Home ព័ត៌មានអន្តរជាតិ ដំណឹងល្អសម្រាប់ហ្វីលីពីន! អាមេរិកត្រៀមវិនិយោគក្នុងវិស័យសំខាន់ៗនៅហ្វីលីពីន

ដំណឹងល្អសម្រាប់ហ្វីលីពីន! អាមេរិកត្រៀមវិនិយោគក្នុងវិស័យសំខាន់ៗនៅហ្វីលីពីន

34
0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សហរដ្ឋអាមេរិកប្រកាសថា ត្រៀមវិនិយោគនៅប្រទេសហ្វីលីពីន ស្មើទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ក្នុងវិស័យសំខាន់ៗ ដូចជា ៖ ថាមពលពន្លឺព្រះអាទិត្យ, រថយន្តអគ្គិសនី និងការផ្លាស់ប្តូរឈានទៅរកឌីជីថល ។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងក្នុងអំឡុងពេលធ្វើដំណើរមកកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាផ្លូវការថា ក្រុមហ៊ុនរបស់អាមេរិកត្រៀមវិនិយោគនៅហ្វីលីពីន ស្មើទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ។ ក្រុមហ៊ុនអាមេរិកចាប់អារម្មណ៍វិនិយោគលើផ្នែកថាមពលពន្លឺព្រះអាទិត្យ, រថយន្តអគ្គិសនី និងការផ្លាស់ប្តូរឈានទៅរកឌីជីថល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkjbknb_5cFBmeiePw5FB6JwDResJCeND6JghkMJMegmb58F8OFIm4Lx0vhRteJh_mlCbPnbdCzPMUFonJaGVFBP5iKWdzIHmT5Pa6CM4b5DVfA-C7Isut6aPFSDGPcz9De8VYng9aDX7v5V-VqxAe2_Ee-uyGyBNAny_fYZ4GdDqYx2Kzf1uRl4P23lA/s1000/shutterstock_1641204217-1.jpg

អ្នកនាង Remondo ជាមន្ត្រីតំណាងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានធ្វើដំណើរមកកាន់ទីក្រុងម៉ានីល និងអនុវត្តបេសកកម្មវិនិយោគរយៈពេល២ថ្ងៃ ព្រមជាមួយគណៈប្រតិភូសុទ្ធតែជាមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុននានា ដូចជា ៖ ក្រុមហ៊ុន GreenFire Energy, Google Asia Pacific, Visa, United Airlines និង KKR ។ ក្រុមហ៊ុនអាមេរិកទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យផ្សេងៗនៅប្រទេសហ្វីលីពីន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ, ថាមពលស្អាត, រ៉ែ, កសិកម្ម និងការច្នៃប្រឌិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZkRxeCcGVPo6w6xKpx2t-s1aWHf4203DbamDl_dn1sPPL451ZxLIqTbs45xrzdTTtwpdX-QExEncxoRwMLwdVGXNH4Kc2tVgqbGuHQeUaxbJXwtubwR-FcVe5ggCcYJIaOSnNfxuJr48Zhii3gNgNvkmyJA1txZAbKaWTtaGGvt4IB2ilpEOgsD9cNLU/s800/Philippines-ev.jpeg

អ្នកនាង Remondo បាននិយាយទៅកាន់មន្ត្រីហ្វីលីពីនថា ៖ «សម្ព័ន្ធមិត្តរវាងប្រទេសហ្វីលីពីនជាមួយអាមេរិក គឺមានភាពរឹងមាំអស់រយៈពេល៧២ឆ្នាំហើយ ។ ប្រទេសយើងទាំងពីរនៅតែជាមិត្តល្អនឹងគ្នាយ៉ាងរឹងមាំ និងជាដៃគូក្នុងភាពចម្រុងចម្រើនផងដែរ» ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងអាមេរិក គឺជាសម្ព័ន្ធមិត្តនឹងគ្នានៅក្រោមសន្ធិសញ្ញាការពារជាតិ ដែលមានរយៈពេលរហូតដល់៧៣ឆ្នាំ ។ បច្ចុប្បន្ន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយអាមេរិកឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បន្ថែមពីលើកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn2gqof6xm7Hc1h5voUqGI1f9Pg2_nGH9yuVEVCxc9aXSUgrfmG9QjbiSwtu7M0Ou76bwUUZsI4sSNbch2FAKGQOzt4dNhGpog5ZY8jqqIXQyfK1eEAT0y1t3qVa0vaH6FKKXj096f1tbtlKiwiaxYQ7CaLlHTnT_LHKdN8KedNZe36A2FCuZpaWpDdz4/s7775/107233166-1682840296974-gettyimages-1243425387-AFP_32JW7N7.jpeg