វៀតណាម៖ កាលពីពេលថ្មីៗនេះ បើយោងតាមទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីឈ្មោះ Destin Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានប្រកាសបញ្ជីឈ្មោះកន្លែងទេសចរដ៏ល្អបំផុតនៅទូទាំងបណ្តាប្រទេសអាស៊ី ដោយកោះភូកុក (ដែលជាអតីតកោះត្រល់របស់ខ្មែរ) ត្រូវបានផ្តល់កិត្តិយសក្នុងចំណាត់ថ្នាក់លេខ ៦ ជាកោះល្អបំផុតក្នុងចំណោមកោះទាំង ១០ នៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៤ ខណៈទីក្រុងហូជីមិញក៏បានជាប់ចំណាត់ថ្នាក់ទី ១០ ក្នុងបញ្ជីទីក្រុងល្អបំផុតផងដែរ។
នៅក្នុងបញ្ជីទីក្រុងដ៏ល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៤ ដែល Destin Asia បានប្រកាសរួមមាន៖
១.ទីក្រុងបាងកក ប្រទេសថៃ
២.ទីក្រុងតូក្យូ ប្រទេសជប៉ុន
៣.ប្រទេសសិង្ហបុរី
៤.ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
៥.ទីក្រុងហុងកុង ប្រទេសចិន
៦.ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
៧.ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
៨.ទីក្រុងសៀងហៃ ប្រទេសចិន
៩.កោះតៃវ៉ាន់
១០.ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
រីឯកោះដែលល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ ២០២៤ ដែល Destin Asia បានប្រកាសវិញរួមមាន៖
១.កោះបាលី ប្រទេសឥណ្ឌូណេស៊ី
២.កោះម៉ាល់ឌីវ ប្រទេសឥណ្ឌា
៣.កោះភូកេត ប្រទេសថៃ
៤.កោះសាមុយ ប្រទេសថៃ
៥.កោះបូរ៉ាកា ប្រទេសហ្វីលីពីន
៦.កោះភូកុក ប្រទេសវៀតណាម
៧.កោះលង្កាវី ប្រទេសម៉ាឡេស៊ី
៨.កោះប៉េណាង ប្រទេសម៉ាឡេស៊ី
៩.កោះប៉ាឡាវ៉ាន់ ប្រទេសហ្វីលីពីន
១០.កោះឡុំបុក ប្រទេសឥណ្ឌូនេស៊ី។
គួរបញ្ជាក់ដែរថា បញ្ជីនៃគោលដៅនេះគឺផ្អែកលើការបោះឆ្នោតពីអ្នកជំនាញទេសចរណ៍ និងភ្ញៀវទេសចរ។ លក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសគោលដៅគឺផ្អែកលើការពេញចិត្តរបស់អ្នកទស្សនាចំពោះទីតាំងរបស់គោលដៅ បទពិសោធន៍នៅទីនោះ ភាពរួសរាយរាក់ទាក់របស់មនុស្សក្នុងតំបន់ អាហារ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងភាពងាយស្រួលក្នុងផ្លូវហោះហើរ និងតម្លៃ។ កន្លែងពេញនិយមត្រូវបានចាត់ទុកថាជាការណែនាំសម្រាប់អ្នកទេសចរ ដូច្នេះប្រសិនបើអ្នកមិនដឹងថាត្រូវទៅកន្លែងណាក្នុងវិស្សមកាលនាពេលខាងមុខ អ្នកអាចទៅទស្សនាកន្លែងខាងលើបាន។
គួររំលឹកដែរថា កោះភូកុក (ដែលជាអតីតកោះត្រល់របស់ខ្មែរ) មានភាពល្បីល្បាញសម្រាប់ភ្ញៀវអន្តរជាតិ ដោយសារឆ្នេរខ្សាច់សស្អាត ទឹកពណ៌ខៀវថ្លា ទេសភាពព្រៃឈើ សមុទ្រចម្រុះ និងតំបន់កម្សាន្តជាច្រើន។ លើសពីនេះ កោះភូកុកក៏មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនងាយស្រួល ដូចជាព្រលានយន្តហោះអន្តរជាតិ និងកំពង់ផែទេសចរណ៍ជាដើម។ ដោយប្រព័ន្ធនៃកន្លែងកម្សាន្តនៅលើកោះមានភាពស៊ីសង្វាក់គ្នា លាតសន្ធឹងពីខាងជើងទៅភាគខាងត្បូងនៃកោះ និងផ្នែកចម្រុះពីតម្លៃសមរម្យរហូតដល់ថ្នាក់ខ្ពស់៕










