ទន្ទឹមនឹងរឿងរ៉ាវចម្រូងចម្រាសនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមរវាងអ្នកលេងបណ្តាញសង្គមខ្មែរ និង ថៃ ពេលនេះអ្នកនាង សុគន្ធ លីនណា PD Miss Grand ភ្នំពេញ សម្រេចចិត្តលុបចោលតារាថៃដ៏មានប្រជាប្រិយភាពម្នាក់គឺ Patricia Good ត្រូវជាប្អូនថ្លៃកំពូលតារាសម្តែង Chompoo Araya ដែលត្រូវនឹងមកប្រទេសកម្ពុជា។ ការលុបចោលនេះ PD Miss Grand ភ្នំពេញថាក្រុមហ៊ុនខាតលុយយ៉ាងច្រើន ដោយជំនួសតារាកម្ពុជាវិញដើម្បីលើកស្ទួយសិល្បៈខ្មែរនិងឱ្យតម្លៃទៅលើតារាក្នុងស្រុក។
កន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានពង្រីកទីផ្សាររបស់ខ្លួនដោយចូលរួមឧបត្ថម្ភកម្មវិធីនៅស្រុកក្រៅ និង ហៅតារាល្បីៗមកកម្ពុជាដូចគ្នាដើម្បីឱ្យផលិតផលរបស់គេកាន់តែទូលំទូលាយនិងល្បីល្បាញមានអតិថិជនកាន់តែច្រើន។ អ្នកនាង សុគន្ធ លីនណា ម្ចាស់ផលិតផលមួយរូប និងជា PD Miss Grand ភ្នំពេញគ្រោងនឹងបង្ហាញវត្តមានតារាថៃ Patricia Good ត្រូវជាប្អូនថ្លៃកំពូលតារាសម្តែង Chompoo Araya មកកម្ពុជាក្នុងឱកាសរៀបចំការប្រគំតន្រ្តីនាពេលខាងមុខនេះ ប៉ុន្តែសម្រេចចិត្តលុបចោលវិញដោយសារតែបញ្ហាចម្រូងចម្រាសនាពេលថ្មីៗនេះ។
តាមការប្រកាសនាល្ងាចថ្ងៃទី៥ មីនា PD Miss Grand ភ្នំពេញ បានឱ្យដឹងថា «សូមជម្រាបជាផ្លូវការថា នៅក្នុងថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន LN បានសម្រេចចិត្ត Cancel អ្នកនាង Patricia ដែលក្នុងខណៈ ពេលនេះក្រុមហ៊ុនហ៊ានខាតបង់នូវទឹកប្រាក់កក់ជាច្រើន។ ក្នុងកម្មវិធី Concert LN នឹងជំនួសមកវិញពីតារាចម្រៀង និង តារាកិត្តិយសដ៏ល្បីៗជារូប ដើម្បីលើកស្ទួយវិស័យសិល្បៈខ្មែរ និងការឱ្យតម្លៃទៅលើតារាស្រុកខ្មែរ»។ ការប្រគំតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមីនា ដែលមានទីតាំងនៅ ផ្សារទំនើប ខេម៉ល វេងស្រេង។.png)
ការសម្រេចចិត្តលុបចោលវត្តមានរបស់តារាថៃខាងលើនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការសប្បាយចិត្តរួមទាំងកោតសរសើរនូវការសម្រេចចិត្តមួយនេះ៕w.png)










