Home ព័ត៌មានអន្តរជាតិ តុលាការមីយ៉ាន់ម៉ាបរាជ័យក្នុងការដាក់ដេញថ្លៃផ្ទះរបស់លោកស្រីស៊ូជី ដោយសារមូលហេតុនេះ

តុលាការមីយ៉ាន់ម៉ាបរាជ័យក្នុងការដាក់ដេញថ្លៃផ្ទះរបស់លោកស្រីស៊ូជី ដោយសារមូលហេតុនេះ

79
0

បរទេស៖ កាលពីពេលថ្មីៗនេះ តុលាការមីយ៉ាន់ម៉ាបានសម្រេចដាក់លក់ផ្ទះរបស់អតីតមេដឹកនាំលោកស្រីអ៊ុងសាន ស៊ូជី ក្នុងតម្លៃ ១៥០ លានដុល្លារអាមេរិក ប៉ុន្តែមិនមាននរណាម្នាក់ចាប់អារម្មណ៍ទិញផ្ទះនេះទេ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បើយោងតាម BBC បានឱ្យដឹងថា ផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់លោកស្រីអ៊ុងសាន ស៊ូជី មិនមាននរណាម្នាក់ចាប់អារម្មណ៍ដេញថ្លៃផ្ទះនេះឡើយ បន្ទាប់ពីតុលាការបានកំណត់តម្លៃដំបូងចំនួន ១៥០ លានដុល្លារអាមេរិក។ ក្នុងថ្ងៃដដែលនោះ មន្ត្រីតុលាការបានឈរនៅមុខផ្ទះតាំងពីព្រឹកម៉ោង ៧ រហូតដល់ម៉ោង ១០ ថ្ងៃត្រង់ ក៏មិនមាននរណាម្នាក់ដេញថ្លៃឡើយ ហើយទីបំផុតអាជ្ញាធរក៏បានបិទការដេញថ្លៃនេះ ដែលធ្វើឱ្យការលក់ផ្ទះរបស់លោកស្រីស៊ូជីទទួលបានភាពបរាជ័យ។https://www.rfa.org/english/news/myanmar/suu-kyi-house-sale-01252024053754.html/@@images/image/social_media

វីឡាកម្ពស់ពីរជាន់លើផ្ទៃដីជាង ៧.៦០០ ម៉ែត្រការ៉េ នៅទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានដាក់ដេញថ្លៃបន្ទាប់ពីជម្លោះអចលនទ្រព្យអស់ជាច្រើនទសវត្សរ៍រវាងអតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី និងបងប្រុសរបស់លោកស្រី។ នេះគឺជាផ្ទះដែលមានអាយុកាលតាំងពីពេលដែលមីយ៉ាន់ម៉ានៅតែជាអាណានិគមរបស់អង់គ្លេសមកម្លេះ។https://www.japantimes.co.jp/japantimes/uploads/images/2024/03/20/287333.jpg

សម្រាប់ប្រវត្តិផ្ទះនេះ ដំបូងឡើយរដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រគល់វាដល់ម្តាយរបស់លោកស្រីអ៊ុងសាន ស៊ូជី ជាការដឹងគុណ បន្ទាប់ពីឪពុករបស់លោកស្រីបានទទួលមរណភាពដើម្បីជាតិ។ ហើយលោកស្រីអ៊ុងសាន ស៊ូជី ក៏បានកាន់តំណែងឪពុកគាត់ជាសហស្ថាបនិកនៃសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ខណៈបងប្រុសរបស់លោកស្រីបានទៅរស់នៅអាមេរិក។ លោកស្រីមានបងប្អូនបង្កើត ៣ នាក់នឹងជាកូនទី ២ ខណៈប្អូនប្រុសលោកស្រីម្នាក់ទៀតបានស្លាប់ដោយសារលង់ទឹក។https://thediplomat.com/wp-content/uploads/2015/11/sizes/td-story-s-2/thediplomat_2015-11-16_17-46-45.jpg

ទោះជាយ៉ាងណាក៏ដោយ លោក Aung San Oo ដែលជាបងប្រុសរបស់លោកស្រីបានរស់នៅសហរដ្ឋអាមេរិក បច្ចុប្បន្នមិនបានធ្វើអត្ថាធិប្បាយអំពីការដេញថ្លៃផ្ទះនេះទេ។ រីឯលោកស្រីសាន ស៊ូជី វិញបច្ចុប្បន្នគាត់មានអាយុ ៧៨ ឆ្នាំ ហើយត្រូវបានជាប់ឃុំក្នុងពន្ធនាគារចាប់ពីឆ្នាំ ២០២១ មកម្លេះ ពោលបើគិតមកដល់ពេលនេះគឺ ៣ឆ្នាំមកហើយ ដោយគាត់ត្រូវបានគេចោតប្រកាន់ពីបទឧក្រិដ្ឋកម្មរាប់សិប រួមទាំងការរំលោភលើទង្វើសម្ងាត់រដ្ឋ អំពើពុករលួយ និងការក្លែងបន្លំការបោះឆ្នោត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIDbabV9uh-qSgazjoIxyACotJZJzzASUkXOhSTMbBteQ-S8uHmE54a2a3wcCa0zNETedUpgTEX0_Au7Id7PXhSgGud0SYmJq4CRXGeLIGZqyJa3YjfXw2BkdMzA_GRxPvap9Sp9cM8fwxOwPXsE8myx6MeeXUF7fjNGAMth98USMGPYCwJYh2KkrdIMk/s640/c342ab26776f21171c1c0e516d06cf6a.jpg