បន្ទាប់ពីជំទាវ ឡុង ស្រីមុំ ឧត្តមភរិយាឧកញ៉ា ព្រាប សុវត្ថិ ត្រូវរងនូវមតិរិះគន់ចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គមរឿងហួងហែងកូនប្រុសជ្រុលរហូតដាក់នាមឱ្យថា «យាយផាន់២០២៤» ពេលនេះយុវតី ល្អហួស ចេញមកបញ្ជាក់ទំនាក់ទំនងជាមួយ សុវត្ថិ មុន្នីវណ្ណ។ លើសពីនេះ ល្អហួស ថាករណីមានការចុះផ្សាយភរិយាឧកញ៉ា ព្រាប សុវត្ថិ ហួងហែងកូនប្រុសសម្តែងស្និទ្ធស្នាលជាមួយខ្លួនគឺជាព័ត៌មានប្រឌិតគ្មានប្រភពច្បាស់លាស់។ ជាមួយគ្នានេះ ល្អហួស បានសំណូមពរកុំសរសេរធ្វើឱ្យប៉ះពាល់ដល់រូបខ្លួន ព្រោះនាងជិតតំណាងកកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZBVC4zeAvMXYgyJkGBG5tSEPYq-TzphK7PDpg0Bd8EUWqGd5fCilchkNlL6ONYoiNOjH64AwPueIraAqACFzJBLrVHTmONZO9TtcZvwlHPRugnH7pVfTgsiCKVsSUsrJnakC6Fww-ZI_TJiYr0Mr6fDSqQAjviUO0b_r4ZXP60UmCukaX052a6oBXqu8/s2048/image_2024-03-15_10-53-57.png

នៅរសៀលថ្ងៃទី១៥ មីនា នេះ ល្អហួស បានសរសេរនៅលើបណ្តាញសង្គមថា «
នាងខ្ញុំសូមបញ្ជាក់ជូនពុកម៉ែបងប្អូនឱ្យបានជ្រាបការសម្តែងជាមួយលោក សុវត្ថិ មុនីវណ្ណ ក្នុង MV បទ នាងអើយ គ្រាន់តែជាការសម្តែងចម្រៀងប៉ុណ្ណោះ នាងខ្ញុំគ្មានទំនាក់ទំនងអ្វីជិតស្និទ្ធជាមួយគាត់នោះទេ(បងប្រុសមុនីវណ្ណ)។ ករណីព័ត៌មានផ្សាយថាអ្នកមីងភរិយាលោកពូព្រាប សុវត្ថិ ហួងហែងកូនប្រុសសម្តែងសិ្នទ្ធស្នាលជាមួយខ្ញុំគឺជាព័ត៌មានប្រឌិតគ្មានប្រភពច្បាស់លាស់នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរគ្រួសារលោកពូព្រាបសុវត្ថិនិងនាងខ្ញុំផ្ទាល់។ សូមពុកម៉ែបងប្អូនជ្រាបជាព័ត៌មាន និងទទួលនូវការគោរពស្រឡាញ់ពីនាងខ្ញុំ ល្អហួស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9pZ4fgu3vfSqHKrrhNROra0AN-XEASiduVRBzNKTZYQgQIVzjVnMEgM3OdFFyCK98-_42j_w4sUPndu4RsNaHBcrBISPKVhQPLVa4JzIbPzZJ2NZetuV0bsGGOnpuilmnloFILUU05mNCWa2ui_zZ6vM4rWt_nmwZ8P3RyPqS9NFlsoTwvJd1_qpmFD4/s2048/image_2024-03-15_10-53-59%20(2).png

ទន្ទឹមនឹងការបញ្ជាក់នេះ Miss Preteen Cambodia 2023 រូបនេះបានបង្ហោះសំណេរមួយទៀតថា «នាងខ្ញុំនឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិសូមមេត្តាបងៗសារព័ត៌មានជួយសម្រួលអត្តបទនៅក្នុងការសរសេរ ដើម្បីកុំឱ្យប៉ះពាល់ដល់រូបនាងខ្ញុំ សូមអរគុណដោយក្តីគោរពពីនាងខ្ញុំ ល្អហួស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw-LJeT3nbdTkWHV7HUCaty34TGVXlcucSwSZ3SGoQPGjpxAPmmsaDwsTy7GQ5Rpvj7IMzrZUOCzj09dsQokoQYNpm9dn9xXKdGXaGgQKDZBzVlbWQtuc7Ulhdb88qm-2W0OsiSOu73oj7eggdQUC3j_E2bOiRMrRKXMRFjJIETNve4ZBKNBY7vkVK-ck/s2048/image_2024-03-15_10-53-58.png

គួរបញ្ជាក់ផងដែរថា ភរិយាឧកញ៉ា ព្រាប សុវត្ថិ ត្រូវរងនូវមតិរិះគន់ដោយសារតែចេញមុខបង្ហាញការមិនពេញចិត្តនិងបដិសេធទំនាក់ទំនង ល្អហួស និង សុវត្ថិ មុន្នីវណ្ណ បន្ទាប់ពីមានហ្វេនៗមួយចំនួនបានផ្គូផ្គងអ្នកទាំងពីរចង់ឱ្យក្លាយជាគូស្នេហ៍ ខណៈកាលពីមុន ភរិយាឧកញ៉ា ព្រាប សុវត្ថិ បានចេញមុខបដិសេធម្តងរវាងកូនប្រុសទីពីរ សុវត្ថិ មុន្នីនាគ ជាមួយ រ៉េត ស៊ូហ្សាណា ទើបធ្វើឱ្យរឿងនេះកាន់តែវែងឆ្ងាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvVDKk3gac4gjAT-O6Z_pnF_g1k8cBuyBufsZwLd_pER2GL4pEmnueKMudzjtHrUp0dWqv7UYe3Gj6QEDwQ7dbbzBT_7D4rT0dxS9DUX5VZUlhqGJSZ-4DtDUesVOyxefAVNaPUEyBgUawgd0ewYAJpYShrN33MoEyfYR5l2xANisXto7T_ybheywjabU/s2048/image_2024-03-15_10-54-01.png