ដូចមហាជនជ្រាបមកហើយថាជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករប្រកាសបញ្ចប់អាណត្តិរបស់ខ្លួនដោយត្រៀមជ្រើសរើសប្រធានថ្មីដោយបេក្ខភាពលេចធ្លោនាពេលនេះគឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។ ចាប់តាំងពីប្រកាសបញ្ចប់អាណត្តិរបស់ខ្លួនប្រធានសមាគមរូបនេះបានបង្ហាញថាខ្លួនកំពុងត្រូវប៉ាន់ផ្សព្វផ្សាយផលិតផល។ ជាមួយគ្នានេះជំទាវ ចន ច័ន្ទលក្ខណា ក៏ទម្លាយថារៀមច្បងក្នុងសិល្បៈនៅតែតាមយាយីខ្លួនមិនព្រមលែងតែងតែ រិះគន់ ចោទប្រកាន់ មើលងាយ ជាន់ឈ្លីកិត្តិយសតួនាទីការងារគ្រប់បែបយ៉ាង ទាំងខ្លួនមិនតបតអ្វីសោះ។ ចំពោះការស្វែងរកទីផ្សារសម្រាប់សិល្បករ ប្រធានសមាគមថា សមាគមមិនមានអំណាចឬបុព្វសិទ្ធិពិសេសអ្វីក្នុងការស្វែងរកការងារជូនសិល្បករបានគ្រប់គ្នានោះទេ។May be an image of 1 person and car

នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១០ ខែមីនា ជំទាវ ចន ច័ន្ទលក្ខណា បានរៀបរាប់យ៉ាងដូច្នេះថា «សិល្បកររៀមច្បងខ្លះ នៅតែព្យាយាមនិយាយប៉ះពាល់ដល់តួនាទីប្រធានសមាគមសិល្បដដែលៗសឹងគ្រប់ការ Live របស់គាត់។ កន្លងមករៀមច្បងតែងនិយាយក្នុងការ Live ជារៀងរាល់ពេល គឺ តែង រិះគន់ខ្ញុំផង ចោទប្រកាន់ខ្ញុំផង មើលងាយខ្ញុំផង ជាន់ឈ្លីកិត្តិយសតួនាទីការងារខ្ញុំគ្រប់បែបយ៉ាង ទាំងនាងខ្ញុំមិនតបតអ្វីសោះ ហើយនាងខ្ញុំក៏បានបកស្រាយដោយសុជីវធម៌រួចមកហើយ តែរៀមច្បងនៅតែមិនស្តាប់ ឬ ធ្វើពើ និងនៅតែបំពាន បំផ្លើស មុសានាងខ្ញុំគ្រប់បែបយ៉ាង នេះឬទង្វើគំរូដ៏ល្អរបស់សិល្បករ សិល្បការនីរៀមច្បងដែលចង់អោយក្មេងៗគោរពយកគំរូតាម ? »។May be an image of 1 person, baby's-breath, prairie gentian, white lily and text

ប្រធានសមាគមរូបនេះបន្តទៀតថា «បើចង់ឱ្យខ្ញុំឆាប់ចុះចេញពីតំណែងនេះតាមចិត្តរៀមច្បងសូមរៀមច្បងប្រើការអត់ធ្មត់បែបមនុស្សដែលមានចរិតចាស់ទុំខ្លះទៅ ព្រោះនាងខ្ញុំបានប្រកាសហើយថា នឹងមិនឈរឈ្មោះបោះឆ្នោតទៀតទេ ទោះបីជាមានការជំរុញលើកទឹកចិត្តពីសិល្បករចាស់ជរា និងបងប្អូនសិល្បៈជាច្រើនក្ដី ហើយខ្ញុំចង់បញ្ជាក់ប្រាប់រៀមច្បងថា មិនមែនខ្ញុំមិនអាចត្រឡប់មកឈរឈ្មោះឱ្យគេបោះឆ្នោតបានដោយយោងតាមការខមមិនរិះគន់របស់មហាជនដូចរៀមច្បងចោទនោះទេ បើរៀមច្បងចង់យកប្រជាប្រិយភាពតាមរយៈការខមមិនរបស់មហាជនមករើសប្រធានសមាគមសិល្បៈក្នុងអាណត្តិថ្មី ក្នុងនោះក៏មានបេក្ខភាពរៀមច្បងម្នាក់ដែរដែលមហាជនមិនគាំទ្រ»។No photo description available.

