Home ព័ត៌មានអន្តរជាតិ ថៃជាប្រទេសផ្តល់តម្លៃលើភាសាជាតិខ្លាំងជាងភាសាបរទេស

ថៃជាប្រទេសផ្តល់តម្លៃលើភាសាជាតិខ្លាំងជាងភាសាបរទេស

109
0

ប្រទេសថៃ ៖ យើងបានជ្រាបហើយថា ពលរដ្ឋរស់នៅប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍បានជំរុញឱ្យកូនចៅរបស់ខ្លួនខិតខំរៀនភាសាបរទេសច្រើនជាងភាសាជាតិ ដើម្បីធ្វើជាដើមទុនងាយស្រួលស្វែងរកការងារល្អៗធ្វើនាថ្ងៃអនាគត ។ រីឯភាសាបរទេសដែលគេនិយមរៀននៅលើពិភពលោក មានដូចជា ៖ ភាសាអង់គ្លេស, ចិន, ជប៉ុន, កូរ៉េ ឬភាសាបារាំង ជាដើម ។

ជាលទ្ធផល ក្មេងៗជំនាន់ក្រោយដែលរស់នៅក្នុងប្រទេសទាំងនេះ ភាគច្រើនអាចនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ ឬនិយាយស្ទាត់ជាងភាសាជាតិរបស់ខ្លួនទៅទៀត ។ រីឯអាណាព្យាបាលមួយចំនួនក៏មានមោទនភាពផងដែរ នៅពេលឃើញកូនៗអាចនិយាយភាសាបរទេសបានល្អ ហើយពួកគេពុំសូវយកចិត្តទុកដាក់លើការបង្រៀនភាសាជាតិដល់កូនប៉ុន្មានទេ ។https://thethaiger.com/wp-content/uploads/2023/09/young-asian-female-teacher-wearing-medical-face-students-rural-thai-village-school-are-learning.jpg

លើសពីនេះ ក្រុមហ៊ុនភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានផ្តល់តម្លៃលើបេក្ខជនដែលមានសមត្ថភាពនិយាយភាសាអង់គ្លេសផងដែរ ។ គេសង្កេតឃើញថា ក្នុងចំណោមបេក្ខជនដែលមកដាក់ពាក្យរកការងារធ្វើ បើពួកគេចេះនិយាយ ឬចេះសរសេរភាសាបរទេស ជាពិសេស ភាសាអង់គ្លេស គឺពួកគេនឹងមានអាទិភាពជាងអ្នកមិនចេះភាសាបរទេស ។ ហេតុនេះ បេក្ខជនចេះភាសាអង់គ្លេសនឹងទទួលបានឱកាសការងារធ្វើច្រើន បើទោះជាពួកគេពុំសូវមានជំនាញការងារក្តី ។

ទោះយ៉ាងណា ប្រទេសខ្លះនៅតែបានផ្តល់តម្លៃលើភាសាជាតិរបស់ខ្លួនច្រើនជាងភាសាបរទេស ហើយពួកគេបានជំរុញឱ្យកូនចៅនិយាយភាសាជាតិឱ្យបានត្រឹមត្រូវ ចៀសវាងនិយាយភាសាបរទេសលាយភាសាជាតិ ឬស្ទាត់មាត់និយាយតែភាសាបរទេស រហូតដល់ភ្លេចភាសាកំណើត ។ ជាក់ស្តែង ថៃ គឺជាប្រទេសមួយដែលតែងតែផ្តល់តម្លៃលើភាសាជាតិខ្លាំងជាងភាសាបរទេស ។https://www.thaipbsworld.com/wp-content/uploads/2023/05/%E0%B9%80%E0%B8%94%E0%B9%87%E0%B8%81%E0%B8%99%E0%B8%B1%E0%B8%81%E0%B9%80%E0%B8%A3%E0%B8%B5%E0%B8%A2%E0%B8%99%E0%B9%80%E0%B8%82%E0%B8%B5%E0%B8%A2%E0%B8%99%E0%B8%81%E0%B8%A3%E0%B8%B0%E0%B8%94%E0%B8%B2%E0%B8%99..jpg

