Home ព័ត៌មានជាតិ ឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងប្រតិបត្តិការបោសសម្អាតការទន្ទ្រានធនធានធម្មជាតិ

ឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងប្រតិបត្តិការបោសសម្អាតការទន្ទ្រានធនធានធម្មជាតិ

89
0

កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ ហិកតា និងឃាត់មនុស្សខ្លួន ៤នាក់ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន១ករណី ទៅតុលាការ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4QuSeVPWr5_lj8CGl0h95U7ysIJDy9rkRXeas-jMeqe96fx20u104eU0mWQZ5tOH0d4s3Y2wTA_izGgztaM2GseokhX7JTkgaQFoPTdijPQ3vWZK0FmATIPR13uVRgjJX8AotazYvcqVoT8q_NTSpMay0kjUEuF-TVtH3sxxW_of8cn-gnMOXRdPbsU4/s1280/41ef92a3f96f7e643630b65066823ae3.jpgនៅក្នុងប្រតិបត្តិការនេះអាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់ ដោយដកហូតបានម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ, បានរុះរើខ្ទមបណ្ដោះអាសន្ន ៣៤រោង និងរោងប្រក់សង្ក័សី ១ខ្នង បានកម្ទេចចោលវត្ថុតាងមានរោងប្រក់សង្ក័សី ៤ គុណ៦ម៉ែត្រ ចំនួន ១២ខ្នង រោងតង់កៅស៊ូ ២ គុណ៣ម៉ែត្រ ចំនួន ៥ខ្នង រោងប្រក់ស្លឹក ១ខ្នង ដំឡូងមី ចំនួន ៣៦៨០បាច់ កម្ទេចដំណាំចេក និងដំឡូងមី ចំនួន ៣៨៤គុម្ព និងបានអប់រំណែនាំចំនួន៨នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpIumneliDsVj5VpTEiYEnzgb3MlMXCtdEHwwlbgxRD89CJ1O5dtgJYGz2SWDkH_qSry4UhZKzLzWDbHlmCH7GlDtTC7z_7dncRjwoGFOyWfYgIdByNhyR-zClBPmSnYonrEoi2i6y2Ztm4Weo2VeWx8HTKphp4YmoO23eH0wxXkIh5BNj9Yp5jXsjpdQ/s1280/a7a33d3a7802ecd5982d10c41c1dd052.jpg

គួរបញ្ជាក់ថា នៅក្នុងបេសកម្មអន្តរាគមន៍បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់នេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ៣០០នាក់ ខណៈនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កបានបញ្ជូនកម្លាំងនគរបាលចំនួន ២៥០នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVu3tvpDlrCTwmZpeKEKlyrDbQZTFaxuob7S8dCtcXrR4b0QIF7opq05s9OZflyuQCG2lethP9RnYGdwWx3OD0Kr0YAS61FcUtrt4zCciTVewHlaUseR0euLPTwEfoigDT5EL3lrq-5qwi2MBMyIppatXu5JDiulNvawoVenzEP-60WcqzTq6dEwyqkU/s1280/f3a021319d90dfd3c5e63843d888f1e0.jpg