Home ព័ត៌មានអន្តរជាតិ ត្រីបាឡែនពណ៌ប្រផេះបានលេចឡើងម្តងទៀតនៅមហាសមុទ្រអាត្លង់ទិកបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ២០០ ឆ្នាំ

ត្រីបាឡែនពណ៌ប្រផេះបានលេចឡើងម្តងទៀតនៅមហាសមុទ្រអាត្លង់ទិកបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ២០០ ឆ្នាំ

307
0

បរទេស៖ ត្រីបាឡែនពណ៌ប្រផេះដែលជាសត្វដ៏កម្រត្រូវបានគេគិតថាផុតពូជនៅក្នុងមហាសមុទ្រអាត្លង់ទិកតាំងពីទសវត្សរ៍ឆ្នាំ ១៧០០ មកម្លេះ ប៉ុន្តែស្រាប់តែថ្មីៗនេះវាបានបង្ហាញខ្លួនម្តងទៀតនៅជិតកោះ Nantucket រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

យោងតាម NBC News ដែលបានចុះផ្សាយនៅថ្ងៃ៦ ខែមីនា ឆ្នាំ២០២៤ ថាត្រីបាឡែននេះត្រូវបានគេប្រទះឃើញនៅចម្ងាយ ៣០ ម៉ាយពីភាគខាងត្បូងនៃកោះ Nantucket កាលពីថ្ងៃទី១ ខែមីនា ដោយបានឃើញវាធ្វើការជ្រមុជទឹក និងហែលលេងជុំវិញសមុទ្រ ហាក់ដូចជាកំពុងរកចំណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJDQuM-9eZP9d8DlJZURNQbY8b7U1OFZNzyDrfFhgZFzMdbvsTcP31Fnht-THzvSrcA1il_Q6WeL8euCxam2SqIUvmmI2c5KB6HJnL0e8dyLz7pfrC1jOh-Ix_INST4b-xmcrdmLHD8mdTFwd4kmk3ahCxQwb5v1GDyT04Y2ULBmyX1baPfMBa9-9Mks/s700/65e75b206080194819fca214.webp

បើយោងតាមអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌល Anderson Cabot of the New England Aquarium សម្រាប់ជីវិតសត្វសមុទ្របាននិយាយថា ប្រភេទសត្វនេះបានបាត់ខ្លួនពីមហាសមុទ្រអាត្លង់ទិកនៅសតវត្សទី ១៨ ដែលមួយផ្នែកដោយសារតែការនេសាទត្រីបាឡែន។ ទោះជាយ៉ាងណា ការរកឃើញថ្មីៗនេះ បានបង្ហាញពីសារៈសំខាន់នៃការស្ទង់មតិ ដោយយើងរំពឹងថានឹងរកឃើញត្រីបាឡែនកម្រជាច្រើនប្រភេទទៀតនៅក្នុងមហាសមុទ្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhncfDp4KsAGxgwByhK9Cqbn3bl8HQgcmWknVH-C1D8sdAsnvpS3R3Oysg2rQL4wwmvsTaXVp210XqZdq1gEvDTcNYtjYZPWupWxTTsn9nBTTEgkz6w9JJXxHNMX8Z_ivJVmsYdbfwYCE-qNbq979tYYZFsNawyGGWc2F4VDptZ3Ts8W6wIHa3nWzT9uk/s640/091f98a43c5ded427ffc930630275d35.jpg

ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងទៀតថា ជាទូទៅត្រីបាឡែនពណ៌ប្រផេះភាគច្រើនគឺវាលូតលាស់នៅតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែដោយសារបម្រែបម្រួលអាកាសធាតុអាចជាមូលហេតុដែលត្រីបាឡែនពណ៌ប្រផេះបង្ហាញសញ្ញាទៅសមុទ្រអាត្លង់ទិកវិញ។ ត្រីបាឡែននេះប្រហែលជាបានឆ្លងកាត់ Northwest Passage ដែលជាផ្លូវឆ្លងកាត់មហាសមុទ្រអាកទិកតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិក។ ការឡើងកំដៅផែនដីធ្វើឱ្យ Northwest Passage គ្មានទឹកកកក្នុងរដូវក្តៅ ដោយផ្តល់ផ្លូវសម្រាប់ត្រីបាឡែនពណ៌ប្រផេះហែលចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8i30-V8LW__GLlwAMLvpV8eBtTAWiLHJssj1pMRxMjdWgy38iftN_SRQ_bhS8Wnly69PZhzJSBVv5rKolS9RTsr5_P0aFXmFlBZBPz-77j7KIUl-69SbMFZhVRqgbVBDu6bCeWjAmEusVsmW-zUtXKJ5TIwx4PpY64FkfNqjx3Ip4NdiU-QDMxng02Js/s768/BB1jnjQz.jpg

ទោះជាយ៉ាងណាក៏ដោយ មហាសមុទ្រកាន់តែក្តៅធ្វើឱ្យអ្នកជំនាញអាកាសធាតុព្រួយបារម្ភអំពីបញ្ហាជាច្រើនដូចជាខ្យល់ព្យុះខ្លាំង ការបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម និងការរលាយទឹកកកសមុទ្រជាដើម។ ការប្រែប្រួលអាកាសធាតុក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រភេទត្រីបាឡែនផ្សេងៗទៀតផងដែរ ក្រៅពីត្រីបាឡែនពណ៌ប្រផេះ។ ជាឧទាហរណ៍ ត្រីបាឡែនខាងជើងអាត្លង់ទិក ដែលជាប្រភេទសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) គឺកាន់តែតិចទៅៗ ដោយសារអាកាសធាតុក្តៅខ្លាំងពេក៕