Home ព័ត៌មានជាតិ លោកស្រី ទ្រី ដាណា ទម្លាយហេតុផលជីវិតគូជាមួយស្វាមីក្មេងប្រឈមនឹងការចែកផ្លូវគ្នា

លោកស្រី ទ្រី ដាណា ទម្លាយហេតុផលជីវិតគូជាមួយស្វាមីក្មេងប្រឈមនឹងការចែកផ្លូវគ្នា

1057
0

ទន្ទឹមនឹងរៀបការយ៉ាងអធិកអធមកាលពីដើមខែធ្នូ ឆ្នាំ២០២៣ ពេលនេះជីវិតគូរបស់ថៅកែពេជ្រ ទ្រី ដាណា និងស្វាមីក្មេងលោក រស់ រជ្ជសាល ប្រឈមនឹងការចែកផ្លូវគ្នាបន្ទាប់ពីខាងស្រីប្រលយពាក្យចង់ប្រើជីវិតនៅលីវដូចមុន។ បន្ថែមពីលើនេះ លោកស្រី ទ្រី ដាណា បានទម្លាយហេតុផលខ្លះៗនាំឱ្យជីវិតប្តីប្រពន្ធដែលធ្លាប់តែល្អូកល្អិនប្រែមកប្រេះឆាបែបនេះ។May be an image of 1 person and jewelry

តាមការបញ្ជាក់របស់លោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមបានឱ្យដឹងថា លោកស្រីជាមនុស្សម្នាក់គិតដល់អ្នកជុំវិញខ្លួនណាស់ តែពេលខ្លះគិតរហូតដល់គេលែងឱ្យតម្លៃ ។ បន្ទាប់ពីខ្លួនសម្រេចចិត្តរៀបការរួច លោកស្រីបានគិតដល់រឿងជាច្រើន គិតថាធ្វើយ៉ាងណា ដើម្បីជីវិតគ្រួសារដើរទៅមុខរលូន(ឱ្យលុយប្តីទាំងម៉ឺនដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់) គិតដល់បងប្អូនគេ គិតដល់ម៉ាក់ក្មេក ទៅលេងផ្ទះគាត់ ហើយជួយជាថវិកាម្ដង 1000$ 2000$ មិនដែលដាច់ឱ្យតែជួប ថែមទាំងជូនប្រាក់ខែគាត់ប្រចាំយ៉ាងទៀតទាត់។ សម្រាប់ប្អូនប្តី លោកស្រីក៏បានផ្ដល់ការងារតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ»។May be an image of 1 person

ថៅកែពេជ្រអភ័ព្វស្នេហ៍រូបនេះបានបន្ថែមទៀតថា «អ្វីដែលខ្លួនធ្វើទាំងអស់នេះ នៅតែមិនអាចបំពេញតាមចិត្ត និងការចង់បាន។ យូរៗខ្លួនក៏ក្លាយជាមនុស្សម្នាក់ ដែលអាក្រក់នៅក្នុងភ្នែកអ្នកដទៃ នៅពេលគេឃើញវីដេអូម្ដាយក្មេកហូបបាយជាមួយទឹកត្រី ទាំងលោកស្រីបានផ្ដល់ប្រាក់ខែជូនម្តាយក្មេកហើយ មិនមានការខ្វះខាត។ តើឱ្យ លោកស្រីជួយយ៉ាងណាទៀត ត្រូវផ្ដល់អ្វីខ្លះទៀត បើគ្រឿងអលង្ការក៏ជូន ប្រាក់ខែក៏ជូន ពេលទៅលេងក៏ជូន»។May be an image of 2 people and weddingលោកស្រី ទ្រី ដាណា ថាខ្លួនក៏អាណិតប្ដី ដែលស្រលាញ់លោកស្រី តែប្តីខ្លួននៅជាប់ចំណងជាមួយគ្រួសារខ្លាំងពេក។ លោកស្រីមិនដឹងថាហេតុអ្វីប្តីរបស់ខ្លួនត្រូវគិតគ្រប់ពេល ទាំងដែលបានបែកផ្ទះទៅហើយ។ ជីវិតគ្រួសារពិបាកបំផុត នៅពេលបងប្អូនមើលឃើញយើង ដូចជាធនាគារមួយ ទាំងយើងខំប្រឹងញើសស្រក់ហូររាល់ថ្ងៃ។ ពេលខ្លះ ខ្លួនឆ្ងល់ថា តើត្រូវធ្វើអ្វីខ្លះទៀត តើខ្លួនជំពាក់ពួកគាត់មែនទេ។ សំពាធបែបនេះ លោកស្រីមិនអាចទទួលបានទៀតទេ ហើយខ្ញុំនឹងគិតឡើងវិញ»។May be an image of 3 people and wedding

លោកស្រី ទ្រី ដាណា ថាមនុស្សដូចជាលោកស្រីអ្នកណាមិនផ្តល់តំលៃឱ្យខ្លួនក៏គិតសាឡើងវិញដូចគ្នា។ ថៅកែពេជ្រ ទ្រី ដាណា ថា ខ្លួនលោកស្រីនឹងត្រឡប់មកវិញជាមួយនិងភាពស៊ីងហ្គលម្តងទៀតឆាប់ៗនេះ កន្លែងណាមិនផ្តល់តំលៃខ្លួន លោកស្រីមិននៅយូរទេ។May be an image of 2 people, flower, wedding and text

គួរបញ្ជាក់ថា លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល សម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចូលរោងការយ៉ាងអធិកអធមកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីរៀបការរួចគូស្វាមីភរិយាមួយគូនេះបង្ហាញភាពផ្អែមល្អែមជាមួយគ្នាញឹកញយបង្អួតហ្វេនៗមិនដែលដាច់។ ទោះយ៉ាងណាគួរឱ្យសោកស្តាយនូវចំណងស្នេហាមួយនេះដែលអាចឈានដល់ការចែកផ្លូវគ្នា៕