ប្រទេសចិន៖ Sky Magic Net ដែលជាសួនកុមារលើអាកាសដ៏ធំបំផុតរបស់ពិភពលោក ស្ថិតនូវភាគខាងកើតប្រទេសចិន បានកំពុងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ទាំងក្នុង និងក្រៅប្រទេស។
Sky Magic Net មានទីតាំងនៅ Goose Brigade Adventure Park ក្នុងភូមិ Xiuyan សង្កាត់ Tangxian ក្រុង Yongkang ខេត្ត Zhejiang ប្រទេសចិន។ កន្លែងនេះបង្ហាញពីសំណាញ់ពណ៌បៃតងព្យួរនៅលើអាកាសក្នុងកម្ពស់ ១០០ ម៉ែត្រដែលតភ្ជាប់ដោយស្ពានរវាងច្រាំងថ្មចោទពីរ។ នៅលើសំណាញ់ដែលលាបពណ៌ដូចទីលានបាល់ទាត់ ក្មេងៗជាច្រើនអាចរត់លេងពីខាងលើ ហើយអាចមើលឃើញស្រះធំមួយនៅក្រោមដីតាមរយៈសំណាញ់។
កន្លែងកម្សាន្តនេះបានបើកដំណើរការជាសាធារណៈតាំងពីខែតុលា ឆ្នាំ២០២៣ ដែលមានកម្ពស់ ២០០ ម៉ែត្រពីលើដី គ្របដណ្តប់លើផ្ទៃដី ១៦០០ ម៉ែត្រការ៉េ។ នៅក្នុងខែមករាឆ្នាំ ២០២៤ ទីតាំងនេះត្រូវបានទទួលស្គាល់ដោយ “Carrying the Flag World Records” ថាជា “សួនកម្សាន្តលើអាកាសដ៏ធំជាងគេបំផុតលើពិភពលោក”។ រចនាសម្ព័ន្ធសំណាញ់របស់សួនកុមារត្រូវបានបែងចែកជាពីរជាន់ ដោយជាន់លើគឺសម្រាប់ភ្ញៀវចូលរួមកម្សាន្ត និងជាន់ក្រោមមានតួនាទីជារបាំងសុវត្ថិភាព។
ដើម្បីធានាសុវត្ថិភាព សួនកុមារអាចផ្ទុកមនុស្សបានតែ ៥០ នាក់ប៉ុណ្ណោះក្នុងមួយលើក ហើយទម្ងន់អ្នកលេងត្រូវបានកំណត់ត្រឹម ៩០ គីឡូក្រាមដោយឈរនៅលើសំណាញ់លើអាកាសអ្នកទស្សនាមិនត្រឹមតែមានភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងអាចឃើញទេសភាពនៃផ្ទាំងថ្មដែលមានជម្រៅរាប់រយម៉ែត្រទៀតផង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ Sky Magic Net បានក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។
លោក Tiet Song Ve អគ្គនាយករងនៃក្រុមហ៊ុនអភិវឌ្ឍន៍ទេសចរណ៍ Goose Brigade បាននិយាយថា សួនកុមារបច្ចុប្បន្នមានហ្គេមបាល់ យូហ្គា និងប៉េងប៉ោងតូចៗ។ ក្មេងៗមានអារម្មណ៍សប្បាយរីករាយក្នុងការលេងនៅទីនេះ ហើយមនុស្សពេញវ័យក៏អាចមានអារម្មណ៍ដូចជាពួកគេត្រលប់ទៅកុមារភាពផងដែរ ដោយគ្រាន់តែគេងក្រោមពន្លឺថ្ងៃនៅលើសំណាញ់មានអារម្មណ៍ថារីករាយណាស់។ បុគ្គលិកសួនកម្សាន្តក៏បាននិយាយដែរថា សំណាញ់នេះគឺមានសុវត្ថិភាព ហើយអ្នកទស្សនាអាចទទួលយកវាបានដោយសេរី។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមនាយកដ្ឋានត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារក្នុងស្រុកបាននិយាយថា Sky Magic Net នៅតែស្ថិតក្រោមការត្រួតពិនិត្យជាសាធារណៈ ក៏ដូចជាការផ្ទៀងផ្ទាត់បន្ថែមទៀតដោយផ្អែកលើស្តង់ដារពាក់ព័ន្ធមួយចំនួន ដើម្បីរក្សាសុវត្ថិភាពសម្រាប់កុមារនិងភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស៕
Running on this playground will give you a high… if you dare to. pic.twitter.com/96qBGWwvQf
— South China Morning Post (@SCMPNews) February 29, 2024










