផុតរដូវរងា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpBx0Aw4ibzsA3rxoU1sw_WExPAN5vmBz9GvNd15nP0XhHgXD0fyqRPSQRAI3K4-6_ImpIpe6OQwrBswTw-cW5RWHcLc1Z_EB46tF4c6B6FM1BfXzY1hEG_ZTQVTqe3yhgOThttDjohbUPEqf0rLa4RmMTxOjsvaSE9G2Dvba3unQkfJ8YarH1v4eVgbs/s1000/6063103.jpg

រដ្ឋាភិបាលម៉ុងហ្គោលីបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋត្រៀមខ្លួន ចាប់ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីទប់ទល់នឹងបាតុភូត Dzud ។ បាតុភូតនេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់អ្នកចិញ្ចឹមសត្វ, ការធ្វើដំណើរ, ការលក់ដូរ, ពិបាកទៅទទួលការព្យាបាល និងប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្ស ។

អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា បរិមាណព្រិលធ្លាក់នៅប្រទេសម៉ុងហ្គោលី នៅឆ្នាំ២០២៤ គឺខ្ពស់បំផុតក្នុងរយៈពេល៤៩ឆ្នាំ កន្លងមកនេះ ។ ព្រិលបានគ្របដណ្តប់លើតំបន់រហូតដល់ជាង៩០% របស់ប្រទេសនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLxmYXXz38t8KY0tuEuCb2pnrPW_-9SWXTZKW39UTXdtYQr0KWMbgfXwajHFPv9ZMhdvFkdcQUox_RNG66Fq54RYxHiXuu0g6WORIsrwWuw6wp7OyVXLKcN_FcIaGU0COEkg6C70WZHqzl7jJDY33hZDzjqhG-gJ7mNcF2C3Vz-RklAjQgShska6DTbJU/s659/OB-HU498_0310he_H_20100309232032.jpg