គ្រូបង្រៀននៅតាមសាលាផ្សេងៗនៅទូទាំងប្រទេសថៃបានអប់រំឱ្យកូនសិស្សស្រឡាញ់ភាសាជាតិរបស់ខ្លួន និងមានមោទននភាពដែលបាននិយាយភាសាជាតិជាមួយមិត្តភក្តិ ឬមនុស្សនៅជុំវិញ ។ លើសពីនេះ មិនថាយុវជនថៃជំនាន់ថ្មី ឬមនុស្សវ័យកណ្តាល ពួកគេបានព្យាយាមបង្រៀនភាសាថៃទៅកាន់ជនបរទេសនៅតាមបណ្តាញសង្គម ដើម្បីឱ្យពិភពលោកទទួលស្គាល់ទៀតផង ។

ហេតុនេះ ទើបគេឃើញជនបរទេសមួយចំនួនដែលបានមកលេងនៅប្រទេសថៃ ពួកគេអាចនិយាយភាសាថៃបានក្នុងការទំនាក់ទំនងជាមួយអាជីវករលក់ដូរទំនិញ ឬអាហារផ្សេងៗជាជនជាតិថៃ ហើយអាជីវករទាំងនេះពុំចាំបាច់និយាយភាសាអង់គ្លេសជាមួយភ្ញៀវទេសចរទេ ។https://eastasiaforum.org/wp-content/uploads/2019/01/2014-10-30T120000Z_1535682412_GM1EAAU0Y7201_RTRMADP_3_THAILAND-EDUCATION.jpg

ជាទូទៅ នៅតាមសាលារៀនភាគច្រើនក្នុងប្រទេសថៃបានផ្តោតសំខាន់លើការអប់រំមុខវិជ្ជាភាសាថៃ និងសង្គម ។ រីឯមុខវិជ្ជាភាសាអង់គ្លេស ឬភាសាចិន គឺជាមុខវិជ្ជាបន្ថែម ខណៈកូនសិស្សបានសិស្សភាសាថៃជាចម្បង ។ ខាងក្រោមនេះ គឺជាការដកស្រង់នូវកត្តាខ្លះៗដែលសាលារៀនថៃផ្តោតលើមុខវិជ្ជាភាសាថៃ និងសង្គម ។

១-ជនជាតិថៃមានមោទនភាពដែលមានភាសាជាតិជារបស់ខ្លួន ៖
ជនជាតិថៃមានមោទនភាពចំពោះភាសារបស់ខ្លួនណាស់ ហើយនៅពេលពួកគេបានជួបភ្ញៀវទេសចរ ឬជួបជាតិសាសន៍ដទៃ ពួកគេតែងតែនិយាយភាសាថៃទៅកាន់ជាតិសាសន៍ទាំងនោះ បើទោះជាពួកគេអាចនិយាយភាសាបរទេសបានក្តី ។ ម្យ៉ាងទៀត នៅតាមបណ្តាញសង្គមផ្សេងៗ គេឃើញថា ជនជាតិថៃភាគច្រើនមិននិយមសរសេរភាសាបរទេសទេ ដោយពួកគេនិយាយថា ការនិយាយភាសាជាតិដែលដូនតាបន្សល់ទុកមក គឺជារឿងល្អបំផុត ។

ការលំបាក និងការស្មុគស្មាញរបស់ភាសាថៃ ត្រូវបានគេចាត់ទុកថា គឺជាលក្ខណៈពិសេសមួយដែលខុសប្លែកពីភាសាផ្សេងៗ ។ ភាពលេចធ្លោរបស់ភាសាថៃ គឺមានសំឡេងខ្ពស់ និងសំឡេងទាប ដែលជាតិសាសន៍ផ្សេងៗពិបាកនឹងនិយាយដូចម្ចាស់ភាសា ។https://thethaiger.com/wp-content/uploads/2023/09/Picture-courtesy-of-Tony-Education.jpeg

