Home ព័ត៌មានជាតិ ឧត្តមសេនីយ៍ទោ ដែលពាក់ស្បែកជើងនៅក្នុងសាលាឆទាន ចេញលិខិតសូមទោសជាសាធារណៈ

ឧត្តមសេនីយ៍ទោ ដែលពាក់ស្បែកជើងនៅក្នុងសាលាឆទាន ចេញលិខិតសូមទោសជាសាធារណៈ

111
0

ថ្មីៗនេះ មានការរិះគន់ពីសំណាកអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំង ទៅលើឧត្តមសេនីយ៍ទោម្នាក់ ដែលបានពាក់ស្បែកជើងនៅក្នុងសាលាឆាទាន ក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។May be an image of 1 person and text

ជុំវិញករណីនេះ ឧត្តមសេនីយ៍ទោ ប៊ន សំអាត ឋានៈអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាន នគរបាលជាតិក្រសួងមហាផ្ទៃ បានចេញលិខិត និងបានលើកដៃសូមខមាទោស ជាសាធារណចំពោះ៖

  • ព្រះសង្ឃគ្រប់ព្រះអង្គ
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព ដ៏ខ្ពង់ខ្ពស់បំផុត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
  • ពុទ្ធបរិស័ទ្ធ និងសាធារណជនទាំងអស់ជាទីគោរពរាប់អាន

គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយឧត្តមសេនីយ៍ទោ ប៊ន សំអាតបានអញ្ជើញលោកយាយ លោកតា ក្នុងភូមិចំនួន ជិត១០០នាក់ មកពិសារនំបញ្ចុកនៅក្នុងសាលាឆទានហើយនិងចែកថវិការចំនួន ២០០០០៛ និងសារ៉ុងមួយសំរាប់លោកយាយម្នាក់ៗ ចំនួន ២០០០០៛ និងអាវអាចារ្យមួយកំប្តេសំរាប់លោកតាម្នាក់ៗ៕May be an image of 7 people, slow loris and text

May be an image of ticket stub and text