Home ព័ត៌មានជាតិ សាសនិកឥស្លាមនៅកម្ពុជានឹងចាប់ផ្តើមបួស រ៉ម៉ាឌន នៅថ្ងៃទី១២ ខែមីនា នេះហើយ

សាសនិកឥស្លាមនៅកម្ពុជានឹងចាប់ផ្តើមបួស រ៉ម៉ាឌន នៅថ្ងៃទី១២ ខែមីនា នេះហើយ

183
0

«ខែរ៉ម៉ាឌន» ដែលមានន័យថាជា «ខែបួសរបស់សាសនិកឥស្លាម» គឺជាកាតព្វកិច្ចរបស់សាសនិកឥស្លាមនៅទូទាំងពិភពលោក ព្រោះការបួសនេះជាកាតព្វកិច្ចទី៤ នៅក្នុងមូលដ្ឋានគ្រឹះទាំង៥ របស់សាសនាឥស្លាម។ ពិធីនេះនឹងប្រារព្ធឡើងរយៈពេលមួយខែពេញ ដែលតម្រូវឲ្យជនមូស្លីមតមអាហារនិងទឹកនៅពេលថ្ងៃ ក៏ដូចជាហាមរួមភេទក្នុងអំឡុងពេលនោះជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjImgzeGa-oimvGdRlGdWK1BaIPQTeB1GeLvXPd3OtynBxIpfYlEnyGgpE84TH4c2V1lyWphyphenhyphenlIXQqbHtormWy9qmrTZz22-wOOqc7igKk-uPClehrfPBNQ4-ot9XERlMJiC0tY_X69Mk0R-TbzBAoPJX_Zs3z61k9Mx-AWMX55CFRnfHBDglS_YGyKbs4/s990/20140701_19a.jpg

យោងតាមការបង្ហោះរបស់ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា «ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សូមជម្រាបជូនដំណឹងដល់បងប្អូនសាសនិកឥស្លាមបានជ្រាបថា ការចូលបួសរ៉ម៉ាឌនគឺចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១២ មីនា ២០២៤ ត្រូវនឹងថ្ងៃទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ នេះតទៅ»។https://cdn.computerhoy.com/sites/navi.axelspringer.es/public/media/image/2022/09/cuanto-tiempo-dura-ramadan-cuando-celebra-cual-significado-2801653.jpg?tf=3840x

សាសនិកឥស្លាមនឹងចាប់ផ្ដើមអនុវត្តកាតព្វកិច្ចតមអាហារពេលថ្ងៃសូម្បីតែទឹក ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច និងហាមរួមភេទ ក្នុងរយៈពេល១ខែ ដោយមិនគិតអំពីអ្នកមាន អ្នកក្រ ឬអ្នកមានអំណាចបុណ្យស័ក្ដិនោះទេ។ ជាមួយគ្នានេះ សាសនិកឥស្លាមក៏ត្រូវបំពេញនៅភារកិច្ចជាច្រើនទៀតដូចជាការសូត្រធម៌ ការបរិច្ចាគទានដល់ជនក្រីក្រ និងការផ្តល់ចំណីអាហារឱ្យអ្នកបួសជាដើម។

តាមជំនឿរបស់សាសនិកឥស្លាម បានជឿជាក់យ៉ាងមុតមាំថា «ខែរ៉ម៉ាឌន»គឺខែដ៏ពិសិដ្ឋ សម្រាប់ការអនុវត្តតាមការចង្អុលបង្ហាញតាមក្បួនច្បាប់ ដែលមានចែងនៅក្នុងគម្ពីរអាល់គួរអាន (AlQuran) ឬជាការធ្វើទង្វើល្អនៅក្នុងខែនេះ។ រីឯគោលបំណងវិញនៃ«ការបួសខែរ៉ម៉ាឌន»វិញគឺ ដើម្បីទទួលបាននូវការតបស្នងផលបុណ្យដ៏ធំធេងពី អល់ឡោះជាម្ចាស់ និងបង្ហាញភាពស្មោះស្ម័គ្ររបស់ខ្លួន ក៏ដូចជាបានយល់ដឹងពីរសជាតិនៃការអត់ឃ្លាន និងការផ្សារភ្ជាប់សុខទុក្ខគ្នារវាងអ្នកមាននិងអ្នកក្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy-SsVjm0D45AIr-n4Fatc2z5J1gQzcwKuzhQIYM4Li1f6gI9d9yEomSwsFx1LmMK5QRLIbcFFy4tRfH7X_uPfLlQgsUz8EYhlMuxFyvvUjYh40fQzh87-ytwSs05eY_sy3L_rso_QGNgrmytdVRa-8FONQstOM8RC0cwxcrnfclmlEcTZLBR6hs4vZbA/s1600/pjimage_-_2021-04-10T083514.832_1618024224232_1618024242060.jpg

ដ្បិតថាខែនេះ អ្នកកាន់សាសនាឥស្លាម ត្រូវតមចំណីអាហារនៅពេលថ្ងៃក៏ពិតមែនប៉ុន្តែ អាល់ឡោះ ក៏បានដាក់លក្ខខណ្ឌមួយចំនួនចំពោះអ្នកដែលបួសគឺត្រូវតែជាសាសនិកឥស្លាម ប្រុសស្រី ពេញវ័យគ្រប់ការ មានកម្លាំងពេញអាចចាប់ពីអាយុ១៥ឆ្នាំឡើងទៅ និងមានសតិបញ្ញាគ្រប់គ្រាន់ ពុំមែនជាមនុស្សវិកលចរិត មានមនសិការសម្បជញ្ញៈក្នុងការអនុវត្តកាតព្វកិច្ចកាន់អំណត់បួស។ ក្នុងករណីសម្រាប់អ្នកមានជំងឺ អ្នកធ្វើដំណើរតាមផ្លូវឆ្ងាយ នារីពពោះ ឬមានរដូវ នារីបំបៅកូនជាដើម អាចមានសិទ្ធិមិនបួសបាន តាមហេតុការណ៍កើតឡើងជាក់ស្ដែង តែត្រូវសងវិញនៅខែបន្ទាប់ ឬនៅពេលមានលទ្ធភាព។ រីឯអ្នកចាស់ជរាមិនអាចបួសបានតែម្ដងត្រូវ ផ្ដល់អំណោយទាន ដល់អ្នកក្រីក្រ ក្នុងមួយថ្ងៃ អង្ករកន្លះគីឡូ នារយៈពេលមួយខែពេញ នៃខែរ៉ម៉ាឌន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMAhw1F6J3Ae2V8Eo3VmKwU2TTIGK74ti0EVMQvs2LlmVueCmfPnzJqPOxjhk4J6qBGsZDEtybfJhy8GZMafW2KB7spPIJrR_EHeLhlxWBRNmSxsNcDpPpYcWqsxbgKcnv58VInU02HwHIfaJfVcvvP83VpE0SqtvehuwJhFscbzrUD3ITl-sp-7dTtWY/s1280/photo_2024-03-11_14-48-50.jpg