ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលល្បីល្បាញខាងបច្ចេកវិទ្យាទំនើបៗ ទីកន្លែង វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីដ៏សម្បូរបែប ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។ ទោះជាយ៉ាងណា សម្រាប់ភ្ញៀវទេសចរថ្មីថ្មោងដែលទើបមកទស្សនាប្រទេសជប៉ុនជាលើកដំបូង គួរតែដឹងពីចំណុចមួយចំនួនដែលអ្នកមិនគួរធ្វើនៅក្នុងប្រទេសជប៉ុន។
១.កុំនិយាយខ្លាំងៗនៅផ្លូវសាធារណៈ ដើម្បីកុំឱ្យគេវាយតម្លៃថាមិនសមរម្យ អ្នកមិនគួរនិយាយខ្លាំងៗ ឬកាយវិការហួសហេតុពេកទេ។
២.កុំឈរខាងស្តាំដៃផ្តេសផ្តាសនៅលើជណ្តើរយន្ត ដោយត្រូវឈរនៅខាងឆ្វេងដៃ ប្រសិនបើអ្នកមិនប្រញាប់ប្រញាល់។
៣.កុំបាញ់ទឹកអប់ខ្លាំងពេក ព្រោះប្រជាជនជប៉ុនមានភាពរសើបខ្លាំងចំពោះក្លិនក្រអូប អ្នកខ្លះថែមទាំងចាត់ទុកថាទឹកអប់គឺមិនល្អ និងមិនពេញចិត្ត។ សម្រាប់ពួកគេ ក្លិនដែលមានតម្លៃបំផុតគឺគ្មានក្លិនអ្វីទាំងអស់។
៤.ហាមបរិភោគ ឬផឹកនៅកន្លែងសាធារណៈ ទោះបីជាមិនត្រូវបានហាមឃាត់យ៉ាងច្បាស់លាស់ក៏ដោយ ក៏ការបរិភោគ ឬផឹកនៅទីសាធារណៈ គឺរឿងមួយមិនល្អ ព្រោះប្រទេសនេះគឺស្រឡាញ់អនាម័យ និងភាពស្អាតស្អំណាស់។
៥.ហាមចង្អុល ការចង្អុលត្រូវបានចាត់ទុកថាជាកាយវិការមិនសមរម្យ ឬឈ្លើយ។ ផ្ទុយទៅវិញ អ្នកអាចប្រើដៃទាំងមូលរបស់អ្នកដើម្បីផ្តល់ការណែនាំ ឬល្អជាងនេះទៀតដោយពឹងផ្អែកលើការប្រាស្រ័យទាក់ទងដោយពាក្យសម្ដី។
៦.ត្រូវលាក់ស្នាមសាក់ សម្រាប់អ្នកទេសចរ ការសាក់រូបអាចបង្ហាញពីបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេសជប៉ុន ព្រោះអ្នកអាចនឹងត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់អាងហែលទឹក ស្ប៉ា កន្លែងហាត់ប្រាណ ឬបន្ទប់ទឹកបែបប្រពៃណីជប៉ុនជាដើម។
៧.កុំតថ្លៃ ព្រោះវាមិនដូចប្រទេសអាស៊ីដទៃទៀតទេ ដែលនៅប្រទេសជប៉ុនអ្វីៗភាគច្រើន តម្លៃសុទ្ធតែស្របច្បាប់។
៨.កុំច្របាច់របស់របរនៅក្នុងហាងទំនិញ ព្រោះទំនិញដែលគេយកមកគឺសុទ្ធតែល្អបំផុតហើយ៕










