Home ព័ត៌មានអន្តរជាតិ មិនធម្មតាមែន! ឪពុក-ម្តាយសិស្សតស៊ូឡើងលើជញ្ជាំងបោះព្រុយយ៉ុងឱ្យកូន

មិនធម្មតាមែន! ឪពុក-ម្តាយសិស្សតស៊ូឡើងលើជញ្ជាំងបោះព្រុយយ៉ុងឱ្យកូន

61
0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍ពីហេតុការណ៍កំពុងល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសឥណ្ឌា ហើយវីដេអូបង្ហាញថា ឪពុក-ម្តាយជាច្រើននាក់នាំគ្នាឡើងលើជញ្ជាំងសាលា ដើម្បីបោះព្រុយយ៉ុងឱ្យកូនដែលកំពុងអង្គុយប្រឡងក្នុងបន្ទប់ ។ ចំណែកគ្រូអនុរក្ស និងអាជ្ញាធរលើកឡើងថា តើពួកគេទទួលបានវិញ្ញាសាប្រឡងមកពីណា ឬមានអ្នកខាងក្នុងផ្តល់ឱ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅសាលារៀនចាន់ដ្រាវ៉ាត ស្ថិតក្នុងទីក្រុងហានយ៉ាណាក់ រដ្ឋហ័រយ៉ាណា ប្រទេសឥណ្ឌា ។ ឪពុក-ម្តាយសិស្សជាច្រើននាក់បាននាំគ្នាឡើងលើជញ្ជាំងសាលាដើម្បីបោះព្រុយយ៉ុងឱ្យកូន ដោយសារពួកគេទទួលបានវិញ្ញាសាប្រឡងមុន ។ ចំណែកអ្នកខ្លះទៀតបានស្រែកប្រាប់ចម្លើយតាមចន្លោះប្រហោងខ្យល់បន្ទប់ ដើម្បីឱ្យកូនដែលកំពុងអង្គុយប្រឡងសរសេរតាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7vuFW2v27ilNmd-hymL_LCtsM9lsVWHE2xqkpr68EVbMCw_xyG-4viYqu0vc_eY2niGR0voXfGbAyjrp5IgK8lFJ-gJX7hvkBJ22O7frcyUo5bpmC4rrL1rO-DbDkGPQolRAp-1LgdK6EBpYahBtosAaKOWcqz58qE5BFTUGcqRFDlforTqUTeCxygu4/s696/scaling-walls-with-test-answers11325-696x479.jpg

សាលារៀនចាន់ដ្រាវ៉ាត បានតម្រូវឱ្យកូនសិស្សប្រឡងមុខវិជ្ជាភាសាឥណ្ឌា ដើម្បីឡើងថ្នាក់ទី១០ ។ មុននេះ មានកូនសិស្សម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ករណីធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងទៅក្នុងបណ្តាញសង្គម ។ ការបែកធ្លាយវិញ្ញាសានេះ មិនមែនកើតឡើងតែនៅសាលារៀនចាន់ដ្រាវ៉ាត មួយទេ វិញ្ញាសាប្រឡងរបស់សាលារៀនផ្សេងទៀត ក៏បានបែកធ្លាយដូចគ្នាដែរ ។

សមត្ថកិច្ចនិយាយថា នៅថ្ងៃប្រឡង ពួកគេបានដើរត្រួតពិនិត្យតាមសាលារៀនជាច្រើនកន្លែង និងឃើញឪពុក-ម្តាយសិស្សជាច្រើននាក់មករង់ចាំកូននៅមណ្ឌលប្រឡងថ្នាក់ទី១២ សាលារៀន MSD ក្នុងទីក្រុងថារូ ។ ហេតុនេះ សមត្ថកិច្ចបានព្យាយាមបំបែកហ្វូងមនុស្សដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងមណ្ឌលប្រឡង ហើយមានក្រុមយុវវ័យអាយុប្រមាណ២០ឆ្នាំ រត់គេចពីសមត្ថកិច្ច ។ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់ស្ថានីយប៉ូលិស ព្រមទាំងរឹបអូសកង់ចំនួន៨គ្រឿង និងសម្ភារៈផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5jGWqX64ydI3weNxeti8sqMi7K8nKuJAVTY35x-Jx7hAe-5bLAf18Y7Abuk14osXXiLtpOmEoF9kTulsqJyd5LVHZAUqL9awrr7XymDCQzlbTMAwdhZl8xRTRgwWVp3awIhWag9POQVvIhm40ZPZv_DXYPvdKhjn8GuSqdttM203VicrfQmkoHKEZ-E/s696/scaling-walls-with-test-answers11326-696x479.jpg

មន្ត្រីក្រសួងអប់រំឥណ្ឌាលើកឡើងថា ខាងក្រសួងអប់រំបានជ្រាបពីហេតុការណ៍នេះហើយ ហើយក្រសួងនឹងសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការអ្នកពាក់ព័ន្ធតាមច្បាប់ ។ ក្រៅពីនេះ ក្រសួងនឹងបង្កើនសុវត្ថិភាពនៅតាមសាលារៀនផងដែរ ក្នុងអំឡុងពេលកូនសិស្សប្រឡង ។

ចំណែកមន្ត្រីមន្ទីរអប់រំនៅតាមតំបន់និយាយថា មន្ទីរនឹងលុបចោលការប្រឡងលើកនេះ ព្រមទាំងចាប់ខ្លួនអ្នកធ្វើឱ្យបែកធ្លាយវិញ្ញាសាមកដាក់ទោសឱ្យបាន ពីព្រោះវាជាទង្វើដ៏ហួសចិត្ត និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិ ៕