២-ភាសាថៃជាកត្តាសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ៖
ជនជាតិថៃបានប្រើប្រាស់ភាសាថៃ ដើម្បីទំនាក់ទំនងគ្នាគ្រប់ពេលវេលា ដូចជា ៖ ការស្តាប់, ការនិយាយ, ការអាន និងការសរសេរ ។ ហេតុនេះ បើជនជាតិថៃមិនរៀនភាសាថៃទេ ពួកគេនឹងមិនដឹងពីរបៀបរបបនិយាយស្តីទេ ហើយមិនដឹងថា តើគួរប្រើប្រាស់ពាក្យណាដើម្បីឱ្យសមរម្យនៅពេលនិយាយជាមួយមនុស្សចាស់ ឬអ្នកមានអាយុតិចជាង ឬនិយាយជាមួយព្រះសង្ឃ ជាដើម ។

៣-ភាសាថៃជាវប្បធម៌ដ៏សំខាន់មួយរបស់ជាតិ ៖
ប្រទេសថៃចាត់ទុកថា ភាសា គឺជាឧបករណ៍សម្រាប់វាស់ស្ទង់វប្បធម៌របស់ជាតិ ហើយវប្បធម៌ជាតិ ក៏ត្រូវតែពឹងផ្អែកលើភាសាថៃជាចម្បង ។ លើសពីនេះ វាជាគុណតម្លៃរបស់ភាសាថៃផងដែរ ដែលពិភពលោកយល់ព្រមទទួលស្គាល់ ។ ជាក់ស្តែង អង្គការយូណេស្កូបានចាត់ទុកថា «កវី ស៊ុន ថនភូ» គឺជាកវីដ៏ល្បីល្បាញមួយរូបរបស់ពិភពលោក ផ្នែកអក្សរសាស្ត្រ ទើបជនជាតិថៃមានមោទនភាពដែលបានសិក្សាភាសារបស់ខ្លួន ។https://www.worldbank.org/content/dam/photos/780x439/2016/jan/07/TH_education_780_439_1.jpg

៤-បណ្តុះទម្លាប់ឱ្យចេះសង្កេត និងប្រុងប្រយ័ត្ន ៖
សាលារៀននានាបានបង្រៀនកូនសិស្សប្រើប្រាស់ភាសាឱ្យបានត្រឹមត្រូវ, បញ្ចេញសំឡេងឱ្យច្បាស់លាស់ និងសរសេរត្រឹមត្រូវតាមវេយ្យករណ៍ ។ កូនសិស្សត្រូវចេះបែងចែកពាក្យនីមួយៗដែលមានអត្ថន័យខុសគ្នា ឬប្រហាក់ប្រហែលគ្នា ។ ហេតុនេះហើយ ទើបជនជាតិថៃទាំងអស់ត្រូវតែយកចិត្តទុកដាក់នឹងការរៀនភាសារបស់ខ្លួន ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវបំផុត ។

៥-រៀនភាសាថៃកាន់តែរីករាយ បើដឹងពីប្រវត្តិសាស្ត្រ និងដើមកំណើត ៖
ទម្រាំប្រទេសថៃមានភាសាជារបស់ខ្លួនឯង វាមិនមែនជារឿងងាយស្រួលនោះទេ ។ បើតាមវែបសាយថៃមួយសរសេរថា ភាសាថៃបានលេចរូបរាងលើកដំបូងនៅឆ្នាំ១៨២៦ ហើយលោក ឃុនរ៉ាមខាំផែង បានបង្កើតអក្សរថៃកាលពីឆ្នាំ១៨២៦ និងកែសម្រួលអក្សរថៃមកពីភាសាបាលីសំស្ក្រឹត, ម៉ន និងភាសាខ្មែរ ។https://www.travelonline.com/thailand/history/dance-thailand-dance-thailand-culture-86525-banner.jpg

បច្ចុប្បន្ន មានយុវជនថៃមួយចំនួននិយមប្រើប្រាស់ពាក្យយុវវ័យ ឬប្រើភាសាជជែកគ្នា ដើម្បីទំនាក់ទំនងក្នុងបណ្តាញសង្គមជាច្រើន រហូតដល់យុវជនថៃប្រើប្រាស់ពាក្យខុស ព្រោះគិតថា វាជាពាក្យត្រឹមត្រូវ ។ ហេតុនេះ សាលារៀនបានអប់រំកូនសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីប្រើប្រាស់ភាសាថៃឱ្យបានត្រឹមត្រូវបំផុត នៅពេលពួកគេបានដឹងអំពីប្រយោជន៍នៃការរៀនភាសាជាតិ ៕