Home ព័ត៌មានអន្តរជាតិ អាមេរិកសាកល្បងបំពាក់ផ្ទាំងសូឡាលើដំបូលរថយន្តអគ្គិសនី

អាមេរិកសាកល្បងបំពាក់ផ្ទាំងសូឡាលើដំបូលរថយន្តអគ្គិសនី

143
0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនអាមេរិកឈ្មោះ DartSolar ប្រកាសថា ក្រុមហ៊ុនបានសាកល្បងគម្រោងបំពាក់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យនៅលើដំបូលរថយន្តអគ្គិសនី ដើម្បីឱ្យវាសាកថ្មរថយន្តដោយស្វ័យប្រវត្តិ ហើយជំហានដំបូង ក្រុមហ៊ុនបានសាកល្បងជាមួយរថយន្តអគ្គិសនី Tesla Model Y ។ ក្រុមហ៊ុនបានប្រើប្រាស់ផ្ទាំងសូឡាទំហំធំ ចំនួន៩ផ្ទាំង ដាក់នៅលើដំបូលរថយន្ត ក្នុងនោះផ្ទាំងសូឡា១ផ្ទាំង នឹងមានសមត្ថភាពផលិតអគ្គិសនី ស្មើនឹង១៧៥វ៉ាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSEvzSpN1LxEgFQtG6t0afTLfTY-I89atK3cKXwsJrt9e4eO523IK-2QoWJVANn7doOxRsR9g94CgtfOZwrrnCym_tS5sST51gn6QoFvGwKXAkrj1yfrVOGEOml2z2ajONs55WUSgAUIiSJF4rNf4zqNabgdvn6gIEtJzCnuuQz-WhgAX3q0igrccX3Gw/s900/channels4_profile.jpg

ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យនេះ អាចផលិតថាមពលអគ្គិសនីបាន៦គីឡូវ៉ាត់ម៉ោងក្នុង១ថ្ងៃ ប្រសិនបើប្រៀបធៀបជាមួយការបើកបរក្នុងចម្ងាយផ្លូវប្រមាណ៣២គីឡូម៉ែត្រ ខណៈវាស្រូបពន្លឺព្រះអាទិត្យរយៈពេល៥ម៉ោង ។ ផ្ទាំងសូឡាដែលក្រុមហ៊ុនបង្ហាញនេះ គឺជាប្រភេទ Beta 1 ឬជាបន្ទះសូឡាដំបូងគេបង្អស់ ដែលមានទម្ងន់តិចជាង៧៥គីឡូក្រាម ។

ក្រុមហ៊ុនបញ្ជាក់ថា ផ្ទាំងសូឡានេះ គឺមានទម្ងន់ស្រាលសមល្មមសម្រាប់ដាក់នៅលើដំបូលរថយន្ត ។ លើសពីនេះ គេអាចបត់ ឬពង្រីកផ្ទាំងសូឡាបន្ថែមទៀត ដើម្បីឱ្យសមនឹងកន្លែងចតរថយន្តទូទៅផងដែរ ។ ផ្ទាំងសូឡា១ ក្រុមហ៊ុននឹងលក់ក្នុងតម្លៃ៤.០០០ដុល្លារអាមេរិក ។ ផ្នែក DartSolar បញ្ជាក់ថា ការច្នៃប្រឌិតនេះនឹងជួយឱ្យម្ចាស់រថយន្តអគ្គិសនីអាចសន្សំសំចៃប្រាក់ប្រមាណ០.៩៧ដុល្លារអាមេរិកកក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGhW1xgOBuRKgzfi3wzx5kqAbEZiO-vZv9GuY8SWczKUkjzH19QxKqgDYJXr_PAJLJI5UqAglMfArYpl_8Aq2G8hzJcM-X41ur8KyS09_t7IFv-FHoFoTTEnwB_tHCeBmFTj1g_JkS2nrJpLQP1BlhDbILyNWKY4sqnY2p-Iv-qR7WpK6UKe0O7Mde_ZI/s2500/download.webp

Tesla គឺជារថយន្តអគ្គិសនីដ៏ពេញនិយមសម្រាប់ការសាកល្បងផ្ទាំងសូឡា ប៉ុន្តែលោក Elon Musk និយាយថា លោកនៅមិនទាន់ប្រាកដចិត្តអំពីការប្រើប្រាស់ពន្លឺព្រះអាទិត្យជាមួយរថយន្តអគ្គិសនីទេ ដោយសារទីធ្លានៅលើដំបូលរថយន្តមានកំណត់ ។ ម្យ៉ាងទៀត ផ្ទាំងសូឡាបានផ្តល់នូវថាមពលតិចពេក បើគេយកវាមកប្រើប្រាស់ជាក់ស្តែង ។

នៅថ្ងៃអនាគត យើងជឿថា ផ្ទាំងសូឡាប្រើប្រាស់ជាមួយរថយន្តអគ្គិសនីនឹងលេចរូបរាងយ៉ាងពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាស្ថានីយសាកថ្មរថយន្តអគ្គិសនីមិនគ្រប់គ្រាន់ និងការចំណាយពេលយូរក្នុងការសាកថ្មរថយន្ត ។ លើសពីនេះ គេនឹងអាចកាត់បន្ថយតម្លៃអគ្គិសនីទៀតផង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3tdF1eIvlk-Fd1BeYaXhq06sZO3fAAWVB4euXHcqpXIvb0uQ6mFv3zDgusrzlEMfbQoD0_m_4E5a3dVDBA6s_VtLqswlLfEgJXlMov1xE034coMwdRigEAxtlZ315QTnzhIsO9AhLwvSy6djRC941Ld0MUrO4pVQJvbBDugMyxPMSK9-5aarnQ1gJzq8/s1780/ds-2.jpg