Home ព័ត៌មានអន្តរជាតិ រថយន្តអគ្គិសនីចិនរាប់ម៉ឺនគ្រឿងចតចោលក្នុងឃ្លាំងនៅអង់គ្លេស

រថយន្តអគ្គិសនីចិនរាប់ម៉ឺនគ្រឿងចតចោលក្នុងឃ្លាំងនៅអង់គ្លេស

864
0

ប្រទេសអង់គ្លេស ៖ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនបានធ្វើឱ្យតម្លៃរថយន្តអគ្គិសនីធ្លាក់ចុះនៅប្រទេសអង់គ្លេស ជាពិសេស រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលមានតម្លៃត្រឹមតែ២៥.០០០ដុល្លារអាមេរិកប៉ុណ្ណោះ ។ នៅឆ្នាំ២០២៤ រថយន្តអគ្គិសនីចិនមានតម្លៃថោកជាងរថយន្តម៉ាកចុងក្រោយរបស់ក្រុមហ៊ុន Tesla ប្រមាណ១៥.០០០ដុល្លារអាមេរិក ។

ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា រថយន្តអគ្គិសនីចិនដែលបាននាំចូលមកប្រទេសអង់គ្លេសទាំងនេះមានបញ្ហាផ្នែកគុណភាព ហើយត្រូវបានគេចតចោលក្នុងឃ្លាំងនៅអង់គ្លេសរាប់ម៉ឺនគ្រឿង ដើម្បីដោះស្រាយបញ្ហាផ្សេងៗមុននឹងលក់ឱ្យអតិថិជន ។ គេរកឃើញថា រថយន្តអគ្គិសនីចិនមានបញ្ហាជាច្រើន ដូចជា ៖ បញ្ហាការប្រមូលផ្តុំផ្សិត និងមានស្នាមប្រេះនៅលើដំបូល និងផ្នែកផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2yI1wDfdDpGclHaf3q1P7OhucnvPi4D1oYPCbsRi8lV-jZzqjvFq6GmKzIF8FjIurIYTXg7NzP5Ay_4CQuzEE4l-iHKJlEWBkEvygFdnz_zlng8UrZ__7S7QoZoNCNDiJrH0pK74A0Racv-KTcEJtu8Jlem3mkkVoVu_LYAL4dyD_195n4sb37Yt-Nh0/s1200/byd-ev-china-GettyImages-1659947972-e1698690737263.jpg

សារព័ត៌មាន Wall Street Journal រាយការណ៍ថា បញ្ហាផ្សិតត្រូវបានគេប្រទះឃើញក្នុងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលនាំចូលមកកាន់តំបន់អឺរ៉ុប ខណៈស្នាមប្រេះផ្នែកទៀតនៃរថយន្តបានកើតឡើងនៅប្រទេសជប៉ុន ។ ដូចគ្នានេះ រថយន្តអគ្គិសនីចិននាំចូលមកប្រទេសអ៊ីស្រាអែល កើតបញ្ហាប្រេះដំបូល ។ ហេតុនេះ ក្រុមហ៊ុននាំចូលរថយន្តនៅអឺរ៉ុបបារម្ភថា រថយន្តរបស់ក្រុមហ៊ុន BYD មិនបានឆ្លងកាត់ដំណាក់កាល Ionization ដើម្បីកម្ចាត់ផ្សិតឱ្យបានត្រឹមត្រូវទេ ។

ចំណែកសារព័ត៌មាន Express រាយការណ៍ថា គេបានពិនិត្យឃើញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលបាននាំចូលមកប្រទេសថៃ មានបញ្ហាថ្នាំពណ៌ និងរបកផ្លាស្ទិក ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន BYD បាននាំចេញរថយន្តអគ្គិសនីច្រើនបំផុតមកកាន់ប្រទេសថៃ និងមានចំនួនប្រហាក់ប្រហែលគ្នាជាមួយប្រទេសប្រេស៊ីលដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijrCsb3NYWasdsqrExqz5WyDmcY4reMFK6o9fR1mgPDIIETDUae908Yok5RLWlZf8iia3KhG4Em0Ob9kbBTdTfvnuNgeFFg0vPMSQgtBw0nUUslTAo7pW4N4wEm-kWB94xXZH_WHaAf5BXMkmn2o6nkfHAB6ClUK2hVeOqqdqSN6d7RbzTdciVKrL7e1A/s1280/im-933503.jpg

បើតាមរបាយការណ៍របស់សារព័ត៌មាន Wall Street Journal បង្ហាញថា កាលពីចុងឆ្នាំ២០២៣ មានរថយន្តអគ្គិសនីជាង១ម៉ឺនគ្រឿងរបស់ក្រុមហ៊ុន BYD ត្រូវបានគេចតចោលក្នុងឃ្លាំងនានានៅតំបន់អឺរ៉ុប ខណៈលិខិតអនុញ្ញាតលក់រថយន្តទាំងនេះនៅតំបន់អឺរ៉ុបជិតផុតសុពលភាព ។

ទោះយ៉ាងណា នាយកក្រុមហ៊ុន BYD បានព្យាយាមស្វែងរកវិធីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ផ្សេងៗនៅអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាទាំងអស់ដែលកើតឡើងចំពោះរថយន្តអគ្គិសនី ។ ក្រោយពីដោះស្រាយបញ្ហាទាំងនេះរួច ក្រុមហ៊ុន BYD នឹងលក់រថយន្តអគ្គិសនីក្នុងឃ្លាំងនៅអឺរ៉ុប នាថ្ងៃអនាគត ៕https://img.cnevpost.com/2021/06/28084158/329e2643a4103000e33253dba854d865.jpg