Home ព័ត៌មានអន្តរជាតិ មិនធម្មតាទេ! ចិនអាចផលិតមនុស្សយន្តបម្លាស់ទីលឿន បំបែកកំណត់ត្រាពិភពលោក

មិនធម្មតាទេ! ចិនអាចផលិតមនុស្សយន្តបម្លាស់ទីលឿន បំបែកកំណត់ត្រាពិភពលោក

184
0

ប្រទេសចិន ៖ ក្រុមហ៊ុនចិនឈ្មោះ Unitree Robotics បានបំបែកកំណត់ត្រាពិភពលោក ក្រោយពីក្រុមហ៊ុននេះបង្ហាញមនុស្សយន្តប្រភេទ Humanoid H1 ឬមនុស្សយន្តមានរូបរាងស្រដៀងមនុស្ស ដែលវាអាចដើរបានលឿនបំផុតនៅលើពិភពលោក ។ វាមានកម្ពស់១,៨០សង់ទីម៉ែត្រ, ទម្ងន់៤៧គីឡូក្រាម ហើយវាអាចលើកទម្ងន់បានធ្ងន់បំផុត ចំនួន៣០គីឡូក្រាម ។

មនុស្សយន្ត Humanoid H1 មានរូបរាងស្រដៀងគ្នានឹងមនុស្សបំផុត តាំងពីក្បាលរហូតដល់ចុងជើង ។ ក្រុមហ៊ុន Unitree Robotics បានបំពាក់កាមេរ៉ានៅលើក្បាលរបស់វា ដើម្បីឱ្យវាអាចថតរូបភាពនៅជុំវិញខ្លួនបាន៣៦០អង្សា ហើយវាអាចវិភាគពីអាកាសធាតុទៀតផង ។https://www.thenews.com.pk/assets/uploads/updates/2023-12-19/1139871_8925655_111111111111111111111_updates.jpg

ចំណែកគុណសម្បត្តិរបស់មនុស្សយន្ត Humanoid H1 គឺវាអាចទប់ទល់នឹងកម្លាំងជើងធាក់របស់មនុស្សបាន បើទោះជាគេធាក់វាជាច្រើនជើងក្តី ក៏វាមិនដួលដែរ ។ រីឯសមត្ថភាពមនុស្សយន្តដែលក្រុមហ៊ុនទើបអាប់ឌេតថ្មី នៅខែមីនា ឆ្នាំ២០២៤ គឺវាអាចបម្លាស់ទីកាន់តែឆាប់រហ័សជាងមុន, ចេះរាំ, អាចដើរឡើង-ចុះជណ្តើរ និងអាចលោតឡើងលើបានខ្ពស់ដូចមនុស្សដែរ ។ ក្រៅពីនេះ វាអាចដើរនៅលើផ្លូវបានលឿន ស្មើនឹង៣,៣ម៉ែត្រក្នុង១វិនាទី (ឬ១១,៩គីឡូម៉ែត្រក្នុង១ម៉ោង) ។https://www.rockingrobots.com/wp-content/uploads/2023/08/Unitree-H1.jpg

កាលពីឆ្នាំ២០២២ ក៏មានមនុស្សយន្តអាចបម្លាស់ទីបានលឿនដូចគ្នាដែរ គឺមនុស្សយន្តដើរដោយជើង២ មានឈ្មោះថា «ខេតស៊ី» ដែលផលិតដោយក្រុមហ៊ុន Agility Robotics ។ មនុស្សយន្តខេតស៊ី បានបំបែកកំណត់ត្រាពិភពលោក ដោយការរត់ប្រណាំងក្នុងចម្ងាយ១០០ម៉ែត្រ ប្រើពេលត្រឹមតែ២៤.៧៣វិនាទី ឬរត់ក្នុងល្បឿន៤ម៉ែត្រក្នុង១វិនាទី ឬ១៤.៤គីឡូម៉ែត្រក្នុង១ម៉ោង ។ ទោះយ៉ាងណា មនុស្សយន្តខេតស៊ី មានតែក្បាល និងជើងប៉ុណ្ណោះ ហើយវាគ្មានរូបរាងពេញលេញដូចមនុស្សយន្ត Humanoid H1 ទេ ។
https://cyberguy.com/wp-content/uploads/2023/12/4-H1-dancing.jpg
ក្រុមហ៊ុនចិន Unitree Robotics បញ្ជាក់ថា ការបម្លាស់ទីលឿនរបស់មនុស្សយន្ត Humanoid H1 ចាត់ទុកថា គឺជាការបំបែកកំណត់ត្រាថ្មីនៅលើពិភពលោក ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យារបស់មនុស្សយន្ត Humanoid H1 បន្ថែមទៀត ហើយអាចចំណាយពេល ចាប់ពី៣ឆ្នាំ រហូតដល់១០ឆ្នាំ ។ ក្រុមហ៊ុនរំពឹងថា នឹងអាចលក់មនុស្សយន្ត Humanoid H1 ក្នុងតម្លៃ៩ម៉ឺនដុល្លារអាមេរិក ៕