Home ព័ត៌មានជាតិ មហាជនផ្ទុះប្រតិកម្មក្រោយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣យកប្រាសាទតាសោមរបស់ខ្មែរដាក់ផ្ទាំង Poster រឿងថ្មី

មហាជនផ្ទុះប្រតិកម្មក្រោយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣យកប្រាសាទតាសោមរបស់ខ្មែរដាក់ផ្ទាំង Poster រឿងថ្មី

121
0

ប្រទេសថៃដែលនិយមចោទមកលើកម្ពុជាថាលួចចម្លងរឿងរបស់ខ្លួនព្រមទាំងពហិកាមិនទស្សនារឿងខ្មែរ «ម៉ែក្រឡាភ្លើង»ពេលនេះបែរជាទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ជាជាតិសាសន៍របស់ខ្លួន និងជាទូរទស្សន៍ធំមួយក្នុងស្រុកបានយកប្រាសាទតាសោមរបស់ខ្មែរដាក់ក្នុងផ្ទាំង Poster រឿងថ្មីដោយមិនញញើត។ ការបង្ហាញសកម្មភាពរបស់ភាគីថៃបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរផ្ទុះប្រតិកម្មជាថ្មី ខណៈពេលនេះពលរដ្ឋកំពុងរង់ចាំការស្រាយបំភ្លឺពីក្រសួងពាក់ព័ន្ធទៅលើករណីនេះនឹងមានចំណាត់ការបែបណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheOThK0JG7Lw-u9Bs6XJVOrdQrCNUZsjcLtY-R6sK5XJtSAHucpikjBSu75Hh-AJ3UuW7tN8tyDtVcUpBRFelIr1GRNljkAeSw3C0XBza2BLP3O-m4sbQJDb1DSa-xuwkfRyAroSgotJgODkqQo3qli74tA0uuw8YsJc0VxASC8kn2FFZVVygxG-SlFPY/s1123/image_2024-03-07_09-17-01.png

នៅល្ងាចថ្ងៃទី៦ មីនា នៅលើផេក ch3thailand បានបង្ហោះផ្ទាំង Poster មួយសន្លឹកអំពីរឿងភ័យរន្ធត់មួយជាវគ្គ២ ដែលនឹងចាក់បញ្ចាំងក្នុងរោងកុននៅខែតុលា។ ទោះយ៉ាងណា រូបភាពមួយសន្លឹកនេះមិនមែនជារូបភាពធម្មតានោះទេ ព្រោះរូបភាពប្រាសាទនេះមិនមែននៅប្រទេសថៃ តែគឺជាប្រាសាទតាសោម ជាប្រាសាទរបស់ខ្មែរនៅលើទឹកដីខ្មែរ។ ប្រាសាទតាសោម បានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នាចុងសត្សវត្សរ៍ទី១២ មានទីតាំងស្ថិតនៅខាងជើងឆៀងខាងកើត បរិវេណ អង្គរធំ ត្រូវនឹងទិសខាងកើត នៃប្រាសាទនាគព័ន្ធ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ឃើញសកម្មភាពរបស់ថៃបែបនេះ អ្នកលេងបណ្តាញសង្គមកម្ពុជាបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ខណៈមកទល់នឹងព្រឹកថ្ងៃទី៧ មីនា ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣នៅមិនទាន់កែសម្រួលនៅឡើយ។ នេះមិនមែនជាលើកទី១នោះទេដែលផលិតករថៃដាក់ប្រាសាទរបស់ខ្មែរនៅលើផ្ទាំង Poster របស់ខ្លួនម្តងហើយម្តងទៀត ពេលពលរដ្ឋកម្ពុជាបញ្ចេញប្រតិកម្ម ភាគីថៃបានត្រឹមឆ្លើយថាជាការភ័ន្តច្រលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOdgXrSG3xfO8uKnMrkaytIEz27_XQRoqU4KdG-4iw1noLmn2Jlzq5C5efP1HVhyzLei2mT6Jpb0D9PTsY0u4LPTnTx9Ncx19YTiMY3IHH0mrMjwmyHlSwgnrDywbOS0QLAcIiUyAjuPPx9Amfi0XUJ84ha8zHau4Tf4OBMdBPuR-xOcGiLIC6LRCUVNQ/s1350/image_2024-03-07_09-17-02.png

គេចាំបានដែរថា កាលពីខែមីនា ឆ្នាំ២០២៣ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ក៏បានយករូបប្រាសាទអង្គរវត្តដាក់នៅក្នុង Poster រឿងថ្មីរបស់ខ្លួនដែលសម្តែងដោយតួឯកស្រីល្បីឈ្មោះ Mookda Narinrak និងតួឯកប្រុស Mike Pattaradet។ ពេលពលរដ្ឋខ្មែរបញ្ចេញមតិប្រតិកម្មទើបខាងស្ថានីយទូរទស្សន៍ចេញមុខសូមទោសដោយលើកហេតុផលថាគ្រាន់តែជាការយល់ច្រឡំ និងបានដករូបប្រាសាទអង្គរវត្តចេញវិញ។

មិនត្រឹមតែករណីថ្មីៗនេះនិងករណី១ឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែផលិតករថៃមួយចំនួនបានប្រើប្រាស់ប្រាសាទ និងធនធានរបស់ខ្មែរយកទៅប្រើប្រាស់ដោយមិនខ្លាចរអារទាំងអះអាងប្រាប់គេឯងថាខ្មែរចូលចិត្ត Copy ថៃ ប៉ុន្តែជារឿយៗបែរជាយករបស់ខ្មែរទៅធ្វើជារបស់ខ្លួនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDnQYag3OMkl4zNpetuY_FEbU23PB6avl8Xk0EFqh7mnkZbBJfu_N9n-Maj7Cs5vyCM5lGmQWfXKQw3d7gYjHBrbA44oAh7ajozYUrturOJPEgLQaz_-ThmcK_WbVUCwGwtMlInyb_hWgDO2yWUn72V_04bP_e-vxeyr_xCqEteOUuZwvRcYGxW46wLis/s960/image_2024-03-07_09-17-03.png

យ៉ាងណាមិញ ការយកប្រាសាទតាសោមរបស់ខ្មែរទៅដាក់ផ្ទាំង Poster រឿងថៃបានធ្វើឱ្យមហាជនបញ្ចេញប្រតិកម្មឡើងមក ខណៈពលរដ្ឋរង់ចាំមើលដំណោះស្រាយពីស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ក៏ដូចជាសេចក្តីស្រាយបំភ្លឺរបស់ក្រសួងកម្ពុជាផងដែរ៕