នៅអាស៊ីគឺសម្បូរទៅដោយរមណីយដ្ឋានទេសចរល្បីៗជាច្រើន ក៏ដូចជាកន្លែងដែលមានទេសភាពស្រស់ស្អាត ធម្មជាតិស្រស់បំព្រង ប្លែក និងអស្ចារ្យក្នុងការរុករក មិនចាញ់ទ្វីបអឺរ៉ុបនោះទេ។ នេះបើយោងតាម Agoda.com ដែលជាភ្នាក់ងារទេសចរណ៍អនឡាញដ៏ធំមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានណែនាំគោលដៅធម្មជាតិកំពូលទាំង ៩ ដែលពេញនិយមបំផុតនៅអាស៊ី សម្រាប់អ្នកដំណើរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ តាមរយៈព្រៃឈើបុរាណ ជ្រលងជ្រៅ និងបឹងដ៏ស្ងប់ស្ងាត់។

១.ទីក្រុង Ooty ប្រទេសឥណ្ឌា៖ Ooty គឺជាគោលដៅដែលគេស្គាល់ថាជា “Queen of the Hills” គឺជាជម្រើសសម្រាប់អ្នកស្រលាញ់ធម្មជាតិនៅពេលមកប្រទេសឥណ្ឌា។ ទីក្រុងនេះស្ថិតនៅក្នុងចំណោមភ្នំខៀវស្រងាត់នៃជួរ Nilgiris ដែលនៅទីនេះភ្ញៀវទេសចរអាចចូលរួមជាមួយធម្មជាតិ តាមរយៈបទពិសោធន៍ជាច្រើន ដូចជាការអង្គុយលើទូកមើលបឹង Ooty ទស្សនាសួនរុក្ខសាស្ត្រ ឬទៅ “Dolphin Nose” ដើម្បីមើលទេសភាពទីក្រុងពីខាងលើ។ ប្រសិនបើអ្នកចូលចិត្តឡើងភ្នំ អ្នកគួរតែទៅ Tiger Hill នៅភាគខាងកើតដែលមានចម្ងាយ ៦ គីឡូម៉ែត្រពីកណ្តាលក្រុង។https://www.worldatlas.com/upload/ca/2f/40/shutterstock-1373319851.jpg

២. កោះ Lombok ប្រទេសឥណ្ឌូនេស៊ី៖ Lombok គឺជាកោះមួយនៅភាគខាងលិច Nusa Tenggara ក្នុងប្រទេសឥណ្ឌូនេស៊ី។ កោះនេះមានភាពល្បីល្បាញសម្រាប់ការដើរកម្សាន្តបែបផ្សងព្រេងទៅកាន់កំពូលភ្នំភ្លើង និងវាលស្រែពណ៌បៃតងរាប់មិនអស់។ ជានេះទៅទៀត ភ្ញៀវទេសចរដែលមកលេងកោះនេះក៏អាចរីករាយនឹងសម្រស់ឆ្នេរខ្សាច់សផងដែរ។https://mybalitrips.com/static/common/blog_mbt/Lombok%20sites/beach1.JPG

៣.ទីក្រុង Miri ប្រទេសម៉ាឡេស៊ី៖ ទីក្រុង Miri គឺជាច្រកចូលទៅកាន់ឧទ្យានជាតិ Gunung Mulu ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានព្រៃឈើត្រូពិច សត្វព្រៃដ៏សម្បូរបែប និងល្អាងដ៏អស្ចារ្យជាច្រើន។ នៅទីនេះ ភ្ញៀវទេសចរអាចរុករកភ្នំថ្មកំបោរ និងយកឈ្នះលើភ្នំ Api ដើម្បីគយគន់ទេសភាពដ៏អស្ចារ្យពីខាងលើ។ លើសពីនេះ ល្អាង Deer Cave ក៏ជាទិសដៅដ៏គួរឱ្យចាប់អារម្មណ៍មួយដែលអ្នកទស្សនាអាចសង្កេតមើលការធ្វើចំណាកស្រុករបស់សត្វប្រចៀវ។https://img.traveltriangle.com/blog/wp-content/uploads/2019/09/Miri.jpg

៤.កោះ Siquijor ប្រទេសហ្វីលីពីន៖ កោះ Siquijor ត្រូវបានគេស្គាល់ថាជា “កោះអាថ៌កំបាំងនៃ Central Visayas” ដែលទាក់ទាញអ្នកទេសចរជាមួយនឹងទេសភាពភ្នំដ៏អស្ចារ្យ និងទឹកជ្រោះដ៏ស្រស់ស្អាត។ មកទីនេះ ភ្ញៀវទេសចរអាចចំណាយពេលរុករក “ដំបូលកោះ” នៃភ្នំ Bandilaan ដែលមានរុក្ខជាតិដើមចម្រុះ និងមេអំបៅជាង ១០០ ប្រភេទ។https://i0.wp.com/backpackingwithabook.com/wp-content/uploads/2017/05/cambugahay-falls-siquijor-travel-guide-2.png?resize=800%2C480&ssl=1

៥.តំបន់ Jeongseon ប្រទេសកូរ៉េខាងត្បូង៖ តំបន់ដ៏ល្បីល្បាញសម្រាប់ទេសភាពភ្នំដ៏ស្ងប់ស្ងាត់ Jeongseon ក្នុងខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង គឺជាគោលដៅដ៏ល្អមួយក្នុងការរួមផ្សំជាមួយធម្មជាតិ។ អ្នកទស្សនាអាចជួបប្រទះនូវសកម្មភាពក្រៅតាមរដូវជាច្រើន ដូចជាការឡើងភ្នំ Hambaeksan ក្នុងរដូវរងារ ឬរុករកទេសភាពដ៏អស្ចារ្យនៃភ្នំ Gariwangsan ក្នុងរដូវស្លឹកឈើជ្រុះ។ កន្លែងនេះក៏មានសកម្មភាពជាច្រើនសម្រាប់ភ្ញៀវដែលចូលចិត្តភាពរំភើបដូចជា ziplining, ជួបប្រទះស្ពានកញ្ចក់ដើម្បីមើលទន្លេ Donggang និងភ្នំរមៀល។https://static.onedaykorea.com/wp-content/uploads/2015/03/Jeongseon-Country-Tour-012.jpg

៦.តំបន់ Hualien ប្រទេសតៃវ៉ាន់៖ Hualien គឺមានភាពល្បីល្បាញដោយសារកំពូលភ្នំដ៏ខ្ពស់ មេឃពណ៌ខៀវស្រឡះ សមុទ្រដ៏ធំ និងជ្រលងភ្នំដ៏រ៉ូមែនទិក។ នេះជាកន្លែងទេសចរណ៍កំពូលមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិក្នុងប្រទេសតៃវ៉ាន់។ តាមរយៈការថែរក្សាយ៉ាងពេញលេញនូវភាពស្រស់ស្អាតធម្មជាតិរបស់វា Hualien មានទេសភាពជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងការរុករក។https://www.taiwanobsessed.com/wp-content/uploads/2023/08/hualien-guide.jpg

៧.ឧទ្យានជាតិ Khao Yai ប្រទេសថៃ៖ Khao Yai គឺជាឧទ្យានជាតិដំបូងគេរបស់ប្រទេសថៃដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ កន្លែងនេះលេចធ្លោដោយសារព្រៃឈើត្រូពិចដ៏ធំ និងទឹកធ្លាក់ល្បីៗដូចជា Haew Narok និង Haew Suwat។ ឧទ្យានជាតិនេះក៏ជាជម្រកនៃចំនួនសត្វព្រៃដ៏សម្បូរបែប រួមទាំងដំរីព្រៃ និងខ្លាឃ្មុំអាស៊ីផងដែរ។https://kohplanner.com/wp-content/uploads/2023/05/Khao-Yai-National-Park-7.jpg

៨.ទីក្រុង Hakone ប្រទេសជប៉ុន៖ Hakone ដែលជាទីក្រុងរមណីយដ្ឋានដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន ក៏ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិផងដែរ។ កន្លែងនេះមានរមណីយដ្ឋានទឹកក្ដៅចំនួនប្រាំពីរ សណ្ឋាគារ Fujiya និងទីតាំងដ៏ងាយស្រួលរបស់វាក្នុងការឡើងទៅដល់ភ្នំ Fuji រួមទាំងម្ហូបចម្រុះជាច្រើនប្រភេទទៀត។https://gaijinpot.scdn3.secure.raxcdn.com/app/uploads/sites/6/2016/07/Hakone-lead.jpg

៩.ទីក្រុង Da Lat ប្រទេសវៀតណាម៖ ដាឡាត គឺជាគោលដៅធម្មជាតិកំពូលដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រៃស្រល់ពណ៌បៃតង និងទឹកជ្រោះដ៏អស្ចារ្យជាច្រើន។ កន្លែងនេះក៏ជាគោលដៅដ៏ល្អសម្រាប់សកម្មភាពឡើងភ្នំបែបផ្សងព្រេង ជិះក្បូនទឹកស ដើម្បីរីករាយនឹងសម្រស់នៃសួនផ្កាដ៏ត្រចះត្រចង់។ លើសពីនេះ ទីក្រុង Da Lat ក៏បានក្លាយជាកន្លែងវិស្សមកាលដែលមិនអាចបំភ្លេចបានសម្រាប់អ្នកស្រលាញ់ធម្មជាតិជុំវិញពិភពលោក៕https://statics.vinpearl.com/da-lat-vietnam-01_1690601607.jpeg