Home ព័ត៌មានអន្តរជាតិ កុំចេះតែហ៊ាន ! ស្ទើរតែមិនបានឡើងយន្តហោះ ដោយសារស្លៀកពាក់បែបនេះ

កុំចេះតែហ៊ាន ! ស្ទើរតែមិនបានឡើងយន្តហោះ ដោយសារស្លៀកពាក់បែបនេះ

60
0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គេហទំព័រ ETtoday បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ មាននារីម្នាក់ឈ្មោះ Ravenna Hannili អាយុ២៣ឆ្នាំ មកពីប្រទេសប្រេស៊ីល បានជួបហេតុការណ៍នឹកស្មានមិនដល់មួយ ខណៈនាងបម្រុងធ្វើដំណើរតាមយន្តហោះចាកចេញពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ទៅកាន់ប្រទេសប្រេស៊ីល ។ វាបណ្តាលមកពីបុគ្គលិកបម្រើការលើយន្តហោះ (អូតែស) មិនព្រមឱ្យនាងស្លៀកពាក់បែបនេះឡើងយន្តហោះ រហូតដល់ក្លាយជាប្រធានបទធ្វើឱ្យអ្នកលេងបណ្តាញសង្គមជជែកវែកញែកគ្នាយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWTZ78zN9MMi_IRzMLz_WJFBI3mp9eEyhfRudtQ0yorTLX0MXJgWv7NK7wocUBl0HlyftoUhbMEKLSCBzFqQKS_2TkE9DcRFR35n7iNhu2PEipN80REycl12b1fzBdsG-TyVd20RJCYokUB1dCLo1fVViWeOVNb4mG2k9wIOCPnK3CpANwDUV3YkAYchY/s1251/photo_2024-03-14_13-20-12.jpg

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នាង Ravenna បានបង្ហោះរូបភាពរបស់ខ្លួនក្នុង Instagram និងបង្ហាញឱ្យឃើញពីសម្លៀកបំពាក់ដែលនាងស្លៀកឡើងយន្តហោះនៅថ្ងៃនោះ គឺជាឈុតដ៏សិចស៊ី និងស្រដៀងគ្នាជាមួយឈុតហាត់ប្រាណរបស់ស្ត្រី ។ នាងបានពាក់អាវទ្រនាប់ និងស្លៀកខោខ្លីរឹបជើង ហើយបង្ហាញឱ្យឃើញខ្លួនប្រាណនាងយ៉ាងច្បាស់ ។ នាងបានថតរូបទាំងនេះនៅមុខកញ្ចក់បន្ទប់ទឹកក្នុងអាកាសយានដ្ឋានក្នុងទីក្រុងឡុងដ៍ មុនពេលឡើងលើយន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPMtDyAzw0kpElGyNvbsIcN2cmE2AH_poYvmjDiZwiUZygrT6DxxE1qFas6k20utv_cljnO_tf6qa8LRaIhDBBPjc9m3QQU4ql4Xo_0OMoO6-jW9W6m9nQ9cQk97BQJyVWL55h1x5uhEsvEfd8w5AjUxr-Q0c2gdpWvzBFAQHem6td06ulImlKzPLVZ4s/s934/photo_2024-03-14_13-20-14.jpg
ក្រោយមក ក្នុងអំឡុងពេលនាង Ravenna បម្រុងឡើងលើយន្តហោះ ស្រាប់តែនារីជាបុគ្គលិកបម្រើការលើយន្តហោះម្នាក់ប្រាប់ឱ្យនាងឈប់ ព្រមទាំងប្រាប់ឱ្យនាងទៅផ្លាស់ប្តូរសម្លៀកបំពាក់សិន ទើបបុគ្គលិករូបនេះអនុញ្ញាតឱ្យនាងឡើងយន្តហោះ ដោយសារនាងស្លៀកពាក់ពុំសមរម្យ ។ ពេលនោះ នាង Ravenna មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាងក៏ឆ្លើយតបថា គេបានបញ្ជូនវ៉ាលិសសម្លៀកបំពាក់របស់នាងដាក់នៅបាតយន្តហោះអស់ហើយ ហើយនាងមានតែកាបូបតូច១ប៉ុណ្ណោះនៅជាប់ខ្លួន អីចឹង តើឱ្យនាងទៅយកសម្លៀកបំពាក់ពីណាមកផ្លាស់ប្តូរ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZX8REmxmJAm6WeaYBkW6EsBRH6prfgN1Xu2IAWJLDX94Y6y-wb0hPGPrQXrUoldcgHgoTQYieaVDfOGZ3yDo5gzGBkP0sHkWntMXn_AI-bGfcBGEDXhyIdY6U3ZWXmC1NLvF4Fh74R5mNhX_uuE12vpRA6G626uT0KnwcZsQMygYYzmNCWtvjXefP-kM/s765/photo_2024-03-14_13-20-15%20(2).jpg

បន្ទាប់មក នាង Ravenna បានសួរទៅកាន់បុគ្គលិកបម្រើការលើយន្តហោះថា ៖ «តើមានអ្វីត្រូវណែនាំខ្ញុំទេ នៅពេលនេះ? តើឱ្យខ្ញុំទៅយកខោអាវពីណាមកស្លៀក?» នៅពេលបុគ្គលិកបម្រើការលើយន្តហោះគ្មានការឆ្លើយតប នាង Ravenna ក៏បានសួរទៀតថា ៖ «តើច្បាប់ចំណុចណារបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលចែងថា ខ្ញុំមិនទទួលបានការអនុញ្ញាតឱ្យស្លៀតឈុតហាត់ប្រាណឡើងយន្តហោះ?» ។ នៅទីបំផុត គេក៏អនុញ្ញាតឱ្យនាង Ravenna ជិះយន្តហោះ ដោយពុំចាំបាច់ផ្លាស់ប្តូរសម្លៀកបំពាក់ ហើយនាងក៏បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN468xz4wiOzbdEOYpiSsTgDuCKWbqxmE1wHJmLbA6qaw2GB4RnyIimt6Taqx0kTEPw0qEHvdUh2D7Nu7ojlLk8wRW3bEEHQfaCBpyked2CdPXkhNeQfj-iB78wihcebjgkjPDxa8qXKUpZEwUEgxpTmtpoDDYSLsn0Eb-iTecmPEYAt__NQN5K7jAFpk/s742/photo_2024-03-14_13-20-15.jpg

ទោះយ៉ាងណា ក្រោយពីរឿងរ៉ាវនេះបានចែកចាយនៅក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមប្រកែកគ្នាពីភាពសមរម្យនៃសម្លៀកបំពាក់ដែលនាងស្លៀក ។ មនុស្សមួយចំនួននិយាយថា នាងស្លៀកពាក់បើកចំហរាងកាយខ្លាំងពេក ទើបអូតែសត្រូវធ្វើតាមតួនាទី ខណៈមនុស្សខ្លះទៀតនិយាយថា នាងមិនខុសអ្វីទេ ដោយសារក្រុមហ៊ុនអាកាសចរណ៍គ្មានច្បាប់ច្បាស់លាស់ពាក់ព័ន្ធនឹងការស្លៀកពាក់ ។ ម្យ៉ាងទៀត សម្លៀកបំពាក់របស់នាង ក៏បានឆ្លងកាត់កន្លែងត្រួតពិនិត្យរួចហើយដែរ ហេតុអ្វីបានជាអូតែសបដិសេធមិនឱ្យនាងឡើងយន្តហោះ ៕