Home ព័ត៌មានអន្តរជាតិ ទីក្រុងយូកូហាម៉ាគ្រោងហាមឃាត់ការ ជ.ក់បា.រី នៅទីសាធារណៈ

ទីក្រុងយូកូហាម៉ាគ្រោងហាមឃាត់ការ ជ.ក់បា.រី នៅទីសាធារណៈ

33
0

ប្រទេសជប៉ុន ៖ សារព័ត៌មានជប៉ុនបានរាយការណ៍ពីទីក្រុងតូក្យូ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថា អាជ្ញាធរទីក្រុងយូកូហាម៉ា (Yokohama) ដែលស្ថិតនៅក្បែរទីក្រុងតូក្យូ បានស្នើឱ្យចេញបម្រាមហាមពលរដ្ឋទាំងអស់ ជ.ក់បា.រី នៅទីកន្លែងសាធារណៈ សរុបចំនួន២.៧០០កន្លែង រួមទាំងតំបន់ទេសចរណ៍ពេញនិយមផងដែរ ។ រីឯអ្នកល្មើសនឹងបម្រាមនេះ នឹងត្រូវបានពិន័យជាប្រាក់ចំនួន៥ម៉ឺនយ៉េន (ឬស្មើប្រមាណ៣៤៣ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJciD4kTGKoXE5jfaL3-_rYiQuw-JaMRg0HTZLdz0LttnAUddiV2c-b4KjrvpgRXquhD2Minwzf2crVBT-ttMDiGrSHJKnRlX7mcRk49aLUdVGYH-TscKHCRPBev4sBnUoioebHV37Oh2inYDbPeQ5gPeh3DBiemIPtfghEadOTE2bOh1axmpCZJmX-xQ/s738/kanagawa-smoking-in-yokohama-220945.jpg

ការស្នើឱ្យចេញបម្រាមហាមជក់បារីនៅទីសាធារណៈនេះ ត្រូវបានស្នើឡើងក្នុងកិច្ចប្រជុំសាលាក្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងមក ព្រមទាំងការធ្វើវិសោធនកម្មច្បាប់ផងដែរ ដើម្បីកំណត់ថា ការជក់បារី គឺជាទង្វើហាមឃាត់នៅទីសាធារណៈក្នុងទីក្រុងយូកូហាម៉ា ព្រមទាំងសួនសាធារណៈយ៉ាម៉ាឈិតាក់ និងសួនសាធារណៈហាប័រវីវ ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpw3g-lKaoz_aM0J6nFPQhDZkOnjX15FQL1xxBY0X92_H-x_ISzBQ-xQ40Q2XL5MJmmetVUsONaOO61wmJsflBoBoqfgD-1Wye3X_ZqvfSUwBigQTEVwiY0XnRfBXHmZSII5KholgBWdERrZfvVTiN_LIZfUxH60F6Ui0CN7W52LSvArrrNdsivkxA0qQ/s1254/n-smoking-a-20170326.jpg

ក្រៅពីនេះ អាជ្ញាធរទីក្រុងយូកូហាម៉ា មានគម្រោងចងក្រងនូវមតិយោបល់របស់សាធារណជនក្នុងរយៈពេលប្រមាណ១ខែ (គឺនៅខែមេសា ឆ្នាំ២០២៤) មុននឹងបញ្ជូនសេចក្តីព្រាងច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំ២០២៤ ។ អាជ្ញាធរទីក្រុងយូកូហាម៉ា មានគោលដៅអនុវត្តបម្រាមការជក់បារីនេះ នៅខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijqWtLtXFa_KAQ3VbrQOhXDLR5tCqP-8kc4oeIDgwqqAmoBgzAdyxSZGkeXnL6YDKx1YnoICtjhq_6R18RH35c1cXziO1_URbNeA7nDgHkRTsA8EEXckF-Ur37wL8UXf8YGCfer1EvzFlfhvsm8zRfU_JZuJkZuhf-SLj0ElFTqlNkKC2qfc-7W4rK_so/s800/kanagawa-smoking-in-yokohama-220946.jpg

នាពេលមុននេះ គឺចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទីក្រុងយូកូហាម៉ា បានសាកល្បងហាមពលរដ្ឋជក់បារីនៅសួនសាធារណៈ ចំនួន៥កន្លែង និងបានស្ទង់មតិការយល់ឃើញរបស់ពលរដ្ឋ ចំនួនជាង២.០០០នាក់ ។ រីឯលទ្ធផលការស្ទង់មតិបង្ហាញថា ការហាមជក់បារីនៅទីសាធារណៈទទួលបានសហការ និងគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋទូទៅ ។ លើសពីនេះ ពលរដ្ឋភាគច្រើនចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីផ្សែងបារីសម្រាប់អ្នកមិនជក់បារី ៕