Home ព័ត៌មានជាតិ បេក្ខភាព Universal Women កំពុងបញ្ចេញសម្រស់នៅលើទឹកដី «តារារះនាទិសនិរតី» មានទាំងលេងល្បែងប្រជាប្រិយខ្មែរ

បេក្ខភាព Universal Women កំពុងបញ្ចេញសម្រស់នៅលើទឹកដី «តារារះនាទិសនិរតី» មានទាំងលេងល្បែងប្រជាប្រិយខ្មែរ

105
0

ចេញពីទឹកដីខេត្តសៀមរាបបេក្ខភាព Universal Women កំពុងស្ថិតនៅលើទឹកដី «តារារះនាទិសនិរតី» ខេត្តព្រះសីហនុ ពោរពេញដោយភាពសប្បាយរីករាយក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ អ៊ូ ធីតា ភរិយាឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ បេក្ខភាព Universal Women បានចូលរួមបង្ហោះគោម បាញ់កាំជ្រួច លេងល្បែងប្រជាប្រិយខ្មែរ ថតរូបនៅសំណាកព្រះថោងនាងនាគ និងបន្តដំណើរទៅកាន់កោះរ៉ុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgazhuA_sdoJTeh20KSQgTTW8PjkA_g2_1TI28YEADxScxECExvI0-0Q0ayyT4ex8aAsTMoLCv4QqjYq-B4uk8LhqkFQYOCoB6dc-m4kawGerONJUxiv2wjerlV2sUsq_vFXJNJ4n3TQIxnEAt66Ja-aGG-74F2OxrJwqKYigPrBVTqIDUpMtuqYcGHQ/s1280/photo_2024-03-19_07-31-09.jpg

កម្មវិធីប្រកួត Universal Women លើកទី២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកទាំងក្នុងប្រទេសនិងក្រៅប្រទេសជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកពីកម្មវិធីនេះនៅលើបណ្តាញសង្គមរបស់សម្តេចដូចគ្នា ខណៈការប្រកួតនេះមានបេក្ខនារីជាង៥០ប្រទេសមកពីជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp0Tc0Mw0LPlXL9W-RUb0Omsfce9iQCs1BH0ehfs27ArGqmYBI-q5ZVjVNotZST5Xi0NAx09raJNKVm2JE2QQXcEOuKeVmncmYflfmSqFpunlPW6Uv6zTMHb9qdwQUwdGfzyGJOgXfarW0e7cIn03JeG9omJrgUvY2MI2q_eyKuRCnYvpJoca-MwsIK-o/s1280/photo_2024-03-19_07-31-10.jpg

នាយករដ្ឋមន្រ្តី បានបញ្ជាក់នៅថ្ងៃទី១៩ ខែមីនា នេះថា « ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះនាវេលាយប់ថ្ងៃទី១៧ មីនា ។ នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwfsJvL1SI9XCpREytD1iXyXqnudJO3tFPzReVhK1G3BuAOfWJ7V8Q5FEQTYObmCEAkNOzUjflu4C3fiVfC-H9RSiifRxsg_eoC4Sqf3pZoAX_5rOhChnvhwGbv72j0P3vcssvzwTmIpUsU6ttKCY0tJLVTwWyvIjtUGm9B23eUrGSkO243wj2pM14x0/s1280/photo_2024-03-19_07-31-11.jpg
តាមរយៈសកម្មភាពរបស់បេក្ខភាពចូលរួមគឺពោរពេញដោយភាពសប្បាយរីករាយក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ អ៊ូ ធីតា ភរិយាឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុផ្ទាល់ដោយផ្តល់សឹង និងគន្លាក់ផ្ការំដួលទៅដល់បេក្ខភាពជាវត្ថុអនុស្សាវរីយ៍ផងដែរ។

គួរបញ្ជាក់ថា មុនទៅដល់ទឹកដីខេត្តព្រះសីហនុ បេក្ខភាព Universal Women បានគ្រងឈុតអប្សរាខ្មែរដ៏ស្រស់ស្អាតបញ្ចេញសម្រស់ដ៏ល្អឯកនៅទីតាំងប្រាសាទអង្គរវត្ត ខេត្តសៀមរាបដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ កម្មវិធីនេះ អ្នកនាង ប្រាសាទ ដាវីន គឺជាអ្នករៀបចំការប្រកួតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUtzkZFd2c6LRKNHfJ0kZAoKMLvVao24FDDmEgZb681JdtNJF0kmsH1ZmvYYq8x-DLv4gc5Rf-iPg2RjdG0pmEu4cmAfAuBIJsKEWtkDzcmIbsIS-Sn8SnvXuXOL3xJ6g8dpZAfsnZW_csGBFv0ctWRuDnMf3N77iaBHUoMW4mjqhQBLoaf6BbOfRPUHo/s1280/photo_2024-03-19_07-31-12.jpg