សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើគម្រោងរៀបចំមជ្ឈមណ្ឌលសមាធិ ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
គម្រោងមជ្ឈមណ្ឌលសមាធិនេះ នឹងជួយលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។
គម្រោងនេះ នឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរណ៍។
សូមបញ្ជាក់ថា ស្ទឹងពពក ជាកន្លែងកំសាន្តមួយដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ស្ទឹងពពក មានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹង៕










