គូរស្នេហ៍ដ៏ផ្អែមល្ហែមនិងសាកសមបំផុតទាំងមុខមាត់ ឋានៈ រូបសម្បត្តិស្រស់ស្អាតនិងស្រស់សង្ហារ ព្រមទាំងជា Influencer និង Content Creator ដ៏មានឈ្មោះបោះសំឡេងនៅក្នុងសង្គមខ្មែរទាំងទ្វេ គឺកញ្ញាជា ស្រីនា និងលោកហេង វិសាល ដែលពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេនឹងមកដល់នៅក្នុងពេលឆាប់ខាងមុខនេះហើយ គឺនៅថ្ងៃទី២៧និង២៨ ខែមីនា ឆ្នាំ២០២៤។
ស្នេហារបស់អ្នកពីររបានលាក់យ៉ាងជិតឈឹងអស់រយៈពេលជាច្រើនឆ្នាំ ដែលទើបតែបង្ហាញនិងធ្វើឲ្យហ្វេនៗស្រឡាំងកាំង នៅក្នុងថ្ងៃពិធីភ្ជាប់ពាក្យ កាលពីខែតុលា ឆ្នាំ២០២២។ ទោះជាយ៉ាងណា ហ្វេនៗជាច្រើនបានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងសេ្នហារបស់អ្នកទាំងពីរ។ ស្រីនានិងវិសាលក៏បានបន្តចាប់ដៃគ្នាផលិតវីដេអូ Content ល្អៗជាច្រើន ផ្តល់នូវផលវិជ្ជមានដល់សង្គមខ្មែរ ជាពិសេសគឺក្មេងៗជំនាន់ក្រោយ។.jpg)
ជាក្មេងស្រីម្នាក់ដែលស្អាត ឆ្លាត ពូកែ និងមានសមត្ថភាពខ្ពស់ កញ្ញាជា ស្រីនា ជាម្ចាស់សំអាងការដ៏ធំមួយក្នុងស្រុកខ្មែរគឺ សំអាងការប្រណិតនារី ហើយកាលពីពេលថ្មីៗនេះក៏បានបង្កើតប្រេនផ្ទាល់ខ្លួនជាលើកដំបូងជាមួយនឹងវិសាល គឺផលិតផល Weyoung Sunscreen ដែលទទួលបាននូវការគាំទ្រជាខ្លាំង។
ក្រឡេកមកមើលទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរវិញគឺកាន់តែមានភាពរអូករអើនពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ វិសាលក៏បានរៀបចំ Surprise សុំស្រីនារៀបការ កាលពីពាក់កណ្តាលខែកុម្ភៈ ដែលបានធ្វើឲ្យនារីៗជាច្រើនច្រណែនស្រីនាមិនស្ទើរនោះទេ។ ហើយកាលពីពេលថ្មីនេះ ក៏បានលេចវត្តមានអ្នកទាំងពីរថត Pre Wedding នៅលើទឹកដីនៃខេត្តសៀមរាប និងត្រៀមខ្លួនរួចរាល់សម្រាប់ចូលរោងជ័យនៅថ្ងៃទី២៧,២៨ ខែមីនានេះផងដែរ៕.jpg)











