Home ព័ត៌មានអន្តរជាតិ ទីផ្សារស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Huawei រំពឹងថានឹងដណ្តើមតំណែងលេខ១ នៅឆ្នាំ២០២៤

ទីផ្សារស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Huawei រំពឹងថានឹងដណ្តើមតំណែងលេខ១ នៅឆ្នាំ២០២៤

53
0

បរទេស៖ ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងកាន់តំណែងលេខមួយនៅលើទីផ្សារស្មាតហ្វូនដែលអាចបត់បានក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៤ ដោយសារតែការលក់ Mate X5 និង Pocket 2 ខ្ពស់ជាងការរំពឹងទុក នេះបើយោងតាម Korea Joongang Daily ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។

បើតាមការព្យាករណ៍ស្ថិតិរបស់ក្រុមហ៊ុនប្រឹក្សាខ្សែសង្វាក់ផ្គត់ផ្គង់ DSCC ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន Huawei នឹងដណ្តើមយកចំណែកទីផ្សារដែលអាចបត់បានច្រើនជាង ៤០ ភាគរយនៅក្នុងត្រីមាសទី១ នៃស្មាតហ្វូនចេញថ្មីរបស់ខ្លួនគឺ Mate X5 និង Pocket 2 ខណៈ Samsung មិនបានបញ្ចេញទូរស័ព្ទដែលអាចបត់បានថ្មីទេរហូតដល់ឆមាសទីពីរនៃឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT1572R1nX5CF_mF4sJTZvfoUUVDDDCscg0Zz-py62FSMqJihgKOXEz-jwjP3ZRiEqI3_IvsdVv7w6bEWXAWKzA5UgogKKStajUrLHOQ08mOgsEWnKXtjStHYjgk4XrgIHwavlqxytsvWwE4qkpqHu_Cz692PgNrb-CLSl-Ky59_CdAaoBhdtzLEqaEkA/s1406/camera-skincare.jpg

របាយការណ៍ DSCC បាននិយាយថា នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ ទីផ្សារស្មាតហ្វូនអេក្រង់បត់របស់ Huawei បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងការនាំចេញឧបករណ៍ចំនួន ៤.២ លានគ្រឿង កើនឡើង ៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះការអនុវត្តដ៏រឹងមាំពីក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងជំរុញទីផ្សារទូរស័ព្ទដែលអាចបត់បានក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឱ្យកើនឡើង ១០៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCdCzw3JuMfljMZSXacAT5f3wXLEFNdLZ3OntiGdpZBEnN5BjJ5sTARtqaVXOKhH3YrNnpxbdSKgmDRGsQ-dS0SFBjqaAf9EJv876h4enIuCSy8ZHljgsYRt9jqaO9gVnH8qyzE8S5k9bk3C8UMY8ydO95HBD4sSpHjAUvoGIbWS_EZAhgJhCYckZlVwQ/s560/huawei-mate-x5-light-gold.jpg

ទោះជាយ៉ាងណាក៏ដោយ Samsung នៅតែនាំមុខទីផ្សារ បើទោះបីជាការលក់ Galaxy Z Flip5 និង Z Fold5 ទាបជាងការរំពឹងទុកក៏ដោយ។ គួរបញ្ជាក់ដែថា ទូរស័ព្ទបត់ដែលពេញនិយមបំផុតទាំងប្រាំមាន Galaxy Z Flip5, Huawei Mate X3, Honor Magic Vs2, Galaxy Z Fold5 និង Oppo Find N3 Flip។ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ មានផលិតផលចំនួន ៤ របស់ Samsung, និងស្មាតហ្វូនដែលអាចបត់បានរបស់ Honor មានពីរ, Oppo ពីរ, Huawei មួយ, និង Xiaomi មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4sTUZD9emRgs1OvOTZDNnXiuA3bS67BR1VpxqQFYSGuRxAzm2TJyRHjTQtUU5hlfWbYH19Rzbc5T622r5_fZ7WKQ27ZaCvhJO_VuCpr8yIesNhWfopgpm8SSjAV7QFYHkUxfeM0zeQKTzv21rBtnEi-yKTGkEn0CM92QNsVgafW5B6gWC7aCfUP4dtwk/s560/huawei-mate-x5-violet.jpg

ហេតុនេះហើយ បើយោងទៅតាមអ្នកវិភាគ DSCC ទីផ្សារនឹងឃើញការផ្លាស់ប្តូរទីតាំងនាពេលខាងមុខ។ ការលក់ទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែអ្នកប្រើប្រាស់នឹងរង់ចាំពីរម៉ូដែល Z Flip6 និង Z Fold6 ដែលរំពឹងថានឹងចេញលក់ក្នុងខែកក្កដា ដើម្បីពិចារណាជ្រើសរើសឧបករណ៍ជំនាន់ថ្មី ឬទូរស័ព្ទចាស់ក្នុងតម្លៃថោកជាង។

ដូច្នេះក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុន Huawei ទំនងជានឹងឡើងដល់កំពូល ហើយម៉ូដែលដែលអាចបត់បានទាំងពីរគឺ Mate X5 និង Pocket 2 អាចឈរលើកំពូលនៃតារាងលក់។ ទោះជាយ៉ាងណាក៏ដោយ DSCC ជឿជាក់ថាការកើនឡើងនេះគឺគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះព្រោះថា Samsung នឹងដណ្តើមបានតំណែងកំពូលវិញបន្ទាប់ពីការចេញលក់ Galaxy Z Flip6 និង Z Fold6 duo នៅដើមត្រីមាសទី ៣ នៃឆ្នាំ ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMMe4KU4HHZQFBIcF-ANGzWlX3Mb3otc1-EysmBIxOChulHBt3aKh_LILWb658WQzCANXnLAOhsOPu4V9oEM4_eeB8hZNmpQcwuBVJay_4GQaUVtf4ov6XdajyzaTM1kdx5TOnIvBN6As110znNV1EUe0EdtwpQeniXsdK8S1FrxKZf0XTld9KagxLeEs/s1164/kv.jpg