Home ព័ត៌មានអន្តរជាតិ មនុស្សយន្តប្រុសដំបូងបង្អស់របស់អារ៉ាប៊ីសាអូឌីត បានបង្ហាញអាកប្បកិរិយាមិនសម..រម្យទៅលើស្ត្រី

មនុស្សយន្តប្រុសដំបូងបង្អស់របស់អារ៉ាប៊ីសាអូឌីត បានបង្ហាញអាកប្បកិរិយាមិនសម..រម្យទៅលើស្ត្រី

134
0

បរទេស៖ ថ្មីៗនេះយោងតាម NDTV បានឱ្យដឹងថា មនុស្សយន្តបុរសដំបូងបង្អស់របស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលមានឈ្មោះថា Mohammad បានបង្កឱ្យមានភាពចម្រូងចម្រាសពេញបណ្តាញសង្គម ខណៈដែលមនុស្សយន្តស្វ័យប្រវត្តិនេះបានយកដៃទៅប៉ះត្រគាករបស់ស្ត្រីម្នាក់ដែលជាអ្នកសារព័ត៌មាន ក្នុងអំឡុងពេលព្រឹត្តិការណ៍បច្ចេកវិទ្យាមួយដែលធ្វើឡើងនៅទីក្រុង Riyadh។

Mohammad គឺជាមនុស្សយន្តប្រុស AI ដំបូងបង្អស់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្កើតដោយក្រុមហ៊ុនមនុស្សយន្ត និងបញ្ញាសិប្បនិមិត្ត QSS។ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនរិះគន់ និងជជែកវែកញែកអំពីភាពមិនសមស្របនៃអាកប្បកិរិយារបស់មនុស្សយន្តនេះ ខណៈដែល Mohammad បានយកដៃទៅប៉ះត្រគាគរបស់អ្នកយកព័ត៌មានម្នាក់។null

ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹត្តិការណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ DeepFest ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រុមហ៊ុន QSS បានបើកដំណើរការមនុស្សយន្ត Mohammad ជាលើកដំបូងរបស់ខ្លួន ជាមួយនឹងសម្លៀកបំពាក់ប្រពៃណី។ នាយកក្រុមហ៊ុនបាននិយាយថា Mohammad គឺជាមនុស្សយន្តដំបូងគេរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានរាងដូចមនុស្ស ហើយវាត្រូវបានផលិត និងបង្កើតជាគម្រោងជាតិ ដើម្បីបង្ហាញពីសមិទ្ធិផលក្នុងវិស័យបញ្ញាសិប្បនិមិត្ត។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងព្រឹត្តិការណ៍នេះ Mohammad បានបញ្ចេញអាកប្បកិរិយាមិនសមរម្យទៅលើស្រ្តី ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំង។ ឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ ក្រុមហ៊ុនផលិតបានបញ្ជាក់ថា Mohammad គឺ “ដើរស្វ័យប្រវត្តិ” ហើយថាវាដំណើរការដោយឯករាជ្យដោយគ្មានប្រតិបត្តិករបញ្ជាវានោះទេ។ ក្រុមហ៊ុនបានបន្តទៀតថា “យើងនឹងធ្វើការពិនិត្យយ៉ាងល្អិតល្អន់ឡើងវិញលើខ្សែវីដេអូ និងកាលៈទេសៈជុំវិញឧបទ្ទវហេតុនេះ ហើយយើងនឹងបន្ថែមវិធានការណ៍ដើម្បីការពារនរណាម្នាក់ពីការចូលទៅជិតមនុស្សយន្តនៅក្នុងជួរនៃចលនារបស់វា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIJL3osKKDaOUGHGk14ggwclZcMij99q794eoyj3niIOchRHqIr43U7nZcu8bam1QNDkdtBgJGjd-_fY9Sbp9yeogGptCXj2hQSRBXinEEB5D9HumhCvtb4Lpn6JbKtzYd5KJ8akymgVOo-yBJBE2ywpBYo7R4Yjjno7fJJIWjZOZSXZQx6WAM_I0-ysU/s800/saudi-arabias-robot.png

គួរបញ្ជាក់ដែរថា Mohammad គឺជាកំណែវិវត្តរបស់ Sara ដែលជាមនុស្សយន្តដំបូងគេដែលត្រូវបានបង្កើតឡើងដោយអារ៉ាប៊ីសាអូឌីត។ មនុស្សយន្តរបស់ QSS អាចនិយាយបានច្រើនភាសា ទំនាក់ទំនង ទទួលពាក្យបញ្ជា និងឆ្លើយតបទៅនឹងសំណើ។ គំរូមនុស្សយន្តនេះក៏អាចធ្វើចលនាដៃ ក រាងកាយផ្នែកខាងលើ និងបង្ហាញពីអារម្មណ៍ និងទឹកមុខរបស់វាផងដែរ។ បញ្ញាសិប្បនិមិត្តត្រូវបានប្រើប្រាស់តាមរយៈកាមេរ៉ាដែលភ្ជាប់មកជាមួយ ដើម្បីកំណត់ពីពេលដែលមនុស្សម្នាក់នៅពីមុខមនុស្សយន្ត។

ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាមនុស្សយន្ត ជាពិសេសមនុស្សយន្តដែលមានរូបរាងជាមនុស្ស តែងតែបង្កឱ្យមានការភ័យខ្លាចថាប្រព័ន្ធនឹងដកហូតការងាររបស់មនុស្សនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលគិតថាប្រព័ន្ធបែបនេះអាចយកតម្រាប់តាមអាកប្បកិរិយារបស់មនុស្សមួយចំនួនដែលមិនចង់បាន។ ដូច្នេះឧប្បត្តិហេតុរបស់មនុស្សយន្ត Mohammad បានបង្ហាញថា AI និងប្រព័ន្ធមនុស្សយន្តត្រូវការការបណ្តុះបណ្តាល និងអភិវឌ្ឍបន្ថែមទៀត មុនពេលប្រើប្រាស់យ៉ាងទូលំទូលាយនៅកន្លែងសាធារណៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHJuGoQRiKFwjPfWNOXYOJHC3uI2NB9QlRrLI5lqfXED-7uSLCKpvcoEkRcMd0q1I89IBzwSHE_DLSDM_JQAkLtLlsTN4Cass9b3JGUgBi1SRoNPJ5ujVQT5wn5sN7Z77yttutm9LCSlinEpJu029F3NteAeSfVH42EkENAOEE2QYbqWyL9VzfrfnINg/s1483/Mohammad_the_Humanoid_Robot.jpeg