រឿងរ៉ាវនារីខ្មែរម្នាក់ជាអ្នកបកប្រែនៅកូរ៉េបង្ហោះសត្វសុនកនៅលើបណ្តាញសង្គមហើយត្រូវគេជេរទក់សាច់បានក្លាយជារឿងល្បីយ៉ាងខ្លាំងសូម្បីតែ ជី ដេវីត ក៏លូកមាត់ដែរ។ ករណីនេះដែរកញ្ញា វ៉ាង ស្រីណូ ក៏បានលើកឡើងប៉ុន្មានម៉ាត់ដោយប្រកាន់ជំហរនៅចំកណ្តាលមិនលម្អៀងទៅកាន់ភាគីណាឡើយទាំងនារីរូបនេះនិងអ្នករិះគន់។
នៅក្នុងវីដេអូ វ៉ាង ស្រីណូ បាននិយាយថា «ចែដែលតបរឿងគេរិះគន់ខ្លួនហូបសាច់ឆ្កែនោះមិនខុសនោះទេដែលគាត់និយាយពាក្យថា «ស៊ី» ដោយសារតែការនិយាយ «ស៊ីៗហ្នឹង»គឺគាត់ហៅទៅលើខ្លួនឯងហើយម្យ៉ាងទៀតអ្នកដែលហូបសាច់ឆ្កែគេមិនសូវដែលនិយាយថាហូបសាច់ឆ្កែនោះទេ ភាគច្រើនគេនិយាយថា ស៊ី។ វ៉ាង ស្រីណូ ថាគាត់អ្នកដែលធ្លាប់ហូបចឹងឃើញគេលក់នៅផ្សារគាត់ក៏ទិញយកទៅហូប ប៉ុន្តែបញ្ហាពេលដែលគេខម្មិនថាឱ្យគាត់ តែគាត់ត្រូវយល់ថា គាត់ផុសជាសាធារណៈចឹងការខម្មិនជាសាធារណៈដូចគ្នាដែរ យើងធ្វើអីឱ្យមហាជនមើលគេមានសិទ្ធិខម្មិនហើយ។
កញ្ញា វ៉ាង ស្រីណូ លើកឡើងទៀតថា «បងនៅកូរ៉េដែរគួរតែយល់ថាអ្នកនៅកូរ៉េ គេស្រលាញ់សត្វយ៉ាងមិច ឆ្កែ ឆ្មា ក៏គេស្រលាញ់ដូចក្រុមគ្រួសារ ចឹងនៅពេលឃើញបែបនេះគេអណោចអាធមណាស់ទោះបីជាទិញមកពីផ្សារក៏ដោយ ថតហើយផុសគេឃើញបងញុំា គេដៀល គេជេរគឺជារឿងធម្មតា ហើយស្អប់ទាំងអ្នកញុំាទៀតចឹងបងកុំខឹងគេ»។
តារាស្រីរូបនេះលើកឡើងទៀតថា ការតបតរបស់នារីដែលរងការរិះគន់នេះគឺមិនខុសទេតែអ្វីដែលខុសនោះគឺការថតបង្ហោះនៅលើបណ្តាញសង្គម ចំណែកឯអ្នកខម្មិនក៏មិនខុសដូចគ្នា។ ជាចុងក្រោយ កញ្ញា វ៉ាង ស្រីណូ ក៏បានស្នើសុំបញ្ឈប់ការហូបសត្វសុនកផងដែរ៕