អតីតតួឯកស្រីក្នុងរឿង «ចៅពស់កេងកង» រូបនេះលើកឡើងទៀតថា «នាងខ្ញុំគ្រាន់តែចង់យកពេលដែលនៅសេសសល់ ខិតខំបំពេញតួនាទីក្នុងនាមជាប្រធានសមាគមឱ្យបានល្អតែប៉ុណ្ណោះ ជាពិសេសគឺរៀបចំឱ្យការបោះឆ្នោតជ្រើសរើសប្រធានសម្រាប់អាណត្តិថ្មីប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈសិល្បករម្ចាស់សន្លឹកឆ្នោត ដូច្នេះសូមរៀមច្បងទុកឱកាសអោយខ្ញុំបំពេញតួនាទីអោយបានចប់ចុងចប់ដើមផង ខ្ញុំមិនដើរចេញមុនកំណត់ដូចរៀមច្បងនិយាយបំពានការពិតពីខ្ញុំនោះទេ»។No photo description available.

«ដោយឡែកចំពោះបញ្ហាស្វែងរកទីផ្សារជូនដល់សិល្បករ គឺ សមាគមមិនមានអំណាចឬបុព្វសិទ្ធពិសេសអ្វីក្នុងការស្វែងរកការងារជូនសិល្បករបានគ្រប់គ្នានោះទេ ប៉ុន្តែសមាគមគ្រាន់តែមានលទ្ធភាពត្រឹមការអំពាវនាវដល់សិល្បករគ្រប់ៗរូប អោយពង្រឹងបន្ថែមនូវសមត្ថភាព បង្កើតការទំនាក់ទំនងល្អ និង បង្កើនប្រជាប្រិយភាពអោយកាន់តែខ្លាំង ព្រោះថាស្ថានភាពការប្រកួតប្រជែងក្នុងទីផ្សារសិល្បៈគឺមានទំហំធំទូលំទំលាយ សិល្បករថ្មីៗរះមកច្រើន ឯតំរូវការការងារគឺនៅមានកំរិត ចាំបាច់ម្នាក់ៗត្រូវខិតខំខ្លួនឯងផងដែរ ហើយក៏អាស្រ័យទៅលើអត្តចរិតបុគ្គលម្នាក់ៗដែលធ្វើការចុះសម្រុងជាមួយក្រុមការងារ និង ការទំនាក់ទំនងល្អនិងសង្គម ។ ហើយការចោទប្រកាន់ថាសមាគមបក្សពួក តើបក្សពួកត្រង់ចំណុចណា ចំពោះអ្នកណាខ្លះ ឬ យកបញ្ហាផ្ទាល់ខ្លួនឯងមកចោទសមាគម ? ចំពោះបញ្ហារបស់រៀមច្បងកន្លងមកគឺ ប្រធានក្រុមប្រឹក្សាភិបាលជាអ្នកធ្វើការងារនេះជាមួយរៀមច្បង តែរៀមច្បងនៅតែទាមទារអោយប្រធានចេញមុខដោយផ្ទាល់»។ នេះជាការបញ្ជាក់ប្រធានសមាគមសិល្បៈ។No photo description available.

ជំទាវ ចន ច័ន្ទលក្ខណា រៀបរាប់ទៀតថា «តើរៀមច្បងចង់បានអ្វីអោយប្រាកដ បើរៀមច្បងចង់បានភាពកក់ក្តៅការសួរសុខទុក្ខពីប្រធាន ចាំបាច់អ្វីរៀមច្បងជ្រើសយកការ Live និយាយបែបដៀមដាមញ៉ុះញង់អោយហ្វេនៗរបស់រៀមច្បងមកជេរវាយប្រហារខ្ញុំជាប្រធានធ្វើអី ? សូមកុំព្យាយាមចង្អុលមកអ្នកដទៃ ដោយភ្លេចថា ម្រាមដៃ៤ទៀត បានចង្អុលមកខ្លួនឯង។ នាងខ្ញុំជឿជាក់ថា សាធារណជនមួយចំនួន ថ្នាក់ដឹកនាំ ជាពិសេសបងប្អូនសិល្បករ-សិល្បការិនី មួយចំនួនធំលោកយល់ច្បាស់ ហើយនិងបានដឹងពីទង្វើរបស់រៀមច្បងកន្លងមកនិងបចុប្បន្ន ព្រោះលោកមានសុភវិនិច្ឆ័យគ្រប់គ្រាន់ដើម្បីចូលរួម និងគាំទ្រសមាគមសិល្បករខ្មែរ»៕