ប្រទេសចិន៖ ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រព័ន្ធផ្លូវ និងស្ពានទំនើបឈានមុខគេលើពិភពលោក។ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនៅពេលដែលពួកគេបានសាងសង់ស្ពានព្យួរ Chajiaotan នៅក្នុងខេត្ត Guizhou ដែលជាស្ពានខ្ពស់បំផុតមួយនៅក្នុងពិភពលោក។ ស្ពាននេះដើរតួនាទីយ៉ាងសំខាន់ដែលតភ្ជាប់ខេត្ត Sichuan និងខេត្ត Guizhou ក៏ដូចជាលាតសន្ធឹងតាមជ្រលងទន្លេ Chishui ។
ស្ពានព្យួរ Chajiaotan មានកម្ពស់ប្រមាណ ៣១៥ ម៉ែត្រ និងមានប៉មធំមួយកម្ពស់ ២៤៣,៥ ម៉ែត្រ ជាមួយនឹងប្រវែងសរុប ២.០០៩ ម៉ែត្រ ក៏ដូចជាទទឹង ២៧ ម៉ែត្រ។ ដើម្បីសាងសង់គម្រោងដ៏ធំនេះ ក្រុមសំណង់ចិនបានចំណាយពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ហើយបានបើកឱ្យដំណើរការជាផ្លូវការនៅចុងខែកញ្ញា ឆ្នាំ២០១៩ ។ លោក Li Runzhe សមាជិកនៃក្រុមគ្រប់គ្រងគម្រោង បាននិយាយថា ការសាងសង់ស្ពាននៅកម្ពស់ពី ២០០ ទៅ ៣០០ ម៉ែត្រមិនមែនជាការងារងាយស្រួលនោះទេ។ 
ដើម្បីសម្រេចបាននូវគោលដៅនេះ នាយកដ្ឋានគម្រោងបានបង្កើតប្រព័ន្ធគ្រប់គ្រងវីដេអូ ដោយមានកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់សរុបជាង ៣០ ដែលអាចបង្វិលបាន ៣៦០ ដឺក្រេពីស្ថានភាពសំណង់អាចត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។
ស្ពានព្យួរ Chajiaotan គឺជាស្ពានកម្រនៅលើភ្នំ ដូច្នេះដើម្បីជួយសម្រួលដល់ការសាងសង់ ផ្លូវរូងក្រោមដីដែលមានប្រវែងជិត ៥០០ ម៉ែត្រត្រូវបានជីកនៅតាមបណ្តោយឆ្នេរ Sichuan ជាផ្លូវចូលសម្រាប់ការសាងសង់។ លើសពីនេះទៀត ក្នុងអំឡុងពេលសាងសង់ ក្រុមការងារបានប្រើប្រាស់ Drones ដើម្បីទាញខ្សែត្រួតពិនិត្យប្រវែង ២,០០០ ម៉ែត្រពីលើជ្រលងភ្នំ ដើម្បីភ្ជាប់ទៅកាន់កំពូលប៉ម។ 
លោក Li Runzhe បានបន្តទៀតថា នៅពេលចាប់ផ្តើមសាងសង់ស្ពាន ពួកគេបានទៅពិនិត្យមើលទីតាំង ហើយបានបើកឡានតាមផ្លូវភ្នំដែលមានខ្យល់បក់ខ្លាំង គ្រប់គ្នាគិតថាការសាងសង់ស្ពាននេះប្រហែលជាចំណាយពេលយូរ ប៉ុន្តែការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងបានប្រែក្លាយគម្រោងដែលហាក់ដូចជាមិនអាចទៅរួច ទៅជាស្ពានដ៏មហិមាបានដោយជោគជ័យ៕










