Home ព័ត៌មានជាតិ នាងកែវណាម៉ាធីតាមុខសេះ តាមពិតបានបន្សល់ចេតិយនៅក្បែរភ្នំឧដុង្គសោះ!

នាងកែវណាម៉ាធីតាមុខសេះ តាមពិតបានបន្សល់ចេតិយនៅក្បែរភ្នំឧដុង្គសោះ!

367
0

រឿងនិទានខ្មែរបុរាណ «ព្រះនាងកែវណាម៉ាធីតាមុខសេះ» ដែលគ្រប់គ្នាបានស្គាល់និងចងចាំយ៉ាងច្បាស់អំពីសាច់រឿង ប៉ុន្តែស្ទើរតែមិនមានអ្នកដឹងទេថាចេតិយរបស់នាងគឺបាននឹងកំពុងមានវត្តមានលើទឹកដីនៃប្រទេសកម្ពុជាពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJxAMyfETyQcMC5WZ-zu8dyxMLAk6uUPz6DQ-l1slOxcKd8v2SWIehOcoddTlQ-z52EYLGFZpj0LNCTswQawtrxRxT0MV5VJn1qEFk7NxHQ9-ZCKgXvHrGFfJlg8UTU5QU9_oSGAsznGNC06tEw83weqalIF90G59esvkrOslhm6_0w1ePgP-O3pYRsbk/s1069/Screenshot%202024-03-06%20144622.png

វត្តមួយកន្លែង ដែលត្រូវបានគេស្គាល់ថា «វត្តវិហារសំណ» មិនត្រឹមតែជាវត្តដ៏ចំណាស់មួយនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេជឿជាក់យ៉ាងមុតមាំថាវត្តនេះបានបន្សល់ទុកចេតិយបុរាណរបស់ «ព្រះនាងកែវណាម៉ាធីតាមុខសេះ» ដែលចេតិយដីមួយនេះគឺហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំនិងដើមជ្រៃរយឆ្នាំចាក់ឬសខ្វាត់ខ្វែងយ៉ាងខ្ពស់។ វត្តវិហារសំណនេះ គឺមានទីតាំងស្ថិតនៅ ភូមិវិហារហ្លួង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ចម្ងាយ ៣៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ កាត់តាមបណ្តោយផ្លូវជាតិលេខ៥ ឬវត្តនេះគឺស្ថិតនៅខាងជើងភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ចម្ងាយ ៣គីឡូម៉ែត្រ។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/205444060_338100291343696_43911529647657267_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=ZCqZd74Jek8AX8BvI-c&_nc_ht=scontent.fpnh20-1.fna&oh=00_AfAEkqoD2kgZ7lJONWNfT1PxSQlVA4A_DWLvQycUKORy4A&oe=65ED7C2E

នាងកែវណាម៉ាក្បាលជាសត្វសេះ ក៏បានចងក្រងទុកក្នុងគម្ពីរព្រះពុទ្ធសាសនា ដែលចំណេរកាលក្រោយៗមក កម្ពុជាយើងបានបំប្លែងនិងសរសេរបានជាអត្ថបទអក្សរសិល្ប៍ខេមរភាសា។ ចំណែកប្រទេសថៃក៏បានបំប្លែងរឿងនេះនិងសរសេរតាមអត្តសញ្ញាតជាតិរបស់គេដែរ។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/430001936_7991074220921151_8096229021477235866_n.jpg?_nc_cat=102&ccb=1-7&_nc_sid=5f2048&_nc_ohc=_HH0PV2ojtgAX9OK-CO&_nc_ht=scontent.fpnh20-1.fna&oh=00_AfBh0iMf6DnuX_hc9Ghuu1xYTQjjHoVEaXUPaIeChyb7Mw&oe=65EC4475

ទោះជាយ៉ាងណា ខ្សែភាពយន្ត«រឿងនាងកែវណាម៉ាធីតាមុខសេះ» របស់ផលិតកម្មសុវណ្ណគិរីភាពយន្ត ដឹកនាំរឿងដោយ លោក ហ៊ុយ គឹង និង លោកស្រី ឌី សាវ៉េត ដែលបានផលិតឡើងដំបូងក្នុងឆ្នាំ ១៩៦៨។ អំឡុងពេលនោះ ខ្សែភាពយន្តមួយនេះបានមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលសន្ទុះនៃការគាំទ្រក៏បានរីកដុះដាលដល់ក្នុងសង្គមថៃនាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅមើលរឿងស្នាដៃខ្មែរនិពន្ធមួយនេះ ព្រោះកាលនោះវិស័យខ្សែភាពយន្តថៃមិនទាន់មានភាពរីកចម្រើននៅឡើយទេ ខណៈថៃក៏ពុំទាន់ផលិតរឿងនេះបានផងដែរ។ https://i.ytimg.com/vi/rwm79mUmToA/maxresdefault.jpg

យ៉ាងណាមិញ អំឡុងទសវត្សឆ្នាំ៩០ជាង ប្រទេសថៃក៏បានចម្លងសាច់រឿងរបស់ខ្មែរមួយនេះទៅកែកុនឲ្យក្លាយជារបស់ខ្លួននិងផលិតឡើងវិញតាមបែបថៃប្រកបដោយភាពជោគជ័យ ហើយក៏យកទៅចាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍បានយ៉ាងល្បីល្បាញបំផុត។ ខណៈបានធ្វើឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនខ្មែរមួយចំនួន ថារឿងនេះជារបស់ថៃទៅវិញផងដែរ